Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិផ្អើលរត់ជាន់ គ្នានៅ​ពហុកីឡាដ្ឋាន បាល់ទាត់​អង់ហ្គោឡា ស្លាប់១៧នាក់

ផ្អើលរត់ជាន់ គ្នានៅ​ពហុកីឡាដ្ឋាន បាល់ទាត់​អង់ហ្គោឡា ស្លាប់១៧នាក់

អង់ហ្គោឡា៖ យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលថ្ងៃសុក្រឲ្យ​ដឹងថា​យ៉ាងហោចណាស់មានមនុស្ស​១៧នាក់​ស្លាប់បាត់បង់ជីវិត​និង​ជាច្រើន​នាក់​ផ្សេងទៀត​​រងរបួស​ក្នុង​ហេតុការណ៍​រត់ជាន់​គ្នា​នៅ​ពហុកីឡាដ្ឋាន​បាល់​ទាត់​មួយ​ក្នុង​ទីក្រុង Uige ភាគខាងជើងប្រទេស​អង់ហ្គោឡា​ ។

សោកនាដកម្មនេះ​បានកើតឡើង​កាលពីល្ងាចថ្ងៃសុក្រ​ឬ​៧នាទី​នៃដំបូង​នៃការ​ប្រកួត​ក្របខ័ណ្ឌ​លីកទី១​រវាង​ក្រុម Santa Rita de Cassia និង​ libolo នៅពេល​ដែល​អ្នក​គាំទ្រ​ក្នុង​ស្រុក​រាប់រយនាក់​សម្រុក​ចូល​តាម​ច្រកមួយ​នៃ​ពហុកីឡាដ្ឋាននោះ​ដើម្បី​ទៅ​ទស្សនាការប្រកួត ។

ប្រភពពីមន្ទីរពេទ្យ​ក្នុងស្រុក​បានឲ្យ​ដឹងថា​យ៉ាងហោចណាស់​មាន​មនុស្សរបួស​និងស្លាប់​​​ចំនួន​៧៦នាក់ក្នុងនោះ​១៧នាក់​ស្លាប់បាត់បង់ជីវិត​​ ហើយ​ភាគច្រើន​ជា​ក្មេង​ជំទង់​ដែល​ព្យាយាម​ដណ្តើមគ្នា​ចូល​ពហុកីឡាដ្ឋាន​ដើម្បី​​ទស្សនាការប្រកួត​។ មនុស្ស​៥នាក់​ក៏ត្រូវបានគេ​រាយការណ៍​ថា​ស្ថិតក្នុង​ស្ថានភាព​រងរបួស​ធ្ងន់ធ្ងរ​ផងដែរ​បន្ទាប់ពី​ឧបទ្ទវហេតុ​រត់ជាន់គ្នានេះកើតឡើង ។

​សាក្សី​បាននិយាយថា​មានហ្វូងមនុស្ស​ជាច្រើន​នាក់​ព្យាយាម​​រុលខ្លួន​ចូល​ឲ្យ​ដល់​ក្នុង​ពហុកីឡាដ្ឋាន​។ ស្របពេលដែលច្រកទ្វារ​កើតហេតុនោះ​មាន​មនុស្ស​ជាច្រើន​លើសលុបរួចទៅហើយ​ មានអ្នកគាំទ្រ​រាប់រយនាក់​ផ្សេងទៀត​បាន​សម្រុក​ចូល​តាម​ច្រកនោះ​ខណៈ​ដែលមាន​ប៉ូលិស​តែប៉ុន្មាននាក់ប៉ុណ្ណោះ​ដែលមាន​វត្តមាន​ក្នុងការ​រក្សាសន្តិសុខ​ឬយាម​ច្រក។

ទោះជាយ៉ាងណា​លោកប្រធានាធិបតិ​Jose Eduardo dos Santos បានចេញបញ្ជា​ឲ្យ​​ធ្វើការ​ស៊ើបអង្កេត​អំពី​ឧប្បត្តិហេតុនេះ​ជាបន្ទាន់ផងដែរ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES