ចិន៖ ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីចំនួន១០០លានដុល្លារដើម្បីជួយគាំទ្រដល់សហករណ៍កសិករនិងជួយកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទនៃខេត្តសានស៊ីភាគពាយព្យប្រទេសចិន ។
យោងតាមសន្និសិទកាសែតមួយក្នុងធនាគារពិភពលោកកាលពីថ្ងៃសុក្រឲ្យដឹងថាឥណទាននេះនឹងជួយសហករណ៍ក្នុងស្រុកចិនទិញកាន់តែច្រើនហើយអនុញ្ញាតឲ្យពួកគេបង្កើតនូវភាពជាដៃគូជាមួយនិងការបង្កើតអាជីវកម្មផ្សេងៗដើម្បីផ្តល់នូវប្រតិបត្តិការយ៉ាងជំណានដល់កសិករខ្នាតតូចក្នុងការចូលប្រឡូកទីផ្សារទំនើប ។
លោក Yan Guangming អ្នកឯកទេសជាន់ខ្ពស់ផ្នែកទីក្រុងរបស់ធនាគារពិភពលោកនិងជាមេដឹកនាំសហកិច្ចការចំពោះគម្រោងនេះបានលើកឡើងថាសហករណ៍ផ្តល់ឲ្យកសិករនូវបច្ចេកទេសហ្វឹកហ្វឺន ការគ្រប់គ្រងការប្រមូលទិញគ្រាប់ធញ្ញជាតិនិងជីដាក់ដំណាំក៏ដូចជាការជួយដល់លក់ផលិតផលផ្សេងៗទៀត។ ប៉ុន្តែសហករណ៍ជាច្រើនបែរជាខ្វះខាតនូវចក្ខុវិស័យនៃការគ្រប់គ្រងនិងមូលនិធិទៅវិញ។
តាមការឲ្យដឹងពីធនាគារពិភពលោករដ្ឋាភិបាលក៏បានផ្តល់នូវទឹកប្រាក់៥០លានដុល្លារផងដែរចំពោះគម្រោងនេះ ។ មួយវិញទៀតគម្រោងនេះនឹងត្រូវបានប្រតិបត្តិនៅក្នុងបណ្តាទីក្រុងធំចំនួន១១ក្នុងខេត្តសានស៊ីចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២២ហើយគ្រប់ដណ្តប់លើប្រជាជនក្រីក្រប្រមាណជា៤៨.៦០០នាក់។
ប្រែប្រួលដោយ៖ អុីវ វិចិត្រា