Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិសេតវិមាន ចោទ​អនុប្រធានា ធិបតីវេណេស៊ុយអេឡា​ ជួញគ្រឿង​ញៀន

សេតវិមាន ចោទ​អនុប្រធានា ធិបតីវេណេស៊ុយអេឡា​ ជួញគ្រឿង​ញៀន

វេណេស៊ុយអេឡា៖ រដ្ឋបាល​លោកត្រាំ​​បាន​ដាក់ទណ្ឌកម្ម​​​ប្រឆាំងនិង​លោកអនុ​ប្រធានាធិបតីវេណេស៊ុយអេឡា​ Tareck El Aissami កាលពីថ្ងៃ​ច័ន្ទ​ដោយ​ចោទ​ប្រកាន់​រូបលោក​ដើរតួនាទី​ដ៏​សំខាន់មួយ​ក្នុងការ​ជួញដូរគ្រឿង​ញៀន​អន្តរជាតិ​។

បទបញ្ជាប្រតិបត្តិ​នេះ​ជាលទ្ធផលនៃ​ការ​ស៊ើបអង្កេត​ក្នុង​រយៈ​ពេល​មួយឆ្នាំដែល​ឆ្ពោះទៅ​រកយន្តការ​នៃភាពតានតឹង​រវាង​រដ្ឋបាល​ថ្មី​មកពី​បក្ស​សាធារណរដ្ឋនិង​​អ្នក​តិទៀន​​អាក្រក់ៗ​បំផុត​របស់សហរដ្ឋអាមរិក​ក្នុង​តំបន់​អាមេរិកឡាទីន ។​លោក El Aissami គឺជា​មន្ត្រី​ជាន់ខ្ពស់​បំផុត​វេណេស៊ុយអេឡា​មួយរូប​ដែល​ធ្លាប់​ត្រូវបាន​កំណត់ទិសដៅ​​ដោយ​សហរដ្ឋអាមេរិក​។

ក្រសួងរតនាគារ​ជាតិ​សហរដ្ឋអាមរិក​ក៏បាន​ដាក់ទណ្ឌកម្ម​លើ​លោក Samark Lopez ដែលជា​អ្នកជំនួញ​មាន​ទ្រព្យស្តុកស្តម្ភម្នាក់​របស់​វេណេស៊ុយអេឡា​ ដែល​សហរដ្ឋអាមរិក​បាន​ពណ៌នាថា​ជា​​ជើង​មុខ​របស់លោក El Aissami តាមរយៈ​បណ្តា​ញក្រុមហ៊ុននានា​ក្នុង​ប្រទេស​មួយចំនួន​។ ជាផ្នែកមួយនៃ​សកម្មភាពនេះ​ក្រុមហ៊ុន​ចំនួន​១៣​គឺគ្រប់គ្រង​ដោយ​លោក Lopez រាប់បញ្ចូល​ក្រុមហ៊ុន​៥​ក្នុង​រដ្ឋ​ Florida ដែលនឹង​ត្រូវ​បានបិទផ្អាកដំណើរ​ហើយ​អ្នកទាំងពីរ​នឹង​រារាំង​មិន​ឲ្យ​ចូល​សហ​រដ្ឋអាមរិកទៀតផង ។

ចំណែក​ភាគហ៊ុនអចលនទ្រព្យ​មួយចំនួន​ក្នុង​តំបន់ Miami ដែល​ជាប់ទាក់ទង​នឹង​លោក Lopez និងមាន​ទំហំទឹកប្រាក់​១០លានដុល្លារ​ក៏ត្រូវបានបិទមិន​ឲ្យ​ដំណើរការ​ផងដែរ ។

​ភ្លាមៗនេះ​ពុំទាន់មាន​ការ​ប្រតិកម្ម​តប​ពីសំណាក់​រដ្ឋាភិបាល​វេណេស៊ុយអេឡា​ឬ​លោក El Aissami ដែល​បាន​បដិសេធ​អំពីការ​ជាប់ពាក់ព័ន្ធ​និង​អំពើឧក្រិដ្ឋកម្ម​ទាំងនេះ ។

មួយវិញទៀត​ការ​ដាក់ទណ្ឌកម្មនេះ​បានកើតឡើង​ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ​បន្ទាប់ពី​​ក្រុម​ទ្វេភាគី​នៃ​សភាសហរដ្ឋអាមេរិក​៣៤បានបញ្ជូន​លិខិត​មួយ​ទៅកាន់​លោក​ត្រាំ ដោយជំរុញ​ឲ្យ​លោក​ចាត់វិធានការណ៍​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​សង្គម​និយម​របស់​វេណេស៊ុយអេឡា​តាមរយៈ​ការស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​លោក El Aissanmi និង​ដាក់ទណ្ឌកម្ម​ភ្លាមៗ​លើ​មន្ត្រីជាន់ខ្ពស់​រូបនេះ​ឆ្លើយ​តបនឹង​ការ​រំលោភសិទ្ធិមនុស្ស​និង​ប្រព្រឹត្តអំពើពុករលួយ​ជាដើម។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES