Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិNATO បង្កើត​មជ្ឈមណ្ឌល ​​ក្នុងតំបន់​ដើម្បី ​កត់សម្គាល់​ការគំរាម កំហែង​ពី​..

NATO បង្កើត​មជ្ឈមណ្ឌល ​​ក្នុងតំបន់​ដើម្បី ​កត់សម្គាល់​ការគំរាម កំហែង​ពី​..

NATOអគ្គលេខាធិការអង្គការ​ NATO លោក Jens Stoltenberg បានថ្លែងនៅក្នុង​សន្និ​សិទ​កាសែតមួយ​ក្នុង​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​ថា​ បណ្តារដ្ឋមន្ត្រីការពារ​​ជា​តិសមាជិក​ NATO កាល​ពីថ្ងៃពុធ​បាន​យល់ព្រមបង្កើត​មជ្ឈមណ្ឌល​ក្នុង​តំបន់​ថ្មី​មួយ​ដើម្បី​កត់សម្គាល់​ការ​គំរាមកំហែង​ពី​ភូមិភាគខាងត្បូង​ ។

អគ្គលេខាធិការអង្គការ​ NATO លោក Jens Stoltenberg

​នៅក្នុង​ជំនួបនោះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃបណ្តាប្រទេស​សមាជិកអង្គការ​ NATO បាន​ពិភាក្សាគ្នា​ថាតើ​ NATO អាចធានា​បាននូវ​គម្រោង​រក្សា​​ស្ថិរភាព​នៅតាម​ព្រំដែនរបស់ខ្លួន​និង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ដោយរបៀបណា ។ នៅគ្រានោះដែរ​អគ្គលេខាធិការ​អង្គការ​ NATO បាន​ថ្លែងថា​មជ្ឈមណ្ឌល​នេះ​មាន​មូល​ដ្ឋាន​នៅ​ទីបញ្ជាការ​កងកម្លាំងរួម​របស់ NATO ក្នុង​តំបន់ Naples ប្រទេស​អ៊ីតាលី​​ ដែល​ស្ថិត​ក្នុង​ចំណោម​ផ្នែក​មួយ​នៃការ​ឆ្លើយ​តប​របស់សម្ព័ន្ធមិត្ត​ទៅនឹង​ការគំរាមកំហែង​ពី​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្វ្រិកខាងជើង ។

លោក Stoltenberg បានថ្លែងថា​ការ​បង្កើត​មជ្ឈមណ្ឌលនេះ​នឹង​ក្លាយជា​ចំណុច​រួម​មួយ​សម្រាប់​ការ​បង្កើន​​ការ​យោគយល់គ្នា​របស់​យើង​នៅក្នុង​ការ​ប្រកួត​ប្រជែង​ពី​ក្នុង​តំបន់​និង​សមត្ថភាព​របស់យើង​ក្នុងការ​កត់សម្គាល់អំពី​កត្តាទាំងនេះ ។ ​ម្យ៉ាងទៀត​យើង​រំពឹងថា​មនុស្ស​ក្នុង​រង្វង់​១០០នាក់​នឹងតម្រូវឲ្យ​បំពេញការ​ងារ​ក្នុង​មជ្ឈមណ្ឌលថ្មីនេះ​ក្នុងកា​រស្ទង់​មើល​ពីកម្រិត​នៃការ​គំរាមកំហែង​និង​ភ្ជាប់ទំនាក់ទំនង​ជាមួយ​និង​ប្រជាជាតិ​និង​អង្គការ​នានា​ដែលជា​ដៃគូ​។

ក្នុង​កិច្ចប្រជុំនោះដែរ​រដ្ឋមន្ត្រីការ​ពារ​ជាតិ​ NATO ក៏បាន​ពិភាក្សា​គ្នា​អំពីសមត្ថភាព​នៃការ​​ស៊ើបការ​ណ៍ ឈ្លបការណ៍​រួមរបស់ NATO និង​បាន​ព្រមព្រៀងគ្នា​ក្នុង​ការ​អភិវឌ្ឍ​នូវ​សមត្ថភាព​ចំពោះប្រព័ន្ធគ្រប់គ្រងនិង​ព្រមានជាមុន​ដល់កងយន្តហោះ​ NATO AWACS ​បន្ទាប់ពី​បច្ចេកវិទ្យាទាំងនោះ​ឈប់ប្រើប្រាស់​​ក្នុង​រង្វង់​ឆ្នាំ​២០៣៥ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES