Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិចំពេលភាពចលាចលជាសកល ប្រជាពលរដ្ឋរួបរួមគ្នាដើម្បីសន្តិភាព៖ ព្យុះហយាត្រាសន្តិភាពប្រចាំឆ្នាំលើកទី១១ នៅក្នុងប្រទេសចំនួន ៥០ 

ចំពេលភាពចលាចលជាសកល ប្រជាពលរដ្ឋរួបរួមគ្នាដើម្បីសន្តិភាព៖ ព្យុះហយាត្រាសន្តិភាពប្រចាំឆ្នាំលើកទី១១ នៅក្នុងប្រទេសចំនួន ៥០ 

ជម្លោះដែលបានផ្ទុះឡើងនៅជុំវិញពិភពលោក ធ្វើឲ្យមានការគំរាមកំហែងដល់ការរស់នៅ និងសន្តិសុខជាសកល ហើយនៅក្នុងពេលនោះក្ដីសង្ឃឹមនៃសន្តិភាព ក៏កំពុងតែលេចឡើង តាមរយៈប្រជាពលរដ្ឋផងដែរ។ នៅក្នុងឆ្នាំ2024 ខែឧសភា ប្រជាពលរដ្ឋមកពីគ្រប់ទ្វីបទាំងអស់បានចូលរួមក្នុងពិធីខួបលើកទី11 នៃព្យុះហយាត្រា ដើម្បីសន្តិភាព ដែលបានប្រារពឡើងដោយ អង្គការក្រៅរដ្ឋាភិបាល ឈ្មោះថា វប្បធម៌ស្ថានសួគ៌ សន្តិភាពពិភពលោក ការស្ដារឡើងវិញនៃពន្លឺ(HWPL) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ។ គោលបំណងនៅក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីជំរុញ និងចែករំលែកនូវវប្បធម៍សន្តិភាពពិភពលោក ក្រោមប្រធានបទ “ទំនាក់ទំនងអន្តរវប្បធម៌ ដើម្បីបណ្ដុះស្មារតីរបស់ប្រជាពលរដ្ឋក្នុងការផ្សះផ្សា និងការរួបរួម”។

ព្រឹត្តិការណ៍ដែលបានឃើញនេះ គឺបានចាប់ផ្ដើមឡើង នៅថ្ងៃទី25 ខែឧសភា នៅច្រកទ្វារ សន្តិភាព នៅឧទ្យានអូឡាំពិកនៃទីក្រុងសេអ៊ូល ក្រោមការឧបត្ថម្ភរបស់ក្រសួងសេ្នហាជាតិ និងកិច្ចការអតីតយុទ្ធជននៃសារធារណរដ្ឋកូរ៉េ។ ព្យុហយាត្រាដើម្បីសន្តិភាពនៅទូរទាំងប្រទេសទាំង50 នេះ បានដំណើរការឡើងជា​មួយនឹងសកម្មភាព ដើម្បីក៏សាងនូវសន្តិភាពជាច្រើន។ ហើយនៅក្នុងព្រឹត្តិការណ៍ពិភពលោកលើកនេះ ផងដែរ ព្យុះហយាត្រាដើម្បីសន្តិភាព បានឆ្លុះបញ្ចាំងពីលក្ខណៈរបស់ប្រទេសនីមួយៗ រួមមានដូចជា ការសម្ដែងអំពីសន្តិភាព, ការបញ្ចាំងវីដេអូ, ការតាំងពិព័រណ៍រូបថត, ផ្ទាំងគំនូរ, សកម្មភាពកីឡា , ការចូលរួមដាំដើមឈើដោយស្ម័គ្រចិត្ត, ការឱបដោយសេរី, ស្មារតីនៃការរួបរួម និងសុខមាលភាពអំពីបរិស្ថាន។

ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃការរំឭកដល់ការផ្សព្វផ្សាយសេចក្តីប្រកាសសន្តិភាពពិភពលោកក្នុងឆ្នាំ2013 នៅច្រកទ្វារសន្តិភាពនៅឧទ្យានអូឡាំពិកក្នុងទីក្រុងសេអ៊ូលដែលមានយុវជនចំនួន 3ម៉ឺននាក់មកពីជុំវិញពិភពលោក បានអំពាវនាវឱ្យមានសន្តិភាពជាមួយគ្នា។ សេចក្ដីប្រកាសនេះ បានបង្ហាញពីតួនាទីរបស់បុគ្គលម្នាក់ៗ ដែលមកពីគ្រប់មជ្ឈដ្ឋានក្នុងការសម្រេចបាននូវសន្តិភាព និងអំពាវនាវឲ្យមានការខិតខំប្រែងជាសកលដែលប្រកបដោយការឯកភាពគ្នាផងដែរ។ 

ព្រឹត្តិការណ៍ នេះក៏ ត្រូវបានប្រារព្ធ ធ្វើឡើងនៅ ក្នុងប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែឧសភា តាមរយៈយុទ្ធនាការសម្អាតផ្លូវជុំវិញទីក្រុងភ្នំពេញ។ ហើយលើសពីនេះទៅទៀតនោះ IPYG ក៏បានចាប់ផ្តើមនូវយុទ្ធនាការសម្ព័ន្ធយុវជនការពារបរិស្ថានកម្ពុជា កាលពីខែមីនាឆ្នាំមុន និងបានដាំផ្កាសន្តិភាពនៅវិទ្យាល័យព្រែកលាបក្នុងខែឧសភានេះផងដែរ។

លោក Marine Finn (ដែលជាអ្នកសម្របសម្រួលបណ្តាញពង្រឹងអំណាចស្ត្រី និងយុវជនកម្ពុជា) ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយបាននិយាយថា “យុទ្ធនាការក្នុងខែឧសភានេះ គឺពិតជាពិសេសណាស់ ពីព្រោះវាបង្ហាញពីទំនាក់ទំនងរវាងសមាជិកនៃអង្គការផ្សេងៗ និងលទ្ធផលនៃសកម្មភាពនៃការដាំផ្កាផងដែរ។ ហើយលោកក៏បានបន្ដទៀតថា “ខ្ញុំ សង្ឃឹមថាយុវជន នឹងចូលរួមជាមួយយើងជាច្រើនទៀតនៅពេលអនាគត”។ ទន្ទឹមនិងនេះផងដែរ វិទ្យាល័យព្រែកលាប ក៏បានធ្វើលិខិតថ្លែងអំណរគុណដល់អង្គការ HWPL ដែលបានសហការជាមួយបរិស្ថាន និងការអប់រំរបស់កម្ពុជា។

នៅក្នុងពិធីគម្រប់ខួប 10ឆ្នាំកាលពីឆ្នាំមុន លោកប្រធានតំណាង Man-hee Lee បាននិយាយថា “បន្ទាប់ពីខ្ញុំបានប្រកាសកាលពី 10ឆ្នាំមុនថា យើងនឹងសម្រេចបាននូវសន្តិភាពជាសកលជាមួយគ្នា ហើយចាប់ពីពេលនោះ ខ្ញុំក៏បានដំណើរជុំវិញពិភពលោកដោយប្រកាសរកសន្តិភាព។ ហើយគាត់ក៏បានបន្តទៀតថា “ខ្ញុំបានប្រកាសថា សន្តិភាពគួរតែត្រូវបានបង្រៀនពីផ្ទះ និងនៅសាលារៀន ហើយថាមនុស្សគ្រប់គ្នាត្រូវតែក្លាយជាអ្នកនាំសារសន្តិភាព” គឺគាត់បានមានប្រសាសន៍ដោយបង្ហាញពីគំនិតរបស់គាត់លើសកម្មភាពសន្តិភាពរបស់ HWPL ក្នុងរយៈពេល 10ឆ្នាំកន្លងមកនេះ។ លោកក៏បានមានប្រសាសន៍ទៀតថា “ អ្នករាល់គ្នាត្រូវតែធ្វើការរួមគ្នា ដើម្បីក្លាយជាមនុស្សតែមួយក្រោមចំណងជើងសន្តិភាព និងបង្កើតពិភពលោកដ៏ល្អមួយ ហើយធ្វើវាជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ”។ គឺលោកបានសង្កត់យ៉ាងធ្ងន់ ថា ៖ « នេះជាអ្វីដែលយើងត្រូវតែធ្វើនៅក្នុងសម័យកាលដែលយើងរស់នៅ។

ថ្មីៗនេះ HWPL បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយសង្កត់យ៉ាងធ្ងន់ពីផលប៉ះពាល់ដ៏អាក្រក់របស់វាទៅលើប្រជាពលរដ្ឋ។ ហើយសេចក្តីថ្លែងការណ៍នេះបាននិយាយថា “HWPL និងអង្គការជុំវិញពិភពលោក ដោយឈរក្នុងសាមគ្គីភាពសម្រាប់សន្តិភាព សូមអំពាវនាវឱ្យទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល បញ្ឈប់សកម្មភាពជម្លោះរបស់ពួកគេជាបន្ទាន់ ហើយចូលរួមក្នុងការពិភាក្សា ដើម្បីបង្កើតសន្តិភាព”៕

RELATED ARTICLES