Tuesday, December 24, 2024
Homeប្លែកៗបន្ទាត់​​ម៉ាក​ល្វីស​​ល្វី​​តុន​​ L​V​​ លក់​​តម្លៃ​​១​៧​៥​ដុ​ល្លារ​

បន្ទាត់​​ម៉ាក​ល្វីស​​ល្វី​​តុន​​ L​V​​ លក់​​តម្លៃ​​១​៧​៥​ដុ​ល្លារ​

​ល្វីសល្វី​តុនដែល​មាន​អក្សរ​កាត់ LV គឺ​ជាម៉ាក​យី​ហោ​ដ៏​ល្បី​ឈ្មោះ​លំ​ដាប់​ពិភព​លោក​មួយ ។ វា​ជា​និមិត្ត​រូប​នៃ​ទំនិញ​ប្រណីត​ៗមាន​​តម្លៃ​ថ្លៃ​កប់​ពពក រួមមាន​ ទំនិញ​ផលិត​ពី​ស្បែក ស្បែក​ជើង នា​ឡិ​កា​ គ្រឿង​អល័ង្កា​  វ៉ែន​តា និង​សៀវ​ភៅ… ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ហ៊ុននេះ​ក៏​ផលិត​បន្ទាត់​ជ័រ​សម្រាប់ក្មេងសិស្សសាលា​ផង​ដែរ ។​ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​វា​មាន​តម្លៃ​ថ្លៃ​ហួស​ពី​ការ​គិត​ទុក ។

តាម​រយៈគេ​ហទំព័រ​បរទេស​មួយ​ផ្សាយថា បន្ទាត់​ជ័រម៉ាកល្វីសល្វី​តុន​មួយ​ប្រ​វែង​១៥សង់​ទី​ម៉ែត្រ​ថ្លៃ១៧៥​ដុល្លារ​អា​មេរិក ។ នេះ​មានន័យ​ថា មួយ​សង់​ទី​ម៉ែត្រ​ថ្លៃ​១១ដុល្លារ ។ បើ​មើល​មួយ​ភ្លែត  បន្ទាត់​នេះ​គ្មាន​អ្វី​ពិ​សេស​លើស​គេ​ឡើយ ក្រៅ​ពី​រូប​ផ្កា​៣ឆ្លាក់​ជាប់​ពី​លើ​ រូប​ឡូ​ហ្គោ​តំណាង​ក្រុម​ហ៊ុនល្វីសល្វី​តុន​ និង​គែម​សង​ខាង​ពាសដោយ​ស្បែក ។

ក្រៅ​ពី​នេះ​ សម្ភារៈសិក្សា​ផ្សេង​ៗ​ទៀត​ក្នុង​នោះ​តួ​យ៉ាង ខ្មៅ​ដៃក៏​មាន​តម្លៃ​ខ្ពស់​មិន​ចាញ់​បន្ទាត់​ជ័រ​ឡើយ​ ។ ខ្មៅ​ដៃ​ស្រោប​ដោយ​ស្បែក​១​សម្រាប់មាន​២ដើម​គឺ​តម្លៃ​ ១៥០ដុល្លារ ខណៈ​កូន​កា​បូប​ស្បែក​ដាក់​ខ្មៅ​ដៃ​មួយ​ថ្លៃ ៣៤០ដុល្លារ ៕

ដោយ៖ ឈិត​​ គឹមឆុន

​​

RELATED ARTICLES