Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកធនាគារក្រុងថៃ នឹង​អនុម័ត ​ឥណទាន​បន្ថែម​សម្រាប់ជួយ ​អ្នកនាំចេញអង្ករ

ធនាគារក្រុងថៃ នឹង​អនុម័ត ​ឥណទាន​បន្ថែម​សម្រាប់ជួយ ​អ្នកនាំចេញអង្ករ

ទីផ្សារអង្ករ

ថៃ៖ ធនាគារ​ក្រុងថៃ (KTB) បាន​សម្រេច​អនុម័ត​ឥណទាន​បន្ថែមទៀត​សម្រាប់​ផ្តល់​ឲ្យ​ដល់បណ្តាក្រុមហ៊ុន​ឬសហគ្រាសអ្នកនាំចេញ​អង្ករទៅបរទេស​ក្នុង​ប្រទេ​ស​ថៃ​ ដើម្បី​ជួយ​ដល់​ឧស្សាហកម្មស្រូវអង្ករ​លៃលកទប់ទល់និងដំណើរ​ប្រែ​ប្រួល​នៃ​ទីផ្សារ​។

ថ្មីៗនេះធនាគារ​​​ KTB ​បាន​កែសម្រួល​នូវ​គោលនយោបាយ​ឥណទាន​របស់ខ្លួន​បន្ទាប់ពី​បណ្តារោង​ម៉ាស៊ីនកិនស្រូវ​នានា​ក្នុងប្រទេស​បានដាក់ពាក្យ​ស្នើ​សុំ​ជំនួយ​ពី​ក្រសួងពាណិជ្ជកម្ម ។

ប្រធាន​ធនាគារក្រុងថៃ​លោក Payong Srivanich បាន​ថ្លែង​ថា​ធនាគារ​តែ​ងតែ​ទទួលស្គាល់​ពី​សារសំខាន់​របស់រោងម៉ាស៊ីនកិន​ស្រូវ​ ដែល​មាន​បំណុល​ឈាន​ដល់​៧០ប៊ីលានបាត​ឬ​៥៧%​នៃ​បំណុល​សរុប​ទាំងអស់​ដែល​ជំពាក់​នៅក្នុង​ឧស្សាហកម្ម​ស្រូវអង្ករថៃទាំងមូល ។

លោក Payong បានបង្ហើបឲ្យ​ដឹងថា​ធនាគារ KTB បាន​​អូសបន្លាយពេល​វេលា​នៃការ​ទូទាត់សំណង​នៃបំណុល​នោះ​ឲ្យ​យូរជាងមុន​ ហើយ​ថែមទាំងបាន​ស្នើ​ស្វែ​ងរក​ដៃគូពាណិជ្ជកម្ម​សម្រាប់​រោងម៉ាស៊ីនកិនស្រូវ​ដើម្បី​ជួយ​ដល់ពួកគេ​ក្នុង​លៃ​លក​ដោះស្រាយជាមួយនិង​បម្រែបម្រួលនៃ​ទីផ្សារ​អង្ករ​នៅចន្លោះ​ឆ្នាំ​២០១៥និង​២០១៦​ទៀតផង ។ តែយ៉ាងណា​បំណុល​ដែល​រោងម៉ាស៊ីនកិនស្រូវ​ជំពាក់​បាន​នាំ​ឲ្យ​ធនាគារក្រុងថៃ​ពិចារណា​អំពីសំណើ​រឥណទាន​ពីសំណាក់​ប្រតិបត្តិករ​ដែល​បាន​ទិញ​អង្ករ​ដោយ​ផ្ទាល់ពីកសិករ​។

លោក Payong បញ្ជាក់ថា​គណៈកម្មការ​របស់ធនាគារ​លោកនឹង​ផ្តល់​ឥណទាន​បន្ថែម​ចំនួន​៥ប៊ីលានបាត​ដល់បណ្តាក្រុម​ហ៊ុន​សហគ្រាសអ្នកនាំចេញ​អង្ករ​ដើម្បី​ធ្វើឲ្យ​ប្រសើរជាងមុននូវ​សន្ទនិយភាព​ក្នុង​ឧស្សាហកម្ម​អង្ករ​។ លោក​ថែមទាំង​បាន​សង្កត់ធ្ងន់ថា​រោងម៉ាស៊ីនកិន​ស្រូវ​មិនគួរ​រក្សាទុក​នូវ​ស្រូវអង្ករក្នុង​ស្តុក​របស់​ពួកឬពន្យាពេល​នៃការ​ទូទាត់​បំណុល​ដែលជំពាក់​ត្រឡប់មកវិញ​ឡើយ​ដែល​លោក​​ថ្លែងថា​វានឹងមិនបម្រើ​ឲ្យ​ផលប្រយោជន៍​របស់ពួកគេ​ឬ​សេដ្ឋកិច្ច​ថៃឡើយ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES