Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក​ បញ្ជាឲ្យ​ប្រជាជន ​ជម្លៀស​ចេញ​ ក្រោយ​បារម្ភខ្លាច បាក់ទំនប់ទឹកយក្ស​

អាមេរិក​ បញ្ជាឲ្យ​ប្រជាជន ​ជម្លៀស​ចេញ​ ក្រោយ​បារម្ភខ្លាច បាក់ទំនប់ទឹកយក្ស​

អាមេរិក៖ បណ្តាញព័ត៌មាន​បរទេស​ផ្សាយថា​យ៉ាងហោចណាស់​មានមនុស្ស​១៨៨.០០០​នាក់​ត្រូវបាន​ជម្លៀ​សចេញពី​បណ្តាទីក្រុង​មួយចំនួន​ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័​រនីញ៉ា​បន្ទាប់ពី​ប្រព័ន្ធទំនប់ទឹក​ដ៏​ធំមហាសាល​ Oroville រងការខូចខាត​នៅត្រង់ផ្លូវបង្ហៀ​រទឹក​ចេញ​​។

តាមដែលគេ​ដឹងមកថា​ទំនប់ទឹក​នេះ​ជា​ទំនប់ដែល​មាន​កម្ពស់ខ្ពស់ជាងគេ​បំផុត​របស់​សហរដ្ឋអាមេរិក​នៅ​សេសសល់​នៅគ្មានការខូចខាត​មកដល់ពេលនេះ​។ ប៉ុន្តែ​ផ្លូវបង្ហៀរទឹក​​ដែល​ជួយ​ធានាបាន​ថា​កម្រិតទឹក​មិន​ឡើង​ដល់​កម្រិត​កំពូល​នៃ​ទំនប់​នោះ​នៅពេល​ដែល​កម្រិត​វា​ខ្ពស់​គឺបាននិងកំពុង​ហូរច្រោះ​កាលពីថ្ងៃ​អាទិត្យ ។

ការ​ហូរច្រោះ​​នេះបានជំរុញ​ឲ្យ​កើតមានក្តីបារម្ភ​ថា​វា​អាច​នឹង​ធ្វើឲ្យមាន​គ្រោះ​ថ្នាក់​ដល់​បណ្តា​សហគម​ដែល​រស់នៅក្រោម​ខ្សែទឹក​នៃទំនប់នោះ ​ហើយ​វា​ថែម​ទាំង​​នាំឲ្យ​មានការ​ជម្លៀស​ប្រជាជន​ដែល​ស្ថិត​នៅ​តាមបណ្តា​ទីក្រុង​នានា​ក្បែរ​បឹង Oroville និង​​តំបន់នានាដែល​រងផលប៉ះពាល់ទៀតផង ។

អភិបាល​រដ្ឋកាលីហ្វ័រនីញ៉ាលោក Jerry Brown ក៏បាន​ចេញ​បទបញ្ជា​ដាក់​រដ្ឋ​ស្ថិតក្នុង​ការប្រកាសអាសន្ន​ផងដែរ​ដើម្បីជួយ​ដល់​អាជ្ញាធរ​ក្នុងស្រុក​ក្នុង​ស្ថានការ​ណ៍​អាសន្ន​ក៏ដូចជាការ​ជម្លៀស​ប្រជាជន​នៅទីនោះផងដែរ ។

ទោះជាយ៉ាងណា​ ក្នុង​រង្វង់​ម៉ោង​៣រសៀល​ក្នុងស្រុក​ អាជ្ញាធរ​បាន​សិក្សា​ឃើញ​ថាផ្លូវបង្ហៀរទឹក​របស់​ទំនប់​ថ្មីៗនេះ​បានរងការខូចខាត​និងមាន​រន្ធ​មួយ​ក្នុងនោះ​​ហើយ​បាននិងកំពុង​ហូរ​ច្រោះ​ទៀត​ផង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES