Sunday, November 24, 2024
Homeនយោបាយជាប់​បណ្តឹង​ទី​២ លោក​គឹម សុខ បណ្តឹង ១០០សង្កត់ ក៏អត់​ដូរ​ជំហរ​ត​តាំង

ជាប់​បណ្តឹង​ទី​២ លោក​គឹម សុខ បណ្តឹង ១០០សង្កត់ ក៏អត់​ដូរ​ជំហរ​ត​តាំង

ភ្នំពេញ ៖ អ្នកឃ្លាំមើលសង្គម និងជាអ្នកវិភាគនយោបាយ លោកគឹម សុខ ដែលកំពុង ជាប់បណ្តឹងសម្តេចហ៊ុន សែន ហើយត្រូវបាន តុលាការចេញដីកាកោះឱ្យចូលបំភ្លឺ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នោះ បានដាក់ពាក្យ ចូលទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្នើសុំពន្យារពេលចូលឆ្លើយបំភ្លឺ ប៉ុន្តែត្រូវបានលោកព្រះរាជអាជ្ញារងសៀង សុខ ច្រានចោលភ្លាមៗ និងបង្គាប់ឱ្យចូលខ្លួនតាម ការកំណត់ ខណៈដែលនៅថ្ងៃដដែលនោះ មេធាវី រាជរដ្ឋាភិបាលកម្ពុជានិងជាមេធាវីតំណាងដោយ អាណត្តិរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់ពាក្យប្តឹងលោកគឹម សុខ បន្ថែមមួយ ករណីពីបទញុះញង់ បង្កឱ្យមានចលាចលក្នុង សង្គមដោយស្នើសុំតុលាការផ្តន្ទាទោសតាមច្បាប់ ទាមទារសំណងជំងឺ ចិត្ត១០លានរៀល។

កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ មុនពេលយកលិខិតស្នើសុំពន្យារពេលចូលបំភ្លឺ ទៅដាក់ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោកគឹម សុខ បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោកថា ព្រឹកនេះ ម៉ោង៩ៈ៣០ ខ្ញុំនឹងទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើពន្យារពេលចូលឆ្លើយបំភ្លឺ ដោយមូលហេតុមិនទាន់បានពឹងពាក់មេធាវី នៅឡើយ។ ប៉ុន្តែខ្ញុំមិនដូរជំហរទេ 

មិនគេចខ្លួនទៅក្រៅប្រទេស និងនៅ តតាំងនឹងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា នៃសម្តេចហ៊ុន សែន តាមផ្លូវតុលាការ។

មិនដូរដាច់ខាតនូវជំហរអត្ថាធិប្បាយ រឿងសង្គម និងនយោបាយ ទោះមានបណ្តឹង១០០ ទៀត ត្រូវគេដាក់ទម្លាក់សង្កត់លើខ្ញុំក៏ដោយ

លោកគឹម សុខ បានសរសេរបន្ថែមថា ខ្ញុំ បាទគឹម សុខ បានសម្រេចប្រគល់សិទ្ធិជូនព្រះតេជគុណប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង ដើម្បីបង្កើត មូលនិធិសង្គម គឹម សុខ។ មូលនិធិនេះ នឹងគ្រប់គ្រងរៀបចំដោយគណៈកម្មាធិការមួយ ដែលចាត់ចែងដោយព្រះតេជព្រះគុណ និងលោកប៉ា ងួនទៀង ដើម្បីបម្រើ ប្រយោជន៍ប្រជារាស្ត្ររងគ្រោះក្រីក្រខ្មែរ។ ការប្រកាសនេះរបស់ខ្ញុំ ចាត់ទុកជាបានការក្នុងការ ផ្តើមបង្កើតមូលនិធិនេះ ចាប់ពីពេលផ្សាយតាម ទំព័រ Facebook នេះ…”

ពាក្យសុំពន្យារពេលការចូលឆ្លើយបំភ្លឺ របស់លោកគឹម សុខ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៧ នោះ មានខ្លឹមសារថា ខ្ញុំបាទគឹម សុខ ភេទប្រុស កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨០ សញ្ជាតិខ្មែរ។ លំនៅបច្ចុប្បន្ន ផ្ទះលេខ៣៣ ផ្លូវលេខ៧៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (នៅបន្ទប់ជួល)

សូមគោរពចូលមកលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ 

កម្មវត្ថុ ៖ សំណើសូមពន្យារពេលការចូល ឆ្លើយបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១០៣៦ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោង ៖ ដីកាកោះ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

មូលហេតុ ៖ ខ្ញុំបាទត្រូវពឹងពាក់មេធាវី ដើម្បីជួយការពារក្តីខ្ញុំតាមនីតិវិធី ប៉ុន្តែខ្ញុំបាទ មិនទាន់បានពឹងពាក់មេធាវីនៅឡើយ។

អាស្រ័យហេតុនេះ សូមលោកព្រះរាជអាជ្ញាមេត្តាពន្យារពេលការចូលឆ្លើយបំភ្លឺរបស់ ខ្ញុំបាទក្នុងសំណុំរឿងខាងលើ តាមកម្មវត្ថុនៃសំណើដោយក្តីអនុគ្រោះ…”

លោកគឹម សុខ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅពេលលោកយកលិខិតស្នើសុំពន្យារពេលចូល បំភ្លឺ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ថាខ្ញុំគិតថា មិនមែន២ទេ អាចជាបន្តបន្ទាប់ ទៀតហើយខ្ញុំនៅមានជំហរដូចខ្ញុំបញ្ជាក់អ៊ីចឹង ២ដូចមុនដដែល គឺទី១ នៅតតាំង ទោះបីមាន ពាក្យ១០០ថែមទៀតក៏ដោយ ហើយទី២ មិន ប្តូរជំហរក្នុងការអត្ថាធិប្បាយអំពីរឿងសង្គម និងនយោបាយទេ។ បើមិនពន្យារ គេគង់តែ ចាប់ទេ មិនបារម្ភអីច្រើនទេកន្លែងហ្នឹង គេគង់ តែចាប់ទេ ហើយគេគង់តែដាក់គុកទេ ប៉ុន្តែ ប៉ុន្មានឆ្នាំមិនដឹង

លោកគឹម សុខ មានប្រសាសន៍នៅពេល នោះទៀតថាមូលហេតុដែលរកមេធាវីមិន បាន មានហេតុផល២។ ហេតុផលទី១ មិនហ៊ាន ទទួលហ្នឹង ហើយពិចារណាបារម្ភអំពីរឿងក្តី របស់ខ្ញុំហ្នឹងវាដូចជាធំពេក សម្តេចនាយករដ្ឋមន្ត្រី គាត់បញ្ជាឱ្យប្តឹងតែម្តង ហើយគណបក្ស ប្រជាជនកម្ពុជា ប្តឹងពលរដ្ឋសាមញ្ញធម្មតា ខ្ញុំ អត់មានតួនាទីអីសោះ ហើយអាហ្នឹងជាចំណុច ទី១។ ចំណុចទី២ គឺរឿងថវិកា សម្រាប់ជួល មេធាវី ហើយព្យាយាមរកមេធាវីការពារក្តីដោយ សេវាហ៊្វ្រី ដោយឥតគិតថ្លៃ មិនទាន់បាន។ ហេតុ ដូច្នេះហើយខ្ញុំកំពុងតែព្យាយាមរកថវិកាមួយចំនួន ដើម្បីលោមទឹកចិត្តលោកមេធាវីឱ្យជួយ ការពារក្តីខ្ញុំ ឱ្យជួយក្នុងរឿងក្តីហ្នឹង ដែលគេ ប្តឹងខ្ញុំហ្នឹង។ អាហ្នឹងហេតុផល២ហ្នឹង ដែលខ្ញុំ មើលឃើញ។កម្លាំងហ្នឹង មែនទែនទៅ តាម ទាំងហ្វូងតែម្តង ហើយខ្ញុំនិយាយភរកុហកអីទេ គាត់ដើរតាមខ្ញុំគាត់ដឹង គាត់ឃើញទៀត ហើយ ទាំងហ្វូងហ្នឹង មិនចង់និយាយថា ហ្វូងសត្វអីទេ សុំនិយាយថាហ្វូងគោទៅចុះ វាស្រួលស្តាប់បន្តិច ហើយចំណុចទី២ មានសារដែរ សារក្នុងហ្វេសប៊ុក ហើយសារនោះ ខ្ញុំអានទៅមិនសូវយល់ ថាមានន័យថាម៉េចទេ គេប្រើពាក្យថា បើគេ ចង់ធ្វើ គេធ្វើបានអ៊ីចឹងអីទៅ ហើយអ៊ីចឹងហើយ មិនដឹងថាមានន័យជាការគំរាមកំហែងដល់ជីវិត ឬក៏ជាការទាក់ទាញឱ្យមានការចង់ជជែកគ្នា អីអ៊ីចឹងទេ ពីព្រោះកន្លងមក មានអ្នកទូរស័ព្ទ មកខ្ញុំហ្នឹងថា ឥឡូវយើងគួរជជែកគ្នា គេប្រើ ពាក្យថា ជជែកជាមួយឯកឧត្តមហ៊ុន ម៉ាណែត ដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយខ្ញុំអត់មាន ទំនាស់អីជាមួយឯកឧត្តហ៊ុន ម៉ាណែត ជាបុគ្គល អីទេ ហេតុអីទៅជជែកជាមួយគាត់? គណបក្ស ប្រជាជនកម្ពុជា ប្តឹងខ្ញុំតើ! ហើយគណបក្ស ប្រជាជនកម្ពុជា ប្រសិនបើតាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត គួរតែចាត់បញ្ជូន មិនមែនបញ្ជូន អីខ្ញុំជាអ្នកខ្ពង់ខ្ពស់អីទេ បានន័យថា ចង់ជជែក យើងជជែកមកក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំអាចជជែកបាន ប៉ុន្តែអ្វីដែលជជែក ខ្ញុំសុំបញ្ជាក់ ខ្ញុំមិនជជែកស្ងាត់ៗ បិទបាំងភ្នែកពលរដ្ឋទេ ជជែក នៅលើកញ្ចក់ទទក ក្តី បាយ័ន ក្តី យើងអាច ជជែកបានតើ! ថ្ងៃហ្នឹងមានបាយ័ន គាត់មក ដែរតើ! ជជែកទៅ អ្នកណាដឹងខុស អ្នកណា ត្រូវអីអំពីរឿងហ្នឹង ក្នុងសង្គមប្រជាធិបតេយ្យ គេធ្វើអ៊ីចឹង គេមិនដែលឯណាពលរដ្ឋនិយាយ ហើយ ស្រាប់តែនាយករដ្ឋមន្ត្រីប្តឹងអ៊ីចឹង បើ នៅអូស្ត្រាលីវិញនោះណា Talk Show អូស្ត្រាលី វិញ គឺថា ពលរដ្ឋជេរនាយករដ្ឋមន្ត្រីៗមានតែ ពលរដ្ឋេជេរហើយឈ្ងោកមុខ ហើយសុំទៅជួយ ដោះស្រាយរកវិធីដោះស្រាយ។ អានេះនិយាយ មិនបាន និយាយប្តឹង ហើយប្តឹង អាសូរតែតិច លោកម្ចាស់អ្ហើយ! ៥០ម៉ឺនដុល្លារ អ្នកណាមាន លុយសង ទាល់តែខ្ញុំមានសិទ្ធិលក់ស្តាតអូឡាំពិក ដូចគេ បានមានលុយសង ហើយខ្ញុំមានសិទ្ធិដល់ ហ្នឹងឯណា ហើយបើសិនជាមាន ក៏ខ្ញុំមិនធ្វើនូវ រឿងឧក្រិដ្ឋបែបហ្នឹងដែរ អាហ្នឹងជាឧក្រិដ្ឋជាតិ មួយ ដែលប្រជារាស្ត្រស្អប់ណាស់ ខ្ញុំធ្វើដើម្បី ប្រទេសជាតិ ដើម្បីប្រយោជន៍ប្រជារាស្ត្រទូទៅ ខ្ញុំអត់ធ្វើដើម្បីខ្លួនឯងទេ។ ដូច្នេះគោលជំហរខ្ញុំ ដដែល នៅតតាំងក្នុងរឿងក្តីនេះនៅតុលាការ ជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ទី២ អត់ផ្លាស់ប្តូរ ទេ ជំហរអត្ថាធិប្បាយអំពីបញ្ហាសង្គម និង នយោបាយ អត់ប្តូរទាល់តែសោះ ហើយនិយាយ តាមត្រង់ បើមានសេរីភាពនិយាយៗឱ្យកាន់តែ ចំជាងមុនទៅទៀតអត់ប្តូរទេ…”

លោកគឹម សុខ ក៏បានបង្ហាញលោកការ វ៉ាយត្រារបស់តុលាការនៅពេលនោះដែរ ដែល បញ្ជាក់ថា តុលាការបានអនុញ្ញាតពេលឱ្យលោក តែលោកមិនទាន់ដឹងថា នឹងពន្យារប៉ុន្មានថ្ងៃ នោះទេ។

ទោះជាយ៉ាងណា បន្ទាប់ពីលោកគឹម សុខ បានដាក់ពាក្យស្នើសុំពន្យារពេលចូលបំភ្លឺ ទៅកាន់អយ្យការអមសាលាដំបូងរួចមក លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបានពិនិត្យ រួច ក៏បានច្រាលចោលការស្នើសុំនោះភ្លាមៗ ដោយលោកបានចារនៅលើពាក្យសុំពន្យារពេល ការចូលឆ្លើយបំភ្លឺរបស់លោកគឹម សុខ នោះថា យើង សៀង សុខ មិនអនុញ្ញាតលើការស្នើសុំ នេះទេ សាមីខ្លួនត្រូវតែចូលមកកាន់អយ្យការ តាមការកំណត់

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈ មេធាវីតំណាងដោយអាណត្តិ គឺលោកគី តិច បានដាក់ពាក្យបណ្តឹងចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកចោទ ប្រកានប់មួលបង្កាច់ និងទម្លាក់កំហុសយ៉ាង ងងឹតងងុល ទៅលើគណបក្សប្រជាជនកម្ពុជា ថាជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី។ ក្នុង ពាក្យបណ្តឹងនោះ មេធាវីតំណាងដោយអាណត្តិ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សុំប្តឹងទី១ សុំឱ្យ តុលាការផ្តន្ទាទោសលើ លោកគឹម សុខ តាម ផ្លូវច្បាប់ និងទាមទារឱ្យលោកគឹម សុខ សង សំណងជំងឺចិត្តជូនដល់គណបក្សប្រជាជនកម្ពុជា ចំនួន ២ ០០០ ០០០ ០០០ (ពីរពាន់លាន) រៀល ស្មើនឹងប្រមាណ៥០ម៉ឺនដុល្លារអាមេរិក។

ដោយឡែក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៧ នោះដែរ លោកគី តិច មេធាវីរាជរដ្ឋាភិបាល និងជាមេធាវីតំណាងដោយអាណត្តិ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់ពាក្យ បណ្តឹង១បន្ថែមទៀតចូលទៅកាន់លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹង លោកគឹម សុខ មួយករណីទៀត។

ក្នុងពាក្យបណ្តឹងចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៧ នោះ លោកគី តិច មេធាវីតំណាង ដោយ អាណត្តិរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានជម្រាបជូនព្រះរាជអាជ្ញា ថា ក្នុងកិច្ចសម្ភាស របស់ឈ្មោះគឹម សុខ ដែលរៀបចំឡើងដោយ វិទ្យុអាស៊ីសេរី និងបានផ្សព្វផ្សាយនៅយប់ថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឈ្មោះគឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយ បាននិយាយ ថា (នាទី០២ៈ២២) គេនេះគឺសំដៅទៅលើ ប្រព័ន្ធ ប្រព័ន្ធមួយ ក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្ននឹងវាបណ្តោយឱ្យមានប្រព័ន្ធ មួយ ដែលសម្លាប់ មានការសម្លាប់មនុស្សហើយ រួចហើយរកមុខឃាតករមិនឃើញ មិនត្រឹមតែ លោកបណ្ឌិតកែម ឡី ទេ តាំងពីអ្នកតស៊ូមតិ មុនៗ លោកជា វិជ្ជា ព្រះសង្ឃសម ប៊ុនធឿន លោកឈុត វុទ្ធី អីជាដើម

ក្នុងព្រឹត្តិការណ៍ព័ត៌មានថ្មីៗនេះ បុគ្គល ឈ្មោះគឹម សុខ ដែលបានតាំងខ្លួនជាអ្នកតាមដានសង្គម និងនយោបាយ បានចេញមុខប្រព្រឹត្ត អំពើល្មើសជាបន្តបន្ទាប់ ហើយបានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា ដោយ ផ្តោតសំខាន់គឺធ្វើការវាយប្រហារមានចរិតជា ការញុះញង់បំភ្លៃការពិត ទម្លាក់កំហុសទៅលើ គណបក្សប្រជាជនកម្ពុជា។ ក្នុងកិច្ចសម្ភាស កាលពីយប់ថ្ងៃទី១៣ នៅក្នុងវិទ្យុអាស៊ីសេរី បុគ្គលគឹម សុខ បាននិយាយបំផ្លើសការពិត ដោយចោទប្រកាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានខ្លឹមសារដូចបានបញ្ជាក់ខាងលើ។ អំពើដែលបុគ្គលគឹម សុខ បានប្រព្រឹត្តជាបន្តបន្ទាប់នេះ គឺពិតជាមានផែនការញុះញង់ ចេតនា បញ្ឆោះកំហឹងមហាជន ដើម្បីបង្កឱ្យមានចលាចល ក្នុងសង្គម។

វេទិកាសួរឆ្លើយដែលរៀបចំដោយវិទ្យុ អាស៊ីសេរី ខាងលើនេះ ត្រូវបានផ្សព្វផ្សាយជា សាធារណៈយ៉ាងទូលំទូលាយ ថែមទាំងត្រូវបាន សាធារណជន បើកមើល (Views) ចែកចាយ 9ហ្សារបេ និងបញ្ចោញមតិ (Comments) ច្រើន លើសលប់ឥតឈប់ឈរលើបណ្តាញទំនាក់ទំនង សង្គម Facebook។ ជាក់ស្តែងការបញ្ចោញមតិ (Comments) ភាគច្រើន សុទ្ធតែបានប្រើពាក្យ អសីលធម៌ ជេរប្រមាថ និងបានធ្វើការថ្កោលទោសទៅលើរាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីដូចបានបញ្ជាក់ជូនខាងលើ ខ្ញុំបាទ ប្តឹងសុំដូចខាងក្រោម 

សុំឱ្យតុលាការផ្តន្ទាទោសលើឈ្មោះគឹម សុខ តាមផ្លូវច្បាប់។

ទាមទារឱ្យឈ្មោះគឹម សុខ សងសំណង ជំងឺចិត្តជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ១០ ០០០ ០០០ ( ដប់លាន) រៀល៕ កុលបុត្រ

RELATED ARTICLES