Tuesday, May 13, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋធានី​ប៉ាគីស្ថាន ហាមមិនឲ្យ​ប្រារព្ធ​ថ្ងៃ បុណ្យនៃក្តីស្រលាញ់ ​ជាសាធារណៈ

រដ្ឋធានី​ប៉ាគីស្ថាន ហាមមិនឲ្យ​ប្រារព្ធ​ថ្ងៃ បុណ្យនៃក្តីស្រលាញ់ ​ជាសាធារណៈ

ប៉ាគីស្ថាន៖ តុលាការ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​ដាក់បម្រាមហាមមិនឲ្យ​ប្រារព្ធ​ទិវា​នៃក្តីស្រលាញ់​ជា​សាធារណៈ​ក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាដឡើយ ដោយ​លើក​ឡើង​ថា​វា​មិនមែនជា​ផ្នែកមួយ​នៃ​វប្បធម៌​សាសនាមូស្លីមឡើយ ។

តុលាការ​ជាន់ខ្ពស់​ក្រុងអ៊ីស្លាមម៉ាបាដ​បាន​ចេញ​សេចក្តី​សម្រេច​ហាមមិន​ឲ្យ​មានកា​រប្រារព្ធ​ថ្ងៃបុណ្យ​នៃក្តី​ស្រលាញ់​នៅ​ក្នុង​ការិយាល័យ​រដ្ឋាភិបាល​និង​ទី​សាធារណៈ​ឡើយ​ដែល​ វា​នឹងចូល​ជាធរមាន(ដោយប្រញាប់) ភ្លាមៗ​បន្ទាប់ពី​ចុះហត្ថលេខា​។

មួយវិញទៀត​បម្រាមនេះផងដែរ​ក៏​​ជា​សេចក្តី​ជូនដំណឹង​ដោយផ្ទាល់មួយ​ដល់​បណ្តាញ​សារព័ត៌មាន​មិនឲ្យ​ផ្សព្វផ្សាយ​ឬ​ដាក់លើ​ទំព័រមុខ​អំពី​ព្រឹត្តការណ៍ឡើយ ។ ម្យ៉ាងទៀត​សេចក្តីបង្គាប់របស់​តុលាការ​ជាន់ខ្ពស់​មួយនេះ​គឺជាការ​ឆ្លើយតប​មួយ​នឹង​ការ​ដាក់ញ្ញាត្តិ​ជាឯកជនមួយ​ដែល​បាន​ជំទាស់ថា​ថ្ងៃបុណ្យ​នៃក្តី​ស្រលាញ់​គឺ​​ផ្ទុយ​ពី​ការ​ប្រៀនប្រដៅ​នៃ​សាសនាអ៊ីស្លាម​។

យោងតាមកាសែត​ពេលព្រឹក​ផ្សាយថា​កា​រដាក់ញ្ញាត្តិ​ជំទាស់​នឹង​ទិវា​នៃក្តី​ស្រលាញ់​នេះ​បានផ្សព្វផ្សាយ​ផ្ទុយនឹង​សីលធម៌​ ​អាក្រាតនិយម​និង​ភាព​មិន​សមរម្យ​ក្រោម​ការ​លាតត្រដាងនៃសេចក្តីស្នេហា ។

គួររំលឹកថាថ្ងៃបុណ្យនៃក្តី​ស្រលាញ់​បាន​រីក​សាយភាយ​ក្នុងបណ្តា​ទីក្រុងជាច្រើន​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាលពី​ប៉ុន្មានទសវត្សរ៍មុន​ ប៉ុន្តែ​ក្រុមសាសនាមួយចំនួន​បាន​​ប្រកាស​មិន​យល់​ស្រប​ចំពោះ​ទិវានេះ​ដោយលើកឡើងថា​ជាការ​ធ្វើ​ឲ្យអាប់ឱ​ន​មួយ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES