Thursday, November 21, 2024
Homeព័ត៌មានអន្តរជាតិដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋ អាមេ រិក ពិភពលោក អាចមានការប្រែប្រួលច្រើនតំបន់

ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋ អាមេ រិក ពិភពលោក អាចមានការប្រែប្រួលច្រើនតំបន់

សហរដ្ឋអាមេរិក ៖ លទ្ធផលការបោះឆ្នោតប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ជារឿយៗតែងប៉ះពាល់ដល់តំបន់ជាច្រើនជុំវិញពិភពលោក ជាពិសេសការមកដល់របស់លោកដូណាល់ ត្រាំ (Donald Trump) ដែលបានជាប់ឆ្នោតប្រធានធិបតីសហរដ្ឋអាមេរិក ក្នុងឆ្នាំឆ្នាំ២០២៤ នេះ មានការវិភាគថា នឹងអាចធ្វើឲ្យពិភពលោកមានការប្រែប្រួលជាច្រើនតំបន់ ជាមួយនឹងភាពមិនអាចទាយទុកមុនបាន។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានឲ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា លទ្ធផលការបោះឆ្នោតប្រធានាធិបតីថ្មី កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញថា លោកដូណាល់ ត្រាំ (Donald Trump) ដែលបានជាប់ឆ្នោតប្រធានធិបតីជាថ្មីម្តងទៀត បន្ទាប់ពីផ្អាកអស់រយៈពេល ៤ឆ្នាំ បានត្រលប់មកសេតវិមានវិញហើយ ធ្វើឱ្យអ្នកវិភាគថា ការឡើងកាន់អំណាចនៃប្រទេសមហាអំណាចពិភពលោក លើកទី២នេះ មេដឹកនាំជាមហាសេដ្ឋីមាត់ដាច់រូបនេះ អាចនឹងមានរឿងថ្មីកើតឡើងតំបន់ផ្សេងៗនៃពិភពលោក ដូចខាងក្រោម ៖

-រុស្សី ៖

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី អាចមានភាពខុសប្លែកពីមុន នៅពេលដែលលោកត្រាំ កាន់តំណែង ។ កាលពីខែកុម្ភៈ កន្លងទៅ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកពេញចិត្តនឹងលោកចូ បៃដិន (Joe Biden) ឈ្នះការបោះឆ្នោត ព្រោះងាយព្យាករណ៍ជាងលោកដូណាល់ ត្រាំ (Donald Trump)។ ពាក្យរបស់លោក ពូទីន គឺហួសពីការពិត ព្រោះទោះបីជាលោកត្រាំ មានវោហារសាស្ត្រចាក់ដោត ឬហៅថាមាត់ដាចបន្តិច តែលោកមិនពេញចិត្តអំពីជំនួយរបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ឡើយ ប៉ុន្តែនៅតែមិនច្បាស់ លាស់ថា តើលោកត្រាំ អាចកាត់ផ្តាច់ជំនួយដល់អ៊ុយក្រែន ឬទេ បន្ទាប់ពីក្នុងការឃោសនាបោះឆ្នោតកន្លងទៅ លោកត្រាំ បានបញ្ជាថា នៅពេលលោកជាប់ឆ្នោត លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។

លោកឌីមីទ្រី នេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានបង្ហោះសារតាម Telegram កាលពីថ្ងៃពុធ ទី០៦ ឃែវិច្ឆិកា ឆ្នាំ២០២៤ ថា «លោកត្រាំ គឺជាអ្នកជំនួញពិតប្រាកដ។ ខ្ញុំយល់ថា លោកនឹងមិនចំណាយលុយលើរបស់ដែលគ្មានប្រយោជន៍នោះទេ ហើយអ៊ុយក្រែនគឺជាម្នាក់ក្នុងចំណោមពួកគេ»។

ចំណែកលោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោកបាននិយាយថា «លោកត្រាំ បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការកសាងសន្តិភាពនៅលើឆាកអន្តរជាតិ និងបំណងចង់បញ្ចប់គោលន យោបាយចាស់នៃសង្គ្រាម។ ប៉ុន្តែនៅក្នុងលក្ខខណ្ឌនៃជំហានបន្ទាប់ យើងនឹងឃើញ បន្ទាប់ពីខែមករា ឆ្នាំក្រោយ នៅពេលដែលគាត់ចូលកាន់តំណែង»។

-មជ្ឈិមបូព៌ា ៖

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនហ្សាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអបអរសាទរលោកដូណាល់ ត្រាំ (Donald Trump) នាទីបន្ទាប់ពីលោកបានប្រកាសជ័យជម្នះ កាលពីយប់ថ្ងៃអង្គារ ទី០៥ ឃែវិច្ឆិកា ឆ្នាំ២០២៤  ហើយបានហៅលទ្ធផលបោះឆ្នោតនោះ ជាការវិលមកវិញដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ នឹងក្លាយជាការចាប់ផ្តើមថ្មីសម្រាប់អាមេរិក និងសម្ព័ន្ធភាពរវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

តាមការស្ទង់មតិនៅមុនការបោះឆ្នោត បានបង្ហាញថា អ៊ីស្រាអែល គាំទ្រលោកត្រាំ យ៉ាងលើសលប់ ដោយ សារតែរដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) និងលោកស្រីកាម៉ាឡា ហាររីស (Kamala Harris) មិនយល់ស្របនឹងប្រតិបត្តិការយោធាដ៏ហិង្សារបស់អ៊ីស្រាអែល នៅហ្គាហ្សា លីបង់ និងអ៊ីរ៉ង់។

ប៉ុន្តែផ្ទុយទៅវិញ លោកត្រាំ បានធ្វើការផ្លាស់ប្តូរចំពោះគាំទ្រអ៊ីស្រាអែល ជាច្រើន ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ នៅក្នុងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ដូចជាការផ្លាស់ប្តូរស្ថានទូតអាមេរិក ទៅក្រុងយេរូសាឡឹម ដែលជាតំបន់ជម្លោះជាដើម។

ជ័យជម្នះរបស់លោកត្រាំ បង្កឱ្យមានការព្រួយបារម្ភដល់អ៊ីរ៉ង់ ផងដែរ ប៉ុន្តែអ្នកនាំពាក្យរដ្ឋភិបាលអ៊ីរ៉ង់ បានបញ្ជាក់ថា ការដែលលោកត្រាំ ក្លាយជាប្រធានាធិបតី មិនមានអ្វីខុសប្លែកចំពោះពួកគេទេ។

-អឺរ៉ុប ៖

អាណត្តិទីមួយនៃរដ្ឋបាលលោកដូណាល់ ត្រាំ បានបង្កើតឱ្យមានជម្លោះរវាងសហរដ្ឋអាមេរិក ជាមួយប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប ដោយសារតែលោកបានគំរាមដកអាមេរិក ចេញពីអង្គការអូតង់ ប្រសិនបើប្រទេសសមាជិក មិនបង្កើនវិភាគទានដល់អង្គការអូតង់ ទោះបីជាមេដឹកនាំលោកខាងលិចជាច្រើន បានចេញមកអបអរសាទរ ជ័យជម្នះលើកទីពីររបស់លោកត្រាំ ក៏ដោយ។ ប៉ុន្តែវាជាសារស្វាគមន៍ដែលបង្ហាញពីការព្រួយបារម្ភ ពីព្រោះលោកដូណាល់ ត្រាំ មិនខ្វល់ពីអ្វីដែលសម្ព័ន្ធមិត្តរបស់គាត់គិតនោះទេ។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំបន្តនិយាយថា លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោង ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសមាជិកណាតូ ថាលោកត្រាំ នឹងផ្តល់រង្វាន់ដល់ការឈ្លានពានខុសច្បាប់របស់លោកពូទីន ហើយវានឹងធ្វើឲ្យមេដឹកនាំរុស្ស៊ី ចង់ប្រើកម្លាំងយោធាដណ្តើមយកទឹកដីផ្សេងទៀត ក្នុងព្រំដែនប្រទេសសមាជិកណាតូ នេះ ដែលអាចធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប ក្នុងការរារាំងលោកត្រាំ ពីការបោះបង់ចោលអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងមានភាពខ្លាំងក្លា ហើយនឹងគ្មានការសង្ស័យទេ ដែលគេរំឭកលោកត្រាំ អំពីការចំណាយចំនួន ១៩០ពាន់លានដុល្លារ ដែល EU និងចក្រភពអង់គ្លេស កំពុងចំណាយ ផ្តល់ឲ្យអ៊ុយក្រែន មានចំនួន ២៩ពាន់លានដុល្លារ និងធ្លាប់ទិញអាវុធពីសហរដ្ឋអាមេរិក ផ្តល់ឱ្យអ៊ុយក្រែន ពោលគឺសហរដ្ឋអាមេរិក ក៏ទទួលបានអត្ថប្រយោជន៍ដែរ។

អគ្គលេខាធិការអង្គការអូតង់ ថ្មី លោកម៉ាក រូតត៍ (Mark Rutte) បានព្យាយាមប្រើវិធីសាស្ត្រដូចលោក ចេនស៍ ស្តូលតេនបឺក (Jens Stoltenberg) ដែរលជាចាស់ទុំរបស់គាត់ ដើម្បីដោះស្រាយជាមួយលោកត្រាំ ដោយការផ្ញើសារអបអរសាទរភ្លាមៗ និងបានសរសើរលោកត្រាំ ជាដៃគូដ៏មានឥទ្ធិពលបំផុតរបស់អង្គការ NATO ហើយបាននិយាយថា ការដឹកនាំរបស់លោក នឹងជាគន្លឹះក្នុងការធ្វើឱ្យកាន់តែខ្លាំង។

ការអង្វរករដោយប្រយ័ត្នប្រយែង អាចជួយអង្គការ NATO ពីការដួលរលំ ប៉ុន្តែឱកាសរបស់ លោកហ្សេឡេនស្គី ប្រធានាធិបតីរុស្ស៉ី (Zelensky)  ក្នុងការដណ្តើមយកទឹកដីដែលបានយកពីរុស្ស៊ី មកវិញ កំពុងថមថយ បើលោកត្រាំ ចង់ប្រញាប់ប្រញាល់ទៅរកកិច្ចព្រមព្រៀងជាមួយលោកពូទីន ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

-ចិន ៖

សម្រាប់ប្រទេសចិន មិនថា លោកចូ បៃដិន លោកស្រីហាររីស ឬលោកដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីទេ គឺវាអាក្រក់ដូចគ្នា។ ម៉្យាងវិញទៀត មនោគមវិជ្ជា “America First” របស់លោកដូណាល់ ត្រាំ បានផ្ដល់ផល ប្រយោជន៍ដល់ប្រទេសចិន ក្នុងផ្នែកយុទ្ធសាស្ត្រនៃបញ្ហាជាច្រើន ពីកោះតៃវ៉ាន់ ទៅកាន់ជម្លោះនៅសមុទ្រចិនខាងត្បូង។ ខុសពីគោលនយោបាយរបស់ លោកចូ បៃដិន (Joe Biden) និងលោកស្រី កាម៉ាឡា ហាររីស ( Kamala Harris)  ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួបរួមគ្នាដើម្បីដាក់សម្ពាធលើប្រទេសចិន ប៉ុន្តែការមិនអាចទាយទុកជាមុនបានរបស់លោកដូណាល់ ត្រាំ (Donald Trump) គឺជាអ្វីដែលធ្វើឱ្យមន្ត្រីចិន ជាច្រើនដេកមិនលក់។

តៃវ៉ាន់ ៖

អ្នកសង្កេតការណ៍បោះឆ្នោតនៅអាស៊ី ឲ្យក្រឡេកមើលជ័យជម្នះរបស់លោកត្រាំ វាគឺជាប្រភពដ៏សំខាន់នៃភាពមិនច្បាស់លាស់ ហើយវាអាចក្លាយជាដាវមុខពីរ សម្រាប់តៃវ៉ាន់។ នៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ សហរដ្ឋ អាមេរិក មានកាតព្វកិច្ចស្របច្បាប់ក្នុងការជួយតៃវ៉ាន់ ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ចិន ហើយពួកគេបានផ្គត់ផ្គង់តៃវ៉ាន់ ជាមួយនឹងសព្វាវុធសម្រាប់ការពារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែលោកត្រាំ  ធ្លាប់បាននិយាយថា តៃវ៉ាន់ គួរតែបង់លុយឱ្យអាមេរិក បន្ថែមទៀត ជាថ្នូរនឹងការគាំទ្រផ្នែកយោធាពីសហ រដ្ឋអាមេរិក។ នេះអាចផ្លាស់ប្តូរលក្ខណៈនៃភាពជាដៃគូរវាងភាគីទាំងពីរ និងដាក់សម្ពាធកាន់តែខ្លាំងលើដែនដីកោះ ដែលមានប្រជាជន ២៣លាននាក់នេះ។

បន្ថែមពីលើសន្តិសុខ សេដ្ឋកិច្ចក៏មានការព្រួយបារម្ភដូចគ្នា។ លោកត្រាំ តែងតែចោទប្រកាន់ តៃវ៉ាន់ លួចអា ជីវកម្មបន្ទះឈីបកុំព្យូទ័រ របស់អាមេរិក ហើយគំរាមយកពន្ធលើការនាំចូលបន្ទះឈីបរបស់តៃវ៉ាន់ ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផលិតបច្ចេកវិទ្យាទំនើប ពីស្មាតហ្វូន ទៅផ្កាយរណប។ ប៉ុន្តែការពិត តៃវ៉ាន់ មិនបានលួចទេ។ ប៉ុន្តែបានអភិវឌ្ឍឧស្សាហកម្មបន្ទះឈីប semiconductor ផ្ទាល់ខ្លួន រហូតដល់បានក្លាយជាលេខមួយក្នុងពិភពលោក តាមរយៈចក្ខុវិស័យការខិតខំប្រឹងប្រែង និងការវិនិយោគ។

ឥឡូវនេះ តៃវ៉ាន់ ត្រូវតែជួបបញ្ហាប្រឈមនៃតុល្យភាពឱកាស ជាមួយនឹងភាពមិនច្បាស់លាស់ថា តើការធ្វើបែបនេះ នឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេជាមួយសហរដ្ឋអាមេរិក យ៉ាងណា វាអាស្រ័យលើអ្នកណានឹងក្លាយជាទីប្រឹក្សាគោលនយោបាយ។

ឧបទ្វីបកូរ៉េ ៖

លើកទីពីរ នៃដំណើរទស្សនកិច្ចរបស់លោកត្រាំ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង ព្រោះគាត់តែងតែនិយាយ នឹងកាត់បន្ថយចំនួនទាហានអាមេរិក ដែលឈរជើងនៅលើឧបទ្វីបកូរ៉េខាងត្បូង បច្ចុប្បន្នប្រហែល ២៨ ៥០០នាក់ ហើយស្នើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង បង់ប្រាក់បន្ថែមទៀត ជាថ្នូរនឹងការការពាររបស់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ កាលពីខែមុន លោកត្រាំ បាននិយាយថា ប្រសិនបើលោកឈ្នះឆ្នោត អាណត្តិទីពីរ ជាប្រធានាធិបតីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង នឹងត្រូវបង់ប្រាក់បន្ថែម ១០ពាន់លានដុល្លារ ដល់ទាហានអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង ពីការទូទាត់បច្ចុប្បន្នចំនួន ១.១៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ហើយរដ្ឋាភិបាលកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដែលគ្រោងនឹងបង្កើនចំនួននោះដល់ ១.២៦ពាន់លានដុល្លារ នៅឆ្នាំ២០២៦ ។

លោកត្រាំ បាននិយាយនៅពេលនោះថា “ប្រសិនបើខ្ញុំនៅក្នុងសេតវិមាន នៅពេលនេះ ពួកគេ (កូរ៉េខាងត្បូង) នឹងបង់ប្រាក់ចំនួន ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ហើយអ្នកដឹងអ្វីទេ? ពួកគេនឹងមានឆន្ទៈក្នុងការបង់ប្រាក់។ លោកត្រាំ បន្តថា “កូរ៉េខាងត្បូង គឺជាម៉ាស៊ីនរកលុយ”។

កូរ៉េខាងត្បូង ជាមូលដ្ឋានទ័ពអាមេរិក នៅបរទេស ធំជាងគេ ហើយទាហានទាំងនេះ មានដើម្បីដើរតួជាកម្លាំងទប់ទល់នឹងយោធាកូរ៉េខាងជើង និងចិន ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធារួមគ្នា ជាប្រចាំ ក្នុងការបង្ហាញកម្លាំង តែគេនៅតែមិនច្បាស់លាស់ថា តើលោកត្រាំ នឹងកាត់បន្ថយចំនួន ឬទំហំលំហាត់ហ្វឹកហ្វឺនសមយុទ្ធ ដើម្បីសន្សំប្រាក់ដែរឬទេ?

បញ្ហាមួយទៀតដែលត្រូវបានចោទសួរ គឺតើលោកត្រាំ នឹងស្វែងរកកិច្ចប្រជុំកំពូលមួយទៀតជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន (Kim Jong-un) ដែរឬទេ? ប៉ុន្តែឱកាសឥឡូវពិបាកណាស់ ព្រោះក្រុងព្យុងយ៉ាង បានប្រកាសថា បានបោះបង់ចោលគោលដៅបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង ហើយងាកទៅបង្កើតមិត្តជាមួយ រុស្ស៊ី រហូតដល់ទំនាក់ទំនងបានពង្រឹងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលលោកគីម គ្មានហេតុផលត្រូវចរចាជាមួយសហរដ្ឋអាមេរិក ម្តងទៀតទេ។

-អាហ្រ្វិក ៖ លោកត្រាំ មានអ្នកគាំទ្រជាច្រើននៅអាហ្វ្រិក ទោះបីជាឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅលើទ្វីបនេះ ថយចុះជាលំដាប់ ចំពេលមាននិន្នាការប្រឆាំងលោកខាងលិច កាន់តែខ្លាំង ប៉ុន្តែប្រជាជនអាហ្រ្វិក ពោរពេញទៅដោយគ្រិស្តសាសនិក ឬមូស្លីម ដែលយល់ស្របនឹងជំហររបស់លោកត្រាំ លើតម្លៃគ្រួសារ រួមទាំងប្រឆាំងការរំលូតកូន និងមិនគាំទ្រក្រុម LGBTQ ភាពចម្រុះផ្លូវភេទ។

អាមេរិកឡាទីន ៖

ជ័យជម្នះរបស់លោកត្រាំ មានឥទ្ធិពលយ៉ាងខ្លាំងដល់អាមេរិកឡាទីន។ មេដឹកនាំអភិរក្ស ដូចជាប្រធានាធិបតី ចាវៀរ (Javier) នៃប្រទេសអាហ្សង់ទីន ណាយីប ប៊ូកេឡេ (Nayib Bukele) នៃ អែលសាល់វ៉ាឌ័រ (El Salvador) និងអតីតមេដឹកនាំប្រេស៊ីល ចាអៀរ បុលសោណារ៉ូ (Jair Bolsonaro) ក្លាយជាក្រុមដំបូង ដែលចេញមកអបអរសាទរលោកដូណាល់ ត្រាំ។ ប៉ុន្តែប្រទេសដែលមានមេដឹកនាំរីកចម្រើន ដូចជា ហ្គូស្តាវ៉ា ប៉េត្រូ (Gustavo Petro) នៃប្រទេសកូឡុំប៊ី និង ក្លូឌៀ ស្កេនបូម (Claudia Scheinbaum) របស់ម៉ិកស៊ិក ត្រូវតែទប់ទល់នឹងការប្រែប្រួលក្នុងទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក។ ម៉ិកស៊ិក អាចរងផលប៉ះពាល់ទាំងស្រុង ដោយសារតែការនាំចេញរបស់ពួកគេ អាចប្រឈមមុខនឹងពន្ធ ដែលលោកត្រាំ បានសន្យាជាមួយប្រជាជន ហើយការព្រួយបារម្ភអំពីបញ្ហានេះ បានធ្វើឱ្យប្រាក់ប៉េសូ ធ្លាក់ចុះដល់កម្រិតខ្សោយបំផុត ក្នុងរយៈពេលពីរឆ្នាំ នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មុននឹងងើបឡើងវិញជាបណ្តើរៗ ធ្វើឲ្យមិនមានហេតុ ផលសម្រាប់ការព្រួយបារម្ភទេ ហើយសហរដ្ឋអាមេរិក និងម៉ិកស៊ិក មិនស្ថិតក្នុងការប្រកួតប្រជែងពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមកទេ។ ប៉ុន្តែរដ្ឋាភិបាលម៉ិកស៊ិក ត្រូវតែរកវិធីបង្កើនមិត្តភាពជាមួយលោកដូណាល់ ត្រាំ ឲ្យបានឆាប់ ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ មុនពេលគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់សហ រដ្ឋអាមេរិក នឹងត្រូវបានព្រាង ជាពិសេសទាក់ទងនឹងអន្តោប្រវេសន៍ ដែលលោកត្រាំ ចង់ឱ្យម៉ិកស៊ិក ចាត់វិធាន ការកាន់តែខ្លាំងក្លា ដើម្បីទប់ស្កាត់ និងរឹតបន្តឹងជនចំណាកស្រុក មិនឱ្យចូលទៅដល់ព្រំដែនសហរដ្ឋអាមេរិក។

លោកត្រាំ បានប្រកាសថា នឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ រាប់លាននាក់ ដោយបង្ខំ ដែលប្រសិនបើជាការពិត វានឹងបង្កភាពចលាចលពេញតំបន់ ដោយសារតែប្រទេសជាច្រើនកំពុងពឹងផ្អែកលើប្រាក់ដែលត្រូវបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ពួកគេ។ ប៉ុន្តែការដាក់កំហិតលើជនអន្តោ ប្រវេសន៍ មិនឲ្យចូលមកសហរដ្ឋអាមេរិក នោះនឹងក្លាយជាបញ្ហាប្រឈមដ៏លំបាកមួយ ក្នុងរយៈពេលបួនឆ្នាំខាងមុខ ជាពិសេសប្រសិនបើផែនការរបស់លោកត្រាំ ក្នុងការជំរុញផលិតកម្មក្នុងស្រុក ត្រូវតែធ្វើពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ នៅទ្វីបអាមេរិក ដូចជារដ្ឋាភិបាលផ្តាច់ការ វេណេហ្ស៊ុយអេឡា និងនីការ៉ាហ្គ័រ អាចនឹងមើលឃើញការមកដល់របស់លោកត្រាំ ថាជាការធ្វើឱ្យពួកគេកាន់តែទទួលយកស្ថានភាពបច្ចុប្បន្នរបស់ពួកគេ ចំពោះមុខគោលនយោបាយការបរទេស ដោយសារតែរដ្ឋាភិបាលអាមេរិកថ្មី គួរតែមានឆន្ទៈមើលរំលងការរំ លោភលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ហើយជនអន្តោប្រវេសន៍ អាចត្រូវបានទប់ស្កាត់៕

RELATED ARTICLES