ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី14 ខែកក្កដា ឆ្នាំ2016 សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងភរិយា បាន ដឹកនាំគណះប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូល រួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី11 នៅ ទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី តបតាម ការគោរពអញ្ជើញរបស់លោកត្សាឃីអាហ្គីន អែលប៊េឌូរ្ស (Tsakhiagiin Elbegdorj) ប្រធានាធិបតីម៉ុងហ្គោលី។
គណះប្រតិភូអមដំណើរ រួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រម ទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។
យោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងថ្លែងសុន្ទរកថា កិច្ចប្រជុំកំពូលអាស៊ាន អឺរ៉ុប លើកទី11 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី15 ដល់16 ខែកក្កដា ឆ្នាំ2016 ហើយនៅក្នុង សម័យប្រជុំពេញអង្គរបស់កិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុប ASEM នោះ លើប្រធានបទ “ការ តភ្ជាប់ផ្នែកទន់”។
ក្រោមប្រធានបទ “រយះពេល20ឆ្នាំ នៃ កិច្ចប្រជុំអាស៊ី-អឺរ៉ុប ភាពជាដៃគូសម្រាប់ អនាគតតាមរយ³ការតភ្ជាប់ “កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី11 នឹងពិភាក្សាលើបញ្ហា សំខាន់ៗជាច្រើន រួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ASEM ក្នុងរយះពេល20ឆ្នាំ កន្លងមក ការកសាង ការតភ្ជាប់ផ្នែករឹង និងទន់ រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគតរបស់ ASEM បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍប្រកប ដោយចីរភាព និងប្រព័ន្ធពហុពាណិជ្ជកម្ម ការ កាត់បន្ថយនិងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។
កិច្ចប្រជុំកំពូលគ្រោងនឹងអនុម័តលើឯកសារ ស្តីពីលទ្ធផលកិច្ចប្រជុំសំខាន់ពីរគឺ សេចក្តីប្រកាស អ៊ូឡង់បាទ័រ (The Ulaanbaatar Declaration) និងសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ (The Chair’s Statement)។
ក្រៅពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នឹងជួបទ្វេភាគីជាមួយ លោកលី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន លោកស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន និងលោកស្រីប៉ាក គឿនហេ (Park Geunhye) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាង ត្បូង)។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បាន សរសេរនៅក្នុងហ្វេសប៊ុករបស់សម្តេច នៅថ្ងៃ ទី14 ខែកក្កដា ឆ្នាំ2016 ខណ³ដែលសម្តេច ចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេស ម៉ុងហ្គោលី នោះដែរថា “នៅពេលនេះខ្ញុំកំពុង ដឹកនាំគណះប្រតិភូជាន់ខ្ពស់កម្ពុជាតាមយន្តហោះពិសេស ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី11 (The 11th ASEM Sum- mit) ចាប់ពីថ្ងៃទី15 ដល់16 ខែកក្កដា ឆ្នាំ 2016 នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុង- ហ្គោលី ។
ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ ជួបតែ សេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា””៕
ដោយ ៖ កុលបុត្រ