Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិការរំលោភលើសេរីភាពសាសនា និងការមិនអត់ឱន បានបង្កឱ្យមានជម្លោះអន្តរជាតិ

ការរំលោភលើសេរីភាពសាសនា និងការមិនអត់ឱន បានបង្កឱ្យមានជម្លោះអន្តរជាតិ

កាលពីថ្ងៃទី២៩ ខែតុលា សកម្មភាពរដ្ឋបាលរបស់ទីភ្នាក់ងាររដ្ឋាភិបាលក្នុងប្រទេសកូរ៉េខាងត្បូងបានបង្កឱ្យមានភាព ចម្រូងចម្រាសជាអន្តរជាតិ បង្កើនការព្រួយបារម្ភអំពីសេរីភាពសាសនា និងបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ យ៉ាងច្រើន។

“វេទិកាអ្នកដឹកនាំសាសនា និងពិធីបញ្ចប់វគ្គសិក្សា” ដែលជាគំនិតផ្តួចផ្តើមរួមគ្នាដោយសមាគមសាសនាទាំងពីរ គ្រោងនឹងប្រារព្ធឡើងនៅទីក្រុង Paju ប្រទេសកូរ៉េខាងត្បូង។ មនុស្សជាង ៣០,០០០នាក់មកពី ៥៧ប្រទេស ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមទាំងថ្នាក់ដឹកនាំសាសនាចំនួន ១,០០០នាក់ តំណាងឱ្សាសនា គ្រីស្ទ សាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាហិណ្ឌូ។ប៉ុន្ដែរដ្ឋាភិបាលក្នុងតំបន់នៅក្នុងប្រទេសកូរ៉េបានលុបចោលព្រឹត្តិការណ៍អន្តរជាតិមួយដែលមានអ្នកចូលរួមចំនួន ៣ម៉ឺននាក់មកពី ៥៧ប្រទេស ដែលបណ្តាលឱ្យមានការខូចខាតជាអន្តរជាតិ។

ទោះជាយ៉ាងណាក៏ដោយ អង្គការទេសចរណ៍ Gyeonggi ដែលជាស្ថាប័នសាធារណៈមួយស្ថិតនៅក្រោមរដ្ឋ បាលខេត្ត Gyeonggi-do ភ្លាមៗនោះបានលុបចោលការជួលកន្លែងរៀបចំព្រឹត្តិការណ៍ដោយមិនមានការជូនដំណឹងជាមុន។ ការសម្រេចចិត្តនៅនាទីចុងក្រោយនេះបានបណ្ដាលឱ្យខូចខាតផ្នែកហិរញ្ញវត្ថុយ៉ាងសំខាន់ ចំពោះព្រឹត្តិការណ៍អន្តរជាតិ។ អ្នករៀបចំព្រឹត្តិការណ៍នេះ បានបញ្ជាក់ថាការលុបចោលការជួលនេះ គឺជាទង្វើរើសអើងប្រឆាំងនឹងសាសនា ជាក់លាក់មួយដែលមិនស្របតាមរដ្ឋធម្មនុញ្ញ ការរំលោភលើសេរីភាពសាសនា សិទ្ធិមនុស្ស និងដំណើរការត្រឹមត្រូវ នៃច្បាប់។

សមាគមធ្វើជាម្ចាស់ផ្ទះ គឺជាសមាគមសម្រាប់ការបង្រួបបង្រួមជាតិព្រះពុទ្ធសាសនានៃប្រទេស​កូរ៉េ និងព្រះ វិហារ គ្រីស្ទស៊ីនឆន់ជី បានប្រកាសថា ពួកគេបានទទួលការបញ្ជាក់ជាផ្លូវការថា មិនមានគម្រោងលុបចោលនៅថ្ងៃទី២៣ និងថ្ងៃទី២៨ ខែតុលានោះទេ។ ហើយពួកគេក៏បាននិយាយផងដែរថា ការលុបចោលឯកតោភាគី គឺជាវិធានការ រដ្ឋបាលដែលមិនសមហេតុផលដែលផ្តោតលើក្រុមសាសនាជាក់លាក់មួយ។ ពួកគេក៏បានគូសបញ្ជាក់ផងដែរថា ព្រឹត្តិ ការណ៍ផ្សេងទៀតដែលគ្រោងធ្វើនៅថ្ងៃដដែលនោះ មិនត្រូវបានប៉ះពាល់ឡើយ ហើយបានបង្ហាញថា ការលុបចោល នេះ គឺជា “វិធានការរដ្ឋបាលដោយសារតែការប្រឆាំងពីក្រុមសាស​នាជាក់លាក់មួយ” និង “រំលោភលើគោលការណ៍ នៃការបំបែកព្រះវិហារ និងរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ”។

អង្គការទេសចរណ៍ Gyeonggi បានលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខទាក់ទងនឹងសកម្មភាពរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ និងសកម្មភាពដែលបានគ្រោងទុករបស់ក្រុមអ្នករត់ចោលជួរកូរ៉េខាងជើង ដែលជាហេតុផល សម្រាប់ការលុបចោល។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានចង្អុលបង្ហាញថា ព្រឹត្តិការណ៍ផ្សេង ទៀត ដូចជា ការជិះកង់ស៊ីវិល និងការមកទស្សនាទេសចរណ៍បរទេសទៅកាន់តំបន់ DMZ ត្រូវបានអនុញ្ញាតនៅក្នុងតំបន់ ដែលបានកំណត់ដូចគ្នា។

ឧប្បត្តិហេតុនេះបានធ្វើឱ្យមានការជជែកដេញដោលជាអន្តរជាតិអំពីសេរីភាពសាសនា និងការអត់ឱននៅក្នុងប្រ ទេស កូរ៉េខាងត្បូង។ របាយការណ៍ស្តីពីសេរីភាពសាសនាអន្តរជាតិ របស់ក្រសួងការបរទេសពីមុនបានគូសបញ្ជាក់ពី ការព្រួយបារម្ភដូចជា ការកាត់ទោសព្រះវិហារគ្រីស្ទស៊ីនឆន់ជី ដែលត្រូវបានរកឃើញថា មិនមានកំហុស និងការបដិសេធរបស់រដ្ឋាភិបាលក្នុងការអនុម័តការសាងសង់វិហារអ៊ីស្លាម។

សមាគមសម្រាប់ការបង្រួបបង្រួមជាតិព្រះពុទ្ធសាសនានៃប្រទេសកូរ៉េ និងព្រះវិហារគ្រីស្ទស៊ីនឆន់ជី អំពាវនាវឱ្យ រដ្ឋាភិបាលកូរ៉េខាងត្បូងគោរពសេរីភាពសាសនា គោរពសិទ្ធិមនុស្ស និងកែតម្រូវការសម្រេចចិត្តដ៏អយុត្តិធម៌នេះ។ វាក៏ជំរុញឱ្យអង្គការអន្តរជាតិតាមដានស្ថានការណ៍ និងចាត់វិធានការសមស្រប ដើម្បីការពារសេរីភាពសាស នា ៕

RELATED ARTICLES