ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបើកសម័យប្រជុំវិសាមញ្ញ នីតិ- កាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ ២០១៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្ស នយោបាយនេះ បើយោងតាមលទ្ធផលនៃកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោម អធិបតីភាព សម្តេចហេង សំរិន ប្រធានរដ្ឋ- សភា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីលទ្ធផលនៃ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានឱ្យដឹង ថា នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៩ៈ០០នាទី គណៈកម្មាធិកិរាអចិ- ន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចហេង សំរិន ប្រធានរដ្ឋសភា។
អង្គប្រជុំបានធ្វើការពិភាក្សានិងងអនុម័ត តាមរបៀបវារៈដោយមានលទ្ធផលដូចខាង- ក្រោម ៖
១-អង្គប្រជុំបានអនុម័តសំណើសុំកោះ ប្រជុំរដ្ឋសភាជាវិសាមញ្ញ ដើម្បីពិនិត្យ និងអនុម័ត សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយ។
២-អង្គប្រជុំបានអនុម័តសំណើ សុំបញ្ចូល ក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាជាវិសា- មញ្ញ នីតិកាលទី៥ នូវសេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។
៣-អង្គប្រជុំបានអនុម័តសមាសភាព លេខាធិការ៣រូប សម្រាប់សម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៥ មាន ៖
១-លោកសុខ សូកាន ២-លោកចាយ បូរិន ៣-លោកស្រី ពត ពៅ
៤-អង្គប្រជុំបានអនុម័តកាលបរិច្ឆេទ សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិ- កាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង៨ៈ០០នាទី ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ។
គួរបញ្ជាក់ថា សមាជិករដ្ឋសភា ចំនួន៦០ រូប បានស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីគណ- បក្សនយោបាយ មកកាន់រដ្ឋសភា បន្ទាប់មក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈ- កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រជុំសម្រេច ប្រគល់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មនេះ ជូនទៅគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋ- សភា ដើម្បីពិនិត្យនិងសិក្សា ដោយសហការ ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈនៃរដ្ឋសភា ហើយពេលនេះ គណៈកម្មការទាំងពីរ បានបញ្ជូនលទ្ធផលមក កាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ បន្ទាប់ពីបានពិនិត្យនិងសិក្សាចប់សព្វគ្រប់។
យោងតាមលទ្ធផលពិនិត្យសិក្សារបស់ គណៈកម្មការជំនាញរបស់រដ្ឋសភា បានបញ្ជាក់ ថា សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនេះ គឺធ្វើឡើងស្រប តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងតាម របត់នយោបាយជាក់ស្តែង។
សូមរំលឹកថា ច្បាប់ស្តីពីគណបក្សនយោ- បាយបានប្រកាសឱ្យប្រើ កាលពីឆ្នាំ១៩៩៧ ដែល ក្នុងនោះ មាន១១ជំពូក និង៤៥មាត្រា ហើយ តាមគម្រោងសេចក្តីស្នើវិសោធនកម្ម នៅពេល នេះ ច្បាប់ស្តីពីគណបក្សនយោបាយនេះ នឹង ឡើងដល់៥០មាត្រា ប៉ុន្តែនៅរក្សា១១ជំពូក ដដែល។
ក្រោយពីបញ្ចប់កិ់ច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភារួចមក លោកឈាង វុន និង លោកហូរ វ៉ាន់ ដែលជាសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានធ្វើសន្និសីទសារព័ត៌មាន រួមគ្នាពីលទ្ធផលកិច្ចប្រជុំនេះ។ ក្នុងនោះ លោក ហូរ វ៉ាន់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះ- ជាតិ បានស្នើឱ្យមានការពន្យារការធ្វើវិសោធន- កម្មច្បាប់ស្តីពីគណបក្សនយោបាយខាងលើ នេះសិន ដោយយោងលើិហេតុផលថា បញ្ហា នយោបាយនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់ មានដំណើរការល្អនៅឡើយ