សុីរី៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ា ឌីមៀរពូទីន បានសុំអភ័យទោសបន្ទាប់ពីការវាយប្រហារពីលើអាកាសមួយរបស់កងទ័ពរុស្ស៊ីបានបណ្តាលឲ្យទាហានតួកគី៣នាក់ស្លាប់បាត់បង់ជីវិតក្នុងប្រទេសស៊ីរី ។
កងទ័ពតួកគីបានថ្លែងថាទាហានរបស់ខ្លួន៣នាក់ត្រូវបានសម្លាប់ដោយយថាហេតុហើយ១១នាក់ទៀតរងរបួសកាលពីថ្ងៃព្រហស្បត្តិ៍នៅពេលដែលយន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងបានបើកការវាយប្រហារលើអគារមួយខ្នងក្នុងប្រទេសស៊ីរីដែលជាសំណាក់របស់កងទ័ពត្រូវបានកំទេចចោល។
ប្រភពបន្តថាយន្តហោះចម្បាំងទាំងនោះបាននិងកំពុងស្វែងរកវាយប្រហារលើគោលដៅរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ប៉ុន្តែតាមរយៈឧប្បត្តិហេតុនេះទាហាន៣ទៅ៤នាក់បានរងគ្រោះថ្នាក់នៅពេលដែលអគារមួយខ្នងនោះត្រូវបានយន្តហោះទម្លាក់គ្រាប់បែកកំទេច។
កងទ័ពតួកគីនិយាយាថាលោកពូទីន បានចេញមកសំដែងការរំលែកទុក្ខជាមួយនិងសមភាគីតួកគីរបស់លោកគឺលោកប្រធានាធិបតី Recep Tayyip Erdogan ថែមទៀតផង ។ លោកពូទីនសំដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក Erdogan លើការស្លាប់របស់ទាហានតួកគីទាំងប៉ុន្មាននាក់នេះនៅក្បែរទីក្រុង Al-Bab ដែលត្រួតត្រាដោយរដ្ឋអ៊ីស្លាមនៅភាគខាងជើងស៊ីរី ។
ចំណែកក្រុមសកម្មប្រយុទ្ធប្រឆាំងស៊ីរីដែលគាំទ្រដោយតួកគីបានចាប់ផ្តើមបន្តវាយប្រហារទ្រង់ទ្រាយធំមួយក្នុងទីក្រុងនោះកាលពីថ្ងៃព្រហស្បត្តិ៍ មួយថ្ងៃបន្ទាប់ពីពួកគេបានបំបែករបងការពារអាយស៊ីសក្នុងតំបន់នៅសេសសល់ដែលខ្លួនត្រួតត្រានៅខេត្ត Aleppo ។
ទោះជាយ៉ាងណាសេតវិមានគ្រីលីនបានថ្លែងថាលោកពូទីននិងលោក Erdogan ក៏បានព្រមព្រៀងគ្នាព្យាយាមយ៉ាងសកម្មក្នុងការធ្វើឲ្យប្រសើរឡើងនូវកិច្ចចរចាសន្តិភាពក្រុង Astana និងក្រុង Geneva ស្តីពីស៊ីរីហើយថែមទាំងបានពិភាក្សាគ្នាអំពីការរៀបចំកិច្ចប្រជុំនៃប្រទេសទាំងពីរក្នុងប្រទេសរុស្ស៊ីក្នុងខែមីនាទៀតផង។