Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឃាត់ខ្លួនសិស្ស៥១នាក់ គេចសាលា ចូលហាងកាហ្វេ

 ឃាត់ខ្លួនសិស្ស៥១នាក់ គេចសាលា ចូលហាងកាហ្វេ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក សហការជាមួយនាយកសាលាអនុវត្តន៍ និងអាជ្ញាធរសង្កាត់ទឹកល្អក់៣ បានចុះប្រមូលសិស្ស សរុប៥១នាក់ (ស្រី៧) ដែលគេចម៉ោងរៀន ទៅប្រមូលផ្តុំគ្នាតាមហាងកាហ្វេ ជក់បារីអេឡិចត្រូនិក (Yooz) យ៉ាងពពាក់ពពូន។

ប្រតិបត្តិការចុះប្រមូលសិស្សគេចសាលានេះ បានធ្វើឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ក្បែរសាលាបឋមសិស្សាអនុរត្តន៍ ដោយអនុវត្តតាមកាណែនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

បន្ទាប់ពីការសាកសួរ សមត្ថកិច្ចបានរកឃើញសិស្សចំនួន៨នាក់ (ស្រី១) មានអាយុក្រោម ១៤ឆ្នាំ ដែលមានឧបករណ៍ជក់បារីអេឡិចត្រូនិក ហើយកម្លាំងសមត្ថកិច្ចបានធ្វើការដកហូតឧបករណ៍បារីអេឡិចត្រូនិក បានចំនួន៩ដើម និងបានធ្វើកាអប់រំពីផលប៉ះពាល់ចំពោះការប្រើ ប្រាស់គ្រឿងញៀន ក៏ដូចជាការជក់បារីអេឡិចត្រូនិក ដោយបានឱ្យអាណាព្យាបាលសិស្សទាំងនោះចូលរួមស្តាប់ផងដែរ។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ បានណែនាំដល់សិស្សានុសិស្សពីផលប៉ះពាល់នៃគ្រឿងញៀន និងបញ្ហាក្មេងទំនើង សូមកូនក្មួយត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន។

ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការអប់រំរួច អាណាព្យាបាលសិស្សទាំង៥១នាក់ បានធ្វើការថ្លែងអំណរអរគុណដល់សមត្ថកិច្ច និងអាជ្ញាធរ ព្រមទាំងលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ដល់កូនៗរបស់ពួកគាត់៕

RELATED ARTICLES