Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិផ្គើនពេក ! ចិន​ដាក់​ ទណ្ឌកម្ម​មន្ត្រី​៦នាក់ ​​ដេកលក់​ក្នុង កិច្ចប្រជុំ​ស្តីពី វិធានការចំពោះ​មន្ត្រី​ខ្ជិល

ផ្គើនពេក ! ចិន​ដាក់​ ទណ្ឌកម្ម​មន្ត្រី​៦នាក់ ​​ដេកលក់​ក្នុង កិច្ចប្រជុំ​ស្តីពី វិធានការចំពោះ​មន្ត្រី​ខ្ជិល

ចិន៖ រដ្ឋាភិបាលក្នុងស្រុក​និង​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋឲ្យ​ដឹងថា​​មន្ត្រី​រាជការចំនួន​៦នាក់​ដែលបម្រើការ​នៅ​ខេត្ត​ភូមិភាគកណ្តាល​ចិន​ Hubei ត្រូវបាន​គេ​ដាក់​ទណ្ឌ​កម្ម​ចំពោះ​កំហុស​របស់ពួកគេ​ដែល​ដេកលង់លក់​ក្នុង​ពេល​ប្រជុំ​មួយស្តីពី​តើត្រូវ​ចាត់វិធានការណ៍បែបណាចំពោះ​មន្ត្រី​ខ្ជិលច្រអូសនិង​ស្ពឹកស្រពន់​​ ។

រូបភាព​របស់មន្ត្រី​ដែល​លង់លក់​ក្នុង​ពេល​ប្រជុំ​នោះ​ត្រូវបានផ្សព្វផ្សាយ​​លើបណ្តា​ញព័ត៌មានចិន​ជាង​ពីរថ្ងៃមកហើយ ក្នុងអំឡុងពេលនៃយុទ្ធនាការរបស់លោក​ប្រធានា​ធិបី ស៊ី ជីនពីង ក្នុងការ​បោសសម្អាត​និង​បង្ក្រាប​អំពើពុករលួយ​ ការ​ប្រើពាក្យ​ពេចន៍​ផ្តេសផ្តាស​ និង​ការ​ធ្វើប្រហែស​ចំពោះ​កាតព្វកិច្ចរបស់ខ្លួន។

ការិយាល័យវិន័យ​របស់បក្ស​កុម្មុយនិស្ត​​ក្នុង​ទីក្រុង Xiangyang ខេត្ត​ Hubei កាលពី ថ្ងៃព្រហស្បត្តិ៍នេះ​បានបង្ហាញ​ឈ្មោះ​មន្ត្រី​ក្របខ័ណ្ឌ​កណ្តាលជាច្រើននាក់​ហើយ​ពួកគេ​ចាំបាច់ត្រូវ​សរសេរ​លិខិត​តិទៀន​ឬស្តីបន្ទោសខ្លួនឯង​ហើយ​ធ្វើការ​សុំ​ទោស​​ជា​សាធារណៈ ។

កាសែតចិន​មួយបាន​ថ្លែងកាលពី​សុក្រ​ថា​មន្ត្រី​ទាំងនោះ​បាន​និងកំពុង​ចូល​រួម​កិច្ច​ប្រជុំ​ដោយការ​ចំអកឡកឡឺយឬផ្គឺនដល់កិច្ចពិភាក្សា​ស្តី​អំពី​ប្រធានបទ​តើត្រូវ​ចាត់វិធាន​ការបែបណា​ចំពោះ​មន្ត្រី ខ្ជិលច្រអូសនិង​ស្ពឹកស្រពន់ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES