Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកឥណ្ឌូណេស៊ី ដាក់ទិសដៅ​ នាំចេញអង្ករ​ ឲ្យ​បាន​១០ម៉ឺន តោន​ក្នុងឆ្នាំ២០១៧

ឥណ្ឌូណេស៊ី ដាក់ទិសដៅ​ នាំចេញអង្ករ​ ឲ្យ​បាន​១០ម៉ឺន តោន​ក្នុងឆ្នាំ២០១៧

ទីផ្សារអង្ករ៖ មន្ត្រី​ផ្លូវការ​ម្នាក់​បាន​ឲ្យ​ដឹងថា​ឥណ្ឌូណេស៊ី​បា​ន​ដាក់ទិសដៅ​នាំចេញ​អង្ករ​ឲ្យ​បាន​១០០.០០០តោន​ក្នុង​ឆ្នាំ​២០១៧​នេះ ស្របពេល​ដែល​ផលិត​កម្ម​ទំនិញ​ត្រូវបាន​គេរំពឹង​ថា​នឹង​សម្រេចបាន​ផលលើស​។

លោក Mat Syukur អ្នក​ជំនាញ​នៅ​នាយកដ្ឋាន​កិច្ចការ​ពាណិជ្ជកម្ម​និង​អន្តរជាតិ​របស់​រដ្ឋមន្ត្រី​កសិកម្ម​បាន​ថ្លែងកាលពីថ្ងៃអង្គារ​ថា​គម្រោង​នាំចេញ​នេះ​នឹង​មិន​ប៉ះ​ពាល់​ដល់​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ឡើយ​ ។

លោក Syukur បានបន្ថែមថា​យ៉ាងហោចណាស់​យើងនឹង​នាំចេញ​អង្ករ​បាន​១០ម៉ឺនតោន​ដែរ​តាម​ផែនការណ៍​ដែលបាន​ដាក់ចេញ​ដោយ​លោក​រដ្ឋមន្ត្រី​កសិកម្ម​ ។ ចំណែក​ទិសដៅផលិត​កម្ម​អង្ករ​សម្រាប់ឆ្នាំ​នេះ​វិញ​គឺ​គ្រោង​សម្រេច​ឲ្យ​បាន​៤០លានតោន​ ជា​តួលេខ​ដែលនឹង​ជួបនិង​តម្រូវការ​ក្នុងស្រុក​។

លោក​លើកឡើងថា​ប្រទេស​ឥណ្ឌូណេស៊ី​បាន​កំណត់គោលដៅ​ប្រែក្លាយ​ជា​អ្នក​ផលិត​អង្ករ​ធំជាងគេ​លើពិភពលោកក្នុង​ឆ្នាំ​២០៤៥​ខាងមុខនេះ ។

នៅក្នុង​ការ​ពុះពារជំរុញ​ផលិតកម្មអង្ករ​ រដ្ឋាភិបាល​បាន​ណែនាំនូវ​កម្មវិធីមួយ​ចំនួន​រាប់បញ្ចូល​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​បូមទឹកបញ្ចូល​ស្រែ​និង​ការ​ពង្រី​កផ្ទៃដី​បង្ក​បង្កើន​ផល​ស្រូវអង្ករ​ទៀតផង​ក្នុងនោះ​ក៏​រួមមានការឈូសឆាយ​ផ្ទៃដី៣លាន​ហិច​តា​សម្រាប់​វាលស្រែថ្មី​ផងដែរ ។

​​ជាងនេះទៅទៀត​រដ្ឋាភិបាលក៏​នឹង​បញ្ជូន​គ្រឿង​ចក្រ​ត្រាក់ទ័រ​ដើម្បី​ជួយ​ដល់​កសិករ​ក្នុង​ការ​ភ្ជួររាស់ដី​ធ្លី​ធ្វើស្រូវ​របស់ពួកគេ​ទៀត​ ស្របពេល​ដែល​ការលើកទឹក​ចិត្ត​មួយចំនួនទៀត​ គឺរដ្ឋាភិបាល​នឹង​ជួយ​​ក្នុងការ​ធានារ៉ាប់រង​ដល់​កសិករផងដែរ​។

​​សូមបញ្ជាក់ថា​កម្មវិធី​លើកទឹកចិត្ត​របស់រដ្ឋាភិបាល គឺ​កសិករ​នឹងទទួលបាន​នូវ​​សំណង​ប្រសិនជា​ស្រែចំការរបស់ពួកគាត់​ខកខានមិនបាន​ប្រមូលផល​។ រដ្ឋាភិបាល​នឹង​ចេញ​សំណង​ថ្លៃខូចខាតនេះ​៨០%​នៃ​ការធានារ៉ាប់រង ។ លើសពី​នេះ​សំណង​៤៥០​ដុល្លារ​នឹងត្រូវបាន​រៀបចំបន្ថែម​សម្រាប់​​ផ្ទៃដី​ក្នុង​មួយហិចតា​ដែល​ខកខានមិនបានប្រមូលផល។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES