Saturday, May 11, 2024
Homeសង្គម និងជីវិតប្តីខ្លាំងយប់ ដល់ថ្នាក់ប្រពន្ធអង្វរ

ប្តីខ្លាំងយប់ ដល់ថ្នាក់ប្រពន្ធអង្វរ

បុរសម្នាក់នេះ មានរូបរាងទាបល្អិតមែន ប៉ុន្តែមានកម្លាំងតណ្ហាមិនអាចវាស់ស្មានត្រូវឡើយ ទោះជាធ្វើការងារលីសែង កាប់គាស់ ពីថ្ងៃយ៉ាងណា ក៏នៅមានកម្លាំងងើបស៊ីចុកចំណីពេលយប់បានដែរ មានយប់ខ្លះកេះកៀវប្រពន្ធឡើងឋានសួគ៍ឥតឈប់ រហូតនាងទប់ទល់លែងជាប់ អង្វរសុំប្តីដកខ្យល់មួយរយៈសិន…។

ព្រះវិហារ៖ នាងរ៉ាន់ ថុន អាយុ៣៤ឆ្នាំ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនកសិករ មិនដែលចូលសាលារៀនសូត្រនឹងគេទេ ស្គាល់តែការងារស្រែចម្ការ ដកស្ទូងច្រូតកាត់ ដកដំឡូង កាច់ពោតគ្មានទំនេរដៃ។ លុះពេលធំពេញក្រមុំ ដល់វ័យមានគូជីវិត ម្តាយទុកឪពុកដាក់ ផ្សំផ្គុំឱ្យនាងរៀបការជាមួយប្តី ឈ្មោះហឿង ទីង អាយុស្របាលគ្នា រួមរស់សាងស្នេហ៍នឹងគ្នា បង្កើតបានកូនចំនួន៥នាក់ (ស្រី២ ប្រុស៣) ជាត្រួយជីវិត។ ចំណែកម្តាយឈ្មោះហួន ថង និងឪពុក ឈ្មោះឱ រ៉ាន់ ក្រោយពីរៀបចំទុកដាក់ឱ្យនាងមានប្តី ក៏ចែកឋានអស់ទៅ។ តាមពិតទៅ ដំបូងឡើយនាងមិនស្រលាញ់ពេញចិត្តប្តីរូបនេះឡើយ ព្រោះគេមានរូបរាងមិនស្អាតសង្ហា ថែមទាំងទាបកន្តុញខុសខ្នាតទៀត។

នាងរ៉ាន់ ថុន ឱ្យដឹងបន្តថា ដោយសារក្រុមគ្រួសារ ជាពិសេស ឪពុកម្តាយចេះតែប្រាប់ថា យកប្រុសសង្ហាធ្វើប្តី ច្រើនតែទឹកភ្នែក ជូតក្បាលជង្គង់ ចាញ់យកប្រុសអាក្រក់ធ្វើប្តីទេ ទើបនាងព្រមចូលរោងការជាមួយប្តីរូបនេះ តាមបំណងឪពុកម្តាយ ដោយរំពឹងថា ក្រោយរៀបការ ជីវិតមានសំណាងបានប្តីស្រលាញ់ ថ្នាក់ថ្នម តែដឹងអី! ត្រូវធ្ងន់ក ព្រោះប្តីទាបកន្តុញរបស់នាងរូបនេះ ជាមនុស្សចូលចិត្តប្រើកម្លាំងបាយដោះស្រាយបញ្ហា តែងវាយដំទាត់ធាក់លើរូបរាងកាយប្រពន្ធជាញឹកញាប់ ធ្វើឱ្យនាងរស់នៅជាមួយទុក្ខសោករាល់ថ្ងៃ ទើបតែមួយរយៈចុងក្រោយនេះ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានមកពន្យល់អប់រំណែនាំ ទើបធ្វើឱ្យប្តីមានការភ្ញាក់រលឹកបានខ្លះ លែងប្រើអំពើហិង្សាលើប្រពន្ធកូនទៀត ដោយត្រឹមតែឈ្លោះគ្នាពាក្យសម្តីប៉ុណ្ណោះ។ តែយ៉ាងណា ប្តីនាងជាមនុស្សពូកែធ្វើការងារស្រែភ្លឺ រកត្រីសាច់ណាស់ មិនចេះមើលបំណាំប្រចាំប្រពន្ធកូន ឬធ្វើឱ្យប្រពន្ធអត់បាយក្រហាយទឹក ខ្វះម្ហូបអាហារឡើយ ថែមទាំងសល់ត្រីលក់ឱ្យគេបានប្រាក់កម្រៃទៀតផង។

ស្ត្រីជាប្រពន្ធរូបនេះបន្តទៀតថា ចំពោះរឿងការងារលើគ្រែវិញ ប្តីនាងខ្លាំងណាស់ជាងធ្វើស្រែទៅទៀត ពោលគឺមានកម្លាំងតណ្ហាមិនចេះរីងស្ងួតឡើយ ទោះជាពីថ្ងៃធ្វើការងារស្រែចម្ការកាប់គាស់ លីសែងយ៉ាងណា ក៏ប្តីមិនភ្លេចងើបស៊ីចុកចំណីពេលយប់ដែរ។ មានយប់ខ្លះ ប្តីកេះកៀវឱ្យនាងកំដរឡើងឋានសួគ៍លោកីយ៍ រកពេលដេកពួនមិនបានទៀតផង។ នាងគិតថា  ប្រុសៗនៅក្នុងភូមិនេះ គ្មានអ្នកណាខ្លាំងរឿងការងារយប់ដូចប្តីនាងទេ រហូតធ្វើឱ្យនាងទប់ទល់កម្លាំងតណ្ហារបស់ប្តីលែងជាប់ ក៏សុំអង្វរប្តីកុំឱ្យបំបោលប្រពន្ធខ្លាំងពេក ទុកឱ្យនាងដកខ្យល់ស្រួលខ្លួនខ្លះផង ព្រោះមានកូនទាំងកន្ទេលហើយ ម៉្យាងទៀតនាងខ្សោយកម្លាំង មិនអាចទប់ទល់ជាមួយប្តីបានដូចមុនឡើយ។ ប៉ុន្តែការអង្វរកររបស់នាងជួនបានផល ជួនមិនបានផល បើថ្ងៃណាប្តីកម្រើកតណ្ហាខ្លាំង ទាល់តែបានរួមរ័កមេត្រីជាមួយប្រពន្ធបានម្តង ទើបដេកស្ងៀមបាន។ ពេលនេះ នាងអស់តម្រិះនឹងអង្វរប្តីទៀតហើយ បើប្តីអាត្មានិយមតែខ្លួនឯង មិនស្គាល់ទុក្ខធុរៈប្រពន្ធផង ដូច្នេះនាងមានតែទ្រាំរស់បណ្តោយតាមយថាកម្មទៅចុះ។

លោកហឿង ទីង ជាប្តីបានឱ្យដឹងថា កន្លងមក លោកពិតជាបានប្រើកម្លាំងបាយជ្រុលជ្រួសលើប្រពន្ធពិតមែន ដោយសារតែខ្វះការយល់ដឹងពីច្បាប់ទម្លាប់។ តែក្រោយពីទទួលបានការអប់រំអំពីការប្រើអំពើហិង្សាក្នុងគ្រួសារ ពីសំណាក់អាជ្ញាធររួចមក លោកមិនដែលលើកដៃគោះប្រពន្ធមួយប៉ូកទៀតឡើយ យ៉ាងច្រើនណាស់បានត្រឹមទាក់ពាក្យសម្តីគ្នាខ្លះៗប៉ុណ្ណោះ។ ហើយរាល់ជម្លោះដែលលោកទប់ចិត្តខ្លួនឯងមិនបាន ប្រើកម្លាំងបាយវាយតប់ប្រពន្ធ កន្លងមក មិនមែនលោកជាអ្នកខុសតែម្នាក់ឯងទាំងស្រុងទេ ព្រោះទះដៃតែម្ខាងមិនឮទេ ប្រពន្ធដឹងខ្លួនឯងច្បាស់ណាស់ កុំនិយាយយកត្រូវតែខ្លួនឯង លោកមិនអាចទទួលយកបានឡើយ។

បុរសជាប្តីរូបនេះបញ្ជាក់ថា ចំពោះរឿងលើគ្រែវិញ ជាធម្មតាជីវិតប្តីប្រពន្ធចៀសមិនផុតពីការរួមភេទឡើយ ហើយលោកក៏មិនដឹងខ្លួនឯងខ្លាំងដែរ។ និយាយឱ្យអស់កេរ្តិ៍ទៅ យ៉ាងច្រើនណាស់ លោករួមភេទតែ២លើកប៉ុណ្ណោះ ក្នុងមួយយប់ ហើយសូម្បីតែប្រុសគេទូទៅ ដូចជាមិត្តភក្តិជិតស្និទ្ធរបស់លោក ក៏គេរួមរ័កមេត្រីជាមួយប្រពន្ធគេប្រហាក់ប្រហែលលោកដែរ តែយ៉ាងណាក៏មានពេលខ្លះ លោកធ្វើតាមការអង្វរកររបស់ប្រពន្ធដែរ។ ចំណែករឿងការងារស្រែភ្លឺស្រូវអង្ករ ត្រីសាច់ លោកមិនឱ្យប្រពន្ធពិបាកឡើយ តើលោកខំប្រឹងប្រែងដើម្បីគ្រួសារប៉ុណ្ណឹងហើយ ប្រពន្ធចង់បានអ្វីទៀតពីប្តី? លោកអត់យល់ពី អារម្មណ៍របស់នាងនៅពេលនេះឡើយ។

លោកឡឹម ឡា អាយុ៤៩ឆ្នាំ និងនាងឱ បុប្ផា ជាសាច់ញាតិបានឱ្យដឹងស្របគ្នាថា ក្មួយប្រសាប្រុស របស់ពួកគាត់ម្នាក់នេះ មិនចេះប្រចាំការងារជាមួយប្រពន្ធកូនឡើយ ការងារស្រែភ្លឺទាំងអស់ឃើញតែគេ ជាអ្នករ៉ាប់រងធ្វើឱ្យតត្រុកតែម្នាក់ឯង។ ចំណែករឿងយប់ព្រលប់វិញ ពួកគាត់ឮតាមរយៈក្មួយស្រីត្អូញត្អែរថា ប្តីនាងពូកែកេះកៀវខ្លាំងណាស់ នាងទប់ទល់មិនជាប់ឡើយ រហូតសុំញ៉ាកអង្វរករប្តីឱ្យបន្ធូរដៃខ្លះផង ដើម្បីទុកពេលវេលាឱ្យនាងបានដកខ្យល់ដង្ហើមបានស្រួលខ្លួនផង។

អ្នកស្រីរឹម រីម អាយុ៥៧ឆ្នាំ ជាប្រពន្ធមេភូមិ បានឱ្យដឹងថា គាត់សរសើរលោកទីង ជាប្តីនាងថុន នេះណាស់ ដែលចេះភ្ញាក់រលឹកកែខ្លួន ឈប់ប្រើអំពើហិង្សាវាយតប់លើប្រពន្ធដូចមុន ក្រោយពីអាជ្ញាធរចុះទៅពន្យល់អប់រំមក ប៉ុន្តែអារឿងយប់ព្រលប់ប្តីប្រពន្ធពួកគេនោះ អាជ្ញាធរមិនហ៊ានលូកដៃឡើយ។ អ្នកស្រីបញ្ជាក់ថា បើប្រពន្ធខ្សោយកម្លាំងទប់ទល់ មិនបានជាមួយប្តីយ៉ាងនេះទៅហើយ គួរតែបុរសជាប្តីត្រូវស្គាល់ពីទុក្ខធុរៈប្រពន្ធដែរ ដោយកាត់បន្ថយការរួមភេទខ្លះទៅ គឺជាការប្រសើរបំផុត ដែលធ្វើឱ្យប្តីប្រពន្ធ រស់នៅចុះសម្រុងផ្អែមល្ហែមនឹងគ្នាឡើងវិញ…៕                       អាន ប៊ុនរ័ត្ននៈ

RELATED ARTICLES