Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិDuterte ប្រាប់អង្គភាព ប្រឆាំងការ​លាងលុយ កខ្វក់​ឲ្យបង្ហាញ​ គណនី​ធនាគារ​លោក

Duterte ប្រាប់អង្គភាព ប្រឆាំងការ​លាងលុយ កខ្វក់​ឲ្យបង្ហាញ​ គណនី​ធនាគារ​លោក

ហ្វីលីពីន៖ ប្រធានាធិបតី​ហ្វីលីពីនលោក Rodrigo Duterte ថ្លែងកាលពី​ថ្ងៃ​សុក្រ​ថា​លោក​បានបង្គាប់​ឲ្យ​ក្រុម​ប្រឹក្សា​ប្រឆាំងនិងការ​លាង​លុយ​កង្វក់​បង្ហាញ​ជា​សាធារ ណៈ​នូវគណនី​ធនាគារ​របស់លោក​ ​​គឺត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មានការ​ចោទប្រកាន់​លោកមានលួចលាក់​លុយ​រាប់លានដុល្លារ​។

នៅក្នុង​ការ​ទទួល​ទានអាហារ​ឯកជនមួយ​ជាមួយនិង​មន្ត្រី​ប៉ូលិសនិង​យោធា​ចូល​និវត្ត​ន៍​ក្នុង​ទីក្រុង Baguio លោក Duterte បានថ្លែងថា​លោក​មាន​មោទនភាព​បំផុត​ដែលបាន​ធ្វើ​​ជា​សមាជិកកិត្តិយសរបស់ក្រុម​បណ្ឌិតសភា​យោធាហ្វីលីពីន​​ឆ្នាំ​១៩៦៧​ ហើយ​លោកបានបន្ថែមថា​​ខ្ញុំ​នឹង​អៀន​ខ្មាស់ចំពោះ​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹងអំពើពុករលួយ​។

មេដឹកនាំ​រូបនេះ​បាន​ថ្លែងថា​ខ្ញុមបាន​បង្គាប់ឲ្យ​ក្រុមប្រឹក្សា​ប្រឆាំងនិង​ការលាង​លុយ​កខ្វក់​និង​អង្គភាព​នានា​ផ្តល់ព័ត៌មាន​អំពី​អ្វី​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ខ្ញុំ​មាន​នៅក្នុង​គណនី​ធនាគារ​មួយនោះ ដូច្នេះ​ខ្ញុំនឹង​មិន​ខ្មាស់អៀន​អ្នក​ឡើយ ។

ក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើង​​ក្រោម​ចំណុះ​ធនាគារកណ្តាល​របស់​ហ្វីលីពីន​ដើម្បី​ស៊ើបអង្កេត​លើ​ការ​ផ្ទេរ​ប្រាក់​ក្នុង​ធនាគារ​ខុសច្បាប់​និង​បញ្ឈប់​នូវ​លំហូរ​នៃ​លុយ​កខ្វក់​ទៀតផង។

ទោះជាយ៉ាងណា​លោក Duterte បានបញ្ជាក់ថា​ប្រសិនជា​ក្រុមគ្រួសាររបស់ខ្ញុំ​ឬ​ខ្លួន​ខ្ញុំផ្ទាល់ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្តអំពើពុករលួយ​ក្នុងរដ្ឋាភិបាល​ អាចអាច​ប្រាកដបានថា​ ខ្ញុំនឹង​ចុះចេញពីតំណែង​ភ្លាម។ លោក​ថែមទាំងបានថ្លែងប្រាប់​មន្ត្រី​ចូលនិវត្តន៍ទាំងនោះថា​លោកសន្យា​ខិតខំប្រឹងប្រែង​ជំនះការ​លំបាក​ផ្សេងៗ​ប្រឆាំងនិងអំពើពុករលួយ​ក្នុង​រដ្ឋាភិបាល​ក្នុងអំឡុងពេល​នៃអាណត្តិ​កាន់អំណាច​របស់លោក​ចាប់ពី​ឆ្នាំ​២០១៦ដល់​ឆ្នាំ​២០២២។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES