Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិកងទ័ពតួកគី ​បាញ់​កាំភ្លើងធំ ​ផ្លោងចូលក្រុងអាល់បា​ស្លាប់​ជន ស៊ីវិល៦០នាក់​

កងទ័ពតួកគី ​បាញ់​កាំភ្លើងធំ ​ផ្លោងចូលក្រុងអាល់បា​ស្លាប់​ជន ស៊ីវិល៦០នាក់​

សុីរី៖ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ស៊ីរី​បាន​រាយការណ៍​ថា​យ៉ាងហោចណាស់​មាន​មនុស្ស​៦០នាក់​ត្រូវបានសម្លាប់​​និង​១០នាក់​ផ្សេងទៀត​រងរបួស​កាលពី​៦ថ្ងៃមុន​​ដោយ​សារកងទ័ព​តួកគី​បាន​​បាញ់​កាំភ្លើង​ធំ​ផ្លោង​ចូល​ទីក្រុង​អាល់បាប​ប្រទេស​ស៊ីរី​ ក្រោម​រូបភាព​ជា​ផ្នែកមួយ​នៃ​ប្រតិបត្តិការ​ប្រឆាំងនិង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ី ស្លាម​ដែល​គ្រប់គ្រង​ក្រុង​ដ៏សំខាន់នៃភាគខាង​ជើង​ប្រទេស​នេះ ។

ប្រភពដដែលបាន​ឲ្យ​ដឹងទៀតថា​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​មាន​១៣នាក់​ជា​កុមារ​ ។

អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ដែលមានមូលដ្ឋាន​នៅ​ចក្រ​ភពអង់គ្លេស​មួយនេះ​បាន​ថ្លែងថា​ការ​ប្រយុទ្ធ​រឹតតែខ្លាំងឡើង​នេះ​នៅតែ​កំពុង​បោកបក់​រវាង​​កងកម្លាំង​​តួកគី​និង​ក្រុមឧទ្ទាម​ស៊ីរី​ដែលបានចងសម្ព័ន្ធ​មិត្ត​នៅ​ខាង​ភាគី​ក្រុមអាយស៊ីស​ក្នុងទីក្រុងនេះ ខណៈ​ដែល​កងកម្លាំងតួកគី​ដណ្តើមបាន​តំបន់​ជាច្រើន​ក្នុង​ផ្នែក​ខាង​​លិច​ក្រុង​។

ម្យ៉ាងទៀត​ក្រុមអាយស៊ីស​នៅតែ​គ្រប់គ្រង​តំបន់​ធំៗ​ក្នុង​ក្រុងអាល់បាប​ដដែល​ត្បិត​តែ​ការពិតនោះ​គឺថា​កងទ័ពតួកគី​និងក្រុមឧទ្ទាម​បាន​រុលទៅ​ដល់​ជាយក្រុង​បី​ខែមកហើយយ៉ាងណាក្តី ។

ស្របពេល​ដែល​កងកម្លាំង​តួកគី​វាយលុក​លើ​ក្រុមអាយស៊ីស​ពី​ផ្នែកខាងជើង ខាងលិច​ និង​ខាងកើត​ក្រុង​ ទាហានស៊ីរី​​ថ្មីៗនេះ​ទទួលបានជោគជ័យ​ក្នុង​ការ​ឡោមព័ទ្ធ​ក្រុងអាល់បាប​ពី​ជ្រុង​ខាងត្បូងនៃក្រុងនេះ ។

ទីភ្នាក់ងារឃ្លាំមើល​សិទ្ធិមនុស្សខាងលើ​បានថ្លែង​ថា​ការវាយប្រហារ​លើ​ក្រុង​អាល់​បាប​ត្រូវបានសម្របសម្រួល​រវាង​រុស្ស៊ី​និង​តួកគី​រហូត​ដល់​ថ្មីៗនេះ​កងទ័ព​ស៊ីរី​បាន​ប៉ះទង្គិច​ជាមួយនិង​ក្រុមឧទ្ទាម​Euphrates Shield ក្បែរក្រុង​​។

គួរបញ្ជាក់ថា​កងទ័ពតួកគីដណ្តើមបាន​ផ្នែក​ខាងជើង​ក្រុង​និងកាត់ផ្តាច់​ផ្លូវ​ដែល​ប្រឈម​នឹង​ការ​កើនឡើង​នៃ​ឥទ្ធិពល​របស់​ពួកឃឺត​ក្នុង​តំបន់​ភាគ​ខាងជើង​ស៊ីរី​ទៀតផង​។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES