Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិ យន្តហោះ Virgin Airlines ភ្លើងឆេះម៉ាស៊ីន ចុះចតបន្ទាន់

 យន្តហោះ Virgin Airlines ភ្លើងឆេះម៉ាស៊ីន ចុះចតបន្ទាន់

ញូវហ្សេឡែនដ៍ ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ វើរជីន (Virgin Airlines) បានកើតមានភ្លើងឆេះម៉ាស៊ីន បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានឃ្វីនស៍ថោន (Queenstown) ប្រទេសញូវហ្សេឡែនដ៍ ត្រូវបានអ្នកបើកយន្តហោះស្នើសុំការចុះចតជាបន្ទាន់។

តាមប្រភព Daily Mail ចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ថា មានហេតុការណ៍ដ៏រន្ធត់មួយ បានកើត ឡើង ដោយយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Virgin Airlines ហោះហើរពីអាកាសយានដ្ឋាន Queenstown ប្រទេសញូវហ្សេឡែនដ៍ ទៅកាន់ទីក្រុងមេលប៊ន  (Melbourne) ប្រទេសអូស្ត្រាលី ស្រាប់តែមានភ្លើងឆេះម៉ាស៊ីន បានបង្ខំអ្នកបើកយន្តហោះឱ្យស្នើសុំចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋាន អ៊ីនវើរខារហ្គីលល៍ (Invercargill) ក្នុងប្រទេសញូវហ្សេឡែន៍

ជើងហោះហើរ VA148 របស់ក្រុមហ៊ុនអាកាសចរណ៍ Virgin Airlines បានចាកចេញពីអាកាសយានដ្ឋាន Queenstown នៅលើកោះខាងត្បូងនៃប្រទេសញូវហ្សេឡែនដ៍ នៅម៉ោង 5:59ល្ងាចម៉ោងក្នុងស្រុក។ ប៉ុន្តែក្រោយមក ម៉ាស៊ីនមួយបានបង្កបញ្ហា ខណៈយន្តហោះកំពុងហោះឡើង រហូតដល់ឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីម៉ាស៊ីន ហើយប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននិយាយថា ពួកគេបានឮសំឡេងផ្ទុះជាច្រើនដង។ជាមួយគ្នានេះដែរ សារព័ត៌មាន Daily Mail បានបង្ហាញវីដេអូឃ្លីបនៃហេតុការណ៍ដ៏រន្ធត់ ដែលម៉ាស៊ីនបានឆេះដោយ Nick Lambert ដែលបានឃើញហេតុការណ៍ដ៏រន្ធត់នេះ បានបង្ហាញឱ្យឃើញថា គាត់បានឮសំឡេងផ្ទុះខ្លាំងចេញពីម៉ាស៊ីនរបស់យន្តហោះដឹកអ្នកដំណើរ ពេលនោះមានភ្លើងឆាបឆេះក្នុងម៉ាស៊ីន ប្រហែលជាមកពីមានសត្វបក្សីធ្លាក់ចូល៕

RELATED ARTICLES