Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិវេណេស៊ុយអេឡា គ្រោងបិទ​គេហទំព័រ CNN ភាសាអេស្ប៉ាញ

វេណេស៊ុយអេឡា គ្រោងបិទ​គេហទំព័រ CNN ភាសាអេស្ប៉ាញ

វេណេស៊ុយអេឡា៖ រដ្ឋាភិបាលវេណេស៊ុយអេឡា​បាន​ឲ្យ​ដឹងថា​ខ្លួននឹង​បិទ​គេហ​ទំព័រ​ CNN ដែល​ចេញផ្សាយជា​ភាសា​អេស្ប៉ាញ​ក្នុង​ប្រទេ​សខណៈ​ដែល​បណ្តា​ញព័ត៌មាននេះ​ផ្សព្វផ្សាយមួលបង្កាច់​ប្រទេស​ជាតិ​និង​រដ្ឋធម្មនុញ្ញរបស់​ខ្លួន ។

​លោក Andres Eloy Mendes ប្រធាន​គណៈកម្មការ​ទូរគមនាគមន៍ជាតិ​បាន​បង្ហើប​នៅក្នុង​កិច្ច​សម្ភាសន៍​តាមកញ្ចក់ទូរទស្សន៍មួយថា​ យើង​កំពុង​សម្របសម្រួល​រួច​ហើយ​ជាមួយនិង​ប្រតិបត្តិករ​ផ្តល់សេវា​អ៊ីនធើរណេត​​ ដើម្បី​ឲ្យ​បិទ​គេហទំព័រ​នោះ​។

នៅថ្ងៃពុធ​នេះ​គណៈកម្មការ​ខាងលើ​បាន​ប្រកាស​ភ្លាមៗ​អំពី​ការ​បញ្ឈប់ជា​បណ្តោះ​អាសន្ន​នូវ​ផ្សព្វផ្សាយ​ព័ត៌​មាន​ជា​ភាសាអេស្ប៉ាញ​របស់​សារព័ត៌មាន​ CNN ក្នុងប្រទេស​វេណេស៊ុយអេឡា​។

ជាមួយគ្នានេះដែរ​ពុំមាន​កាលបរិច្ឆេទ​ណាមួយ​ដែលត្រូវបាន​ផ្តល់ឲ្យ​ក្នុងការ​បិទ​គេ​ហទំព័រ​នេះឡើយ ប៉ុន្តែ​គណៈ​កម្មការ​ទូរគមនាគមន៍​ជាតិ​ត្រូវបានជំរុញ​ឲ្យមាន​ការ​ចូល​រួមសកម្មភាព​តាមរយៈរបាយការណ៍របស់ CNN ដែល​ចោទប្រកាន់​​លោក​អនុប្រធានាធិបតី Tarek El Aissami មាន​ពាក់ព័ន្ធនឹងការ​ជួញដូរគ្រឿង​​ឆ្លងដែន ។

ជាងនេះទៅទៀតនោះ​គឺ​ CNN បានប្រព្រឹត្តនូវកំហុសឆ្គង​ក្នុងការ​គាំទ្រ​ការ​និយាយបរិហារកេរ្តិ៍​របស់ខ្លួន​ ដែល​រាប់បញ្ចូល​ការ​ចោទ​ប្រកាន់​ថាក្រុមជួញដូរ​នេះ​បាន​លក់​លិខិតឆ្លងដែន​ឲ្យ​ជនជាតិ​អារ៉ាប់​ចំនួន​១៧៣​ដែល​ជាប់ពាក់ព័ន្ធ​និង​ក្រុម​សកម្មប្រយុទ្ធ​លីបង់​ Hezbollah ​ដែលមានការ​យល់ព្រមពីសំណាក់​លោក​ El Aissami ។ ករណីនេះ​បានកើតឡើង​បន្ទាប់ពី​ក្រសួងរតនាគារ​សហរដ្ឋអាមេរិក​បាន​ចុះ​ឈ្មោះលោក El Aissami ក្នុង​បញ្ជីខ្មៅ​ដោយចោទប្រកាន់​ថា​ជាឈ្មួញគ្រឿង​ញៀន​កាលពីថ្ងៃច័ន្ទកន្លងមកនេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES