ភ្នំពេញ ៖ មុននេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បាន បញ្ជាក់ថា ក្រោយការលាលែងរបស់លោក សម រង្ស៊ី តំណែងប្រធានគណបក្ស ត្រូវទុកឱ្យ នៅទំនេរ រហូតដល់សមាជគណបក្សនៅខែ មេសា ឆ្នាំ២០១៨ ទើបរៀបចំជ្រើសប្រធានថ្មី។ ប៉ុន្តែពេលនេះ មានការចាប់អារម្មណ៍ពីមជ្ឈដ្ឋាននយោបាយថា គណបក្សប្រឆាំងនឹងត្រូវ ចាប់បង្ខំរៀបចំជ្រើសប្រធានថ្មី ឱ្យបានក្នុងរយៈ ពេល៩០ថ្ងៃ យ៉ាងយូរនៅពេលដែលវិសោធន– កម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបាន រដ្ឋសភាអនុម័តរួចរាល់។
សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានរដ្ឋសភា បង្ហាញ ជាផ្លូវការ។ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា បានបើកកិច្ចប្រជុំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ អនុម័តទទួលយក និង ប្រគល់ឱ្យគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃ រដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ពិនិត្យនិង សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចន្ត្រៃយ៍រដ្ឋសភាវិញ មុននឹងបើកសម័យ ប្រជុំរដ្ឋសភា ជាវិសាមញ្ញ ដើម្បីពិភាក្សា និង អនុម័ត។
នៅក្នុងមាត្រា១៨ថ្មី នៃសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោ– បាយនេះ បានចែងថា គណបក្សនយោបាយ ត្រូវចាត់នីតិវិធី ដើម្បីជ្រើសប្រធានគណបក្ស ថ្មីជំនួសប្រធានគណបក្សនយោបាយដែលបាត់ បង់តួនាទី ដោយការសុំលាឈប់ ឬមានទោស ក្នុងរយៈពេលយ៉ាងយូរបំផុត៩០ថ្ងៃ គិតចាប់ ពីថ្ងៃបាត់បង់តួនាទីនោះ។
មជ្ឈដាននយោបាយ បានលើកឡើងថា បើ ទោះបីសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តី ពីគណបក្សនយោបាយនេះ ត្រូវបានរដ្ឋសភា អនុម័តនៅពេលខាងមុខដ៏ខ្លីក៏ដោយ ក៏គណបក្សមិនមានអាសនៈនៅក្នុងរដ្ឋសភា មួយចំនួន ដូចជាគណបក្សហ៊ុនស៊ិនិប៉ិច គណបក្សខ្មែរ រួប រួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិប– តេយ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សអំណាចខ្មែរ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន គណបក្សយុវជនកម្ពុជា ជាដើម មិន ប្រឈមនឹងត្រង់ចំណុចនៃមាត្រា១៨ថ្មី ដែល បានចែងថា គណបក្សនយោបាយ ត្រូវជ្រើស ប្រធានថ្មី ក្នុងរយៈពេល៩០ថ្ងៃនោះទេ ព្រោះ ប្រធានគណបក្សទាំងនោះ មិនមានការលាលែង ឬដកហូតតួនាទី។ ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានអាសនៈនៅក្នុងរដ្ឋសភា ក្រោយពេលលោកសម រង្ស៊ី ប្រកាសលាលែងពីប្រធានបក្ស តាមរយៈលិខិតជាផ្លូវការ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នោះមក នៅមិនទាន់ប្រកាសរៀបចំជ្រើសប្រធានថ្មីនៅ ឡើយ ខណៈដែលលោកកឹម សុខា នៅតែ បន្តដឹកនាំក្នុងនាមជាប្រធានស្តីទី។ ដូច្នេះនៅ ពេលដែលសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីគណបក្សនយោបាយនេះ ត្រូវបាន អនុម័ត នឹងចាប់បង្ខំឱ្យគណបក្សសង្គ្រោះជាតិ ត្រូវជ្រើសប្រធានថ្មី ជំនួសលោកសម រង្ស៊ី ក្នុង រយៈពេលយ៉ាងយូរបំផុត៣ខែ មិនអាចរង់ចាំ ដល់សមាជបក្សនោះទេ។
ព័ត៌មានលម្អិត មាននៅទំព័រកាសែត នគរធំ