Tuesday, September 17, 2024
Homeព័ត៌មានជាតិចំណុចពិសេសៗរបស់រថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥

ចំណុចពិសេសៗរបស់រថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥

កាលពីថ្មីៗនេះ ក្រុមហ៊ុន ហ្វដ បានធ្វើការសម្ពោធជាផ្លូវការនូវរថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥​ ដែលជារថយន្តដ៏ស្អាត ឆ្លាត និងទំនើបលើសគេក្នុងទីផ្សាររថយន្តថ្មីក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ តើអតិថិជនទាំងអស់ បានដឹងឬទេថារថយន្ត Ford Territory Dark Edition មានលក្ខណៈពិសេស​អ្វីខ្លះ តស់យើងមកសង្កេតមើល បច្ចេកវិទ្យាទំនើបៗទាំងអស់គ្នា!

ចំណុចពិសេសទី១ គឺការរចនារបស់រថយន្ត Ford Territory Dark Edition គឺត្រូវបានរចនា​ម៉ូដថ្មីប្លែកបែបស្ព័រពណ៌ខ្មៅ រួមទាំងផ្នែកខាងក្នុងនៃរថយន្ត ក៏ត្រូវបានរចនាម៉ូដប្រណិតលាយជាមួយនឹង Carbon Fiber ធំទូលាយ ប្រកបដោយផាសុខភាព បូករួមជាមួយនឹងកៅអីបែបប្រណិតរំលេចដោយថ្នេរពណ៌ទឹកក្រូចដ៏ប្រណឹត និងបំពាក់មកនូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ ដែលបន្ថែមនូវភាពស្ព័រនៃរថយន្តផងដែរ។

ចំណុចពិសេសទី២ សម្រាប់រថយន្ត Ford Territory Dark Edition គឺមុខងារបញ្ឆះ និងពន្លត់ពីចម្ងាយ (Remote Start/Stop) ដែលបង្កភាពងាយស្រួលដល់អតិថិជន ក្នុងតម្រូវការអោយរថយន្តដំណើរការមុននឹងចូលក្នុងរថយន្ត​ ដែលមុខងារមួយនេះគឺបានផ្តល់នូវផាសុកភាពដល់អតិថិជន។ សម្រាប់មុខងារនេះ អតិថិជន គ្រាន់តែចុចទៅលើប៊ូតុង Lock ចំនួន 3 ដងហើយចុចជាប់រយៈពេល 3 វិនាទីជាការស្រេច!

ចំណុចពិសេសទី៣ គឺប្រព័ន្ធថយក្រោយតាមគន្លងដើមដោយស្វ័យប្រវត្ត – Reversing​​ ដែលជាប្រព័ន្ធ​ពិសេសមួយសម្រាប់រថយន្ត Ford Territory Dark Edition ។ ប្រព័ន្ធនេះដំណើរក្នុងប្រវែង 50m ចុងក្រោយ ដែលបានបើកបរឆ្លងកាត់ នៅក្នុងល្បឿនក្រោម 15km/h ហើយប្រព័ន្ធនេះនឹងធ្វើការចងចាំ​គន្លងផ្លូវចាស់ និងថយក្រោយទៅគន្លងចាស់វិញ។

ចំណុចពិសេសទី៤ គឺ ​ប្រព័ន្ធបិទកញ្ចក់បង្អួច និងដំបូលដោយស្វ័យប្រវត្តនៅពេលធ្លាក់ភ្លៀង Closing Windows Sensors ដែលប្រព័ន្ធនឹងធ្វើដំណើរការនៅពេលដែលមានភ្លៀងធ្លាក់ ហើយម្ចាស់រថយន្តភ្លេច​បិទ​កញ្ចក់​រ​​ថយន្តរបស់ខ្លួន នោះប្រព័ន្ធនេះនឹងធ្វើការបិទបង្អួច និងដំបូលដោយស្វ័យប្រវត្តទាំងអស់ ដើម្បី​​បង្ការសម្ភារៈផ្សេងៗដែលរក្សានៅក្នុងរថយន្ត។​ ប្រព័ន្ធនឹងចាប់ផ្តើម​ដំណើរការនៅពេលពន្លត់​រថយន្ត​ក្នុងរយៈពេល 15នាទី និងមាន​សេនសឺ​​ចាប់ពីសកម្មភាព​ទឹក​ភ្លៀងដែលធ្លាក់មកលើរថយន្ត។

ចំណុចពិសេសទី៥ គឺ​ អតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford​ Territory Dark Edition ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង 1.5L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 163 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 250Nm ភ្ជាប់ជាមួយប្រអប់លេខ Dual-Clutch Transmission 7 វគ្គ អេឡិចត្រូនិច E-Shifter ដែលជាប្រអប់លេខពិសេសមួយ ដែលមានតែនៅ​ក្នុង​រថយន្តស្ព័រទំនើបតែប៉ុណ្ណោះ ហើយក៏ជាប្រអប់លេខដែលចូលលេខលឿន និងរលូនផងដែរ និងផ្តល់នូវបច្ចេកវិទ្យាមួយគឺ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត បូកជាមួយនឹងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត និងប្រព័ន្ធបូម Independent Suspension ទាំងខាងមុខ និងទាំងខាងក្រោយនៃរថយន្ត ដើម្បីរក្សានូវ​ផាសុកភាពដល់អ្នកប្រើប្រាស់។

ចំណុចពិសេសទី៦ គឺ ប្រព័ន្ធ Drive Modes ដែលមានបំពាក់ក្នុងរថយន្ត Ford​ Territory Dark Edition រហូតដល់ 4 Modes រួមមាន Normal​ សម្រាប់ការប្រើប្រាស់បើកបរប្រចាំថ្ងៃ Eco សម្រាប់ ការប្រើប្រាស់ លក្ខណៈសន្សំសំចៃ Sport សម្រាប់ការបើកបរបែបស្ព័រ ដែលផ្តល់នូវសន្ទុះខ្លាំង និង Mountain សម្រាប់​ការប្រើប្រាស់លើផ្លូវ ឧបសគ្គផ្សេងៗ ដែលបង្កភាពងាយស្រួលដល់ការបើកបរក្នុងកាលៈទេសៈផ្សេងៗ​របស់​អតិថិជនទាំងអស់។

មិនត្រឹមតែប៉ុណ្ណោះ រថយន្ត Ford Territory Dark Edition ក៏មានបំពាក់មកនូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានផ្តល់នូវទំនុកចិត្តដល់ការបើកបរដូចជា៖​​ ប្រព័ន្ធផ្តល់សញ្ញា​គ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត និងរួមមានប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត​ដើម្បីផ្តល់នូវទំនុកចិត្តដល់អ្នកបើកបរ។​

រថយន្ត Ford Territory Dark Edition មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌ យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ 3 ជម្រើស៖ ពណ៌ស ពណ៌ប្រផេះ និង ពណ៌។ សម្រាប់​អតិថិជន​​ដែលមាន ចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើរថយន្ត Ford Territory Dark Edition សូមទំនាក់ទំនងផ្នែកលក់ តាមសាខានីមួយៗ៖

  • សាខាព្រះមុនីវង្ស 078 999 773​
  • សាខាទឹកថ្លា 095 939 939
  • សាខាទូលសង្កែ 078 935 935
  • សាខាជ្រោយចង្វារ 017 999 027
  • សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
  • សាខាបឹងបៃតង 099 999 747
  • សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
  • សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883
RELATED ARTICLES