មីយ៉ាន់ម៉ា៖ យោងតាមការិយាល័យក្រុមប្រឹក្សារដ្ឋឲ្យដឹងថាមីយ៉ាន់ម៉ាបានបើកច្រកទ្វារព្រំដែនលេខ១ជាមួយនិងប្រទេសបង់ក្លាដែសឡើងវិញបន្ទាប់ពីបានបិទជាបណ្តោះអាសន្នតាមរយៈការវាយប្រហារដោយភេរវកម្មមកលើប៉ុស្តិ៍ព្រំដែនចំនួន៣កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៦ ។
ច្រកព្រំដែននេះត្រូវបានបើកឲ្យដំណើរការឡើងវិញសម្រាប់ការចេញ-ចូលក្នុងរដ្ឋMaungtaw និង Rakhine នៅចុងសប្តាហ៍នេះដោយសារតែការធ្វើឲ្យប្រសើរឡើងវិញនូវស្ថិរភាពនិងសន្តិភាពក្នុងតំបន់បន្ទាប់ពីមីយ៉ាន់ម៉ាបានចរចាជាមួយនិងបង់ក្លាដែស ។
ការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលមួយដែលធ្វើឡើងដោយជនប្រដាប់អាវុធដ៏កំណាចម្នាក់មកលើប៉ូលិសព្រំដែនបីកន្លែងក្នុងរដ្ឋ Maungtaw កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៦ បានជំរុញឲ្យមានការបិទទ្វារព្រំដែនគ្រប់ច្រកទាំងអស់ជាមួយនិងប្រទេសបង់ក្លាដែសអស់រយៈពេលជាង៤ខែ ដែលនាំឲ្យមានផលវិបាកផ្នែកហិរញ្ញវត្ថុសម្រាប់ពាណិជ្ជករក្នុងស្រុកនៃប្រជាជាតិទាំងពីរ។
គណៈកម្មការស៊ើបអង្កេតអំពើហិង្សារដ្ឋ Rakhine មីយ៉ាន់ម៉ាដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៦ និងដឹកនាំដោយអនុប្រធានាធិបតីទី១លោក U Myint Swe នឹងស៊ើបអង្ករអំពីសាវតានៃការវាយប្រហារដោយហិង្សានេះ ។
គួរបញ្ជាក់ថាការវាយប្រហាររបស់ជនប្រដាប់អាវុធមកលើប៉ុស្តិ៍ព្រំដែន៣កន្លែងនោះរួមមានការិយាល័យព្រំដែន Kyikanpyi ក្នុងរដ្ឋ Maungtaw ការិយាល័យ Kotankauk ក្នុងរដ្ឋ Buthedaung និងការិយាល័យ Ngakhuya ដែលបានសម្លាប់ទាហាន៥នាក់និងប៉ូលិស៨នាក់។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា