Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិសុីរី​បដិសេធ ​របាយការណ៍ អង្គការ​សិទ្ធិមនុស្ស ​ថា​ខ្លួនប្រើអាវុធគីមី

សុីរី​បដិសេធ ​របាយការណ៍ អង្គការ​សិទ្ធិមនុស្ស ​ថា​ខ្លួនប្រើអាវុធគីមី

សុីរី៖ យោងតាមទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​ SANA ឲ្យ​ដឹងថា​ក្រសួងការបរទេស​ស៊ីរី​កាលពី​ថ្ងៃពុធ​បាន​បដិសេធ​នូ​វរបាយការណ៍​ថ្មី​មួយ​របស់អង្គការ​ឃ្លាំមើលសិទ្ធិមនុ​ស្ស​ដែល​លើកឡើង​ថា​យោធាស៊ីរី​បាន​ប្រើប្រាស់​អាវុធគីមី​ក្នុងពេល​ប្រយុទ្ធ​គ្នា​នៅ​ក្រុង​អាលីប៉ូ​។

រដ្ឋាភិបាលស៊ីរី​បានបដិសេធ​យ៉ាង​ដាច់​អហង្ការចំពោះ​ការ​ចោទប្រកាន់​ដែល​​បាន​ធ្វើ​ឡើងនៅក្នុង​របាយការណ៍​របស់អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ ដោយ​អះអាង​ថា​រដ្ឋាភិបាល​ស៊ីរី​បានប្រើប្រាស់​អាវុធគីមី​យ៉ាងតិច​៨ដង​ក្នុង​អំឡុងពេល​ឡោមព័ទ្ធ​តំបន់​​ខាងកើត​ក្រុងអាលីប៉ូ​ភាគខាងជើង​ប្រទេស​ស៊ីរី​​ដែលគ្រប់គ្រង​ដោយពួក​ឧទ្ទាម​។

យោងតាមសេចក្តី​ថ្លែងការណ៍​របស់អង្គការ​សិទ្ធិមនុស្ស​ ការ​ចោទប្រកាន់នោះ​ត្រូវ​បានគេ​ផ្អែក​លើ​​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយនិង​សាក្សី​និង​អ្នក​វិភាគ​វីដេអូ​ រូប​ថត​និង​ការបង្ហោះ​នៅលើបណ្តាញ​សង្គម​ជាដើម ។

ប្រភពឲ្យ​ដឹងថា​ឧទ្ធម្ភាគចក្រ​រដ្ឋាភិបាលស៊ីរី​បាន​ទម្លាក់​ឧស្ម័នក្លូរីន​លើ​តំបន់​លំនៅ​ឋាន​ជាច្រើន​ក្នុង​ទីក្រុង​អាលីប៉ូ​យ៉ាងហោចណាស់​៨លើក​ក្នុង​ខែវិច្ឆិកា​និងខែធ្នូ​ឆ្នាំ​២០១៦ ។

ក្នុង​សេចក្តីថ្លែងការណ៍របស់ខ្លួន​ ក្រសួង​បានថ្លែង​ថា​របាយការណ៍​ថា​គឺផ្អែក​លើ​ប្រភព​ពី​បណ្តាញព័ត៌មាន​ភេរវករ​​។ ​ម្យ៉ាងទៀត​​ក្រសួងបានបន្ថែមថា​រាយការណ៍​នេះ​គឺគ្មានវិជ្ជាជីវៈ​ ​មិនស្របតាម​របៀបវិទ្យាសាស្ត្រ​ហើយ​ថែមទាំង​បំភ្លៃការពិត​ទៀត​ផង ។​

ក្រសួងបានទាំងបានថ្លែងថា​របាយការណ៍​របស់អង្គការសិទ្ធិមនុស្ស​នេះ​បាន​ ​បម្រើ​ឲ្យ​របៀបវារៈ​បរទេស​និង​ប៉ះពាល់ដល់​​ការ​ចរចា​ផ្ទៃក្នុង​ស៊ីរី​នាពេល​ខាងមុខ​ក្នុង​ទីក្រុង​ជេនីវ៉ា​។  ទន្ទឹមនិងនេះ​ក្រសួងបាន​សង្កត់ធ្ងន់​ចំពោះ​ការ​ប្រព្រឹត្ត​​របស់​រដ្ឋាភិបាលតាម​ប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​​​ចាត់ចែង​ហាម​ឃាត់​ការ​ប្រើអាវុធគីមី​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

 

RELATED ARTICLES