Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិរញ្ជួយផែនដី​ នៅភាគខាងត្បូងហ្វីលីពីន ​

រញ្ជួយផែនដី​ នៅភាគខាងត្បូងហ្វីលីពីន ​

ហ្វីលីពីន៖ មន្ត្រី​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា​យ៉ាងហោចណាស់មានមនុស្ស​​៤នាក់​បាន​ស្លាប់​បាត់បង់ជីវិត​និង​ជាង​១០០នាក់ផ្សេងទៀត​រងរបួស​បន្ទាប់ពីគ្រោះធម្មជាតិ​រញ្ជួយផែនដី​ដ៏​ខ្លាំងក្លាមួយ​បានវាយប្រហារ​មកលើ​កោះ ​  Mindanao ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​នេះ​កាលពី​ល្ងាច​ថ្ងៃសុក្រ​ ដែល​នាំឲ្យមានការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​និងបានកាត់ផ្តាច់​នូវ​បណ្តាញ​ថាមពល​នៅ​តាម​តំបន់​ជាច្រើនទៀតផង​ ។

ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​របស់សហរដ្ឋអាមេរិក​បានរាយការណ៍ថា​គ្រោះ​រញ្ជួយ​ផែនដី​ដែល​ទំហំ​ញ័ររញ្ជួយ​៦,៧វ៉ិចទ័រ​បានកើត ឡើង​ក្នុងជម្រៅទឹក​១០​គីឡូម៉ែត្រ​ហើយ​អង្កត់ផ្ចិត​របស់វា​គឺស្ថិត​នៅ​ចម្ងាយ​១៣គីឡូម៉ែត្រ​នៃ​ភា​គ​ខាងកើត​ក្រុង  Surigao ។

មជ្ឈមណ្ឌល​​ប្រកាសអាសន្ន​រលកយក្ស​ស៊ូណាមិ​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​រដ្ឋបាល​បរិយាកាសនិងមហាសមុទ្រ​ជាតិ​របស់សហ រដ្ឋអា មេរិក​បាន​ថ្លែងថា​គ្រោះរញ្ជួយ​ផែនដី​នេះ​ពុំមានការគំរាមកំហែង​ដល់​បង្កឲ្យ​កើតមាននូវ​រលកយក្ស​ស៊ូណាមិ​ឡើយ ។

ចំណែក​ប្រធាន​ទីភ្នាក់ងារភូគព្ភសាស្ត្រវិទ្យាសាស្ត្ររបស់​ហ្វីលីពីន​លោក Renato Solidum បានថ្លែងតាម​វិទ្យុ​កាលពីព្រឹកថ្ងៃសៅរ៍ថា​គ្រោះរញ្ជួយផែនដី​នេះ​ត្រូវបាន គេកត់ត្រាទុក​ហើយ​វាក៏​មិនទំនងជា​នឹង​បណ្តាលឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ឡើយ។

លោកបន្តថា រញ្ជួយផែនដី​កាលពីថ្ងៃសុក្រនេះ​គឺមាន​កម្រិត​ខ្លាំងក្លា​ជាងគេបំផុត​ចាប់តាំងពី​ទីក្រុង​នេះ​រងការញ័ររញ្ជួយ​ទំហំ​៦,៩វ៉ិចទ័រក្នុង​ឆ្នាំ​១៨៧៩​ ។

គួរបញ្ជាក់ថា​ហ្វីលីពីន​​គឺ​ជាប្រទេស​មួយ​ដែលស្ថិតនៅ​លើ​ខ្សែក្រវ៉ាត់​កំអែលភ្នំភ្លើង​នៃសមុទ្រ​ប៉ាស៊ីហ្វិក​យ៉ាងសកម្មមួយនិង​តែងតែ​ជួបគ្រោះ​រញ្ជួយ​ផែនដី​ជាញឹក​ញាប់ទៀតផង ។

 

RELATED ARTICLES