Friday, April 26, 2024
Homeព័ត៌មានជាតិបញ្ជូន​ប្រុស​ល្បួង​ក្មេង​ស្រី​រួម​រ័ក ប្រពន្ធ ដេញ​កាប់​ទៅ​តុលា​ការ

បញ្ជូន​ប្រុស​ល្បួង​ក្មេង​ស្រី​រួម​រ័ក ប្រពន្ធ ដេញ​កាប់​ទៅ​តុលា​ការ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលល្បួង ក្មេងស្រីមិនទាន់គ្រប់អាយុ រស់នៅជិតខាងគ្នា ម្នាក់យកទៅរួមរ័កមេត្រី តែត្រូវប្រពន្ធតាម ទាន់ទាញកាំបិតដេញកាប់ និងត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចមុខរោងចក្រ ស្ថិតនៅ ផ្លូវវេងស្រេង ចំណុចភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ នោះ ត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីអាណាព្យាបាល ក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹង។

ជនសង្ស័យល្បួងរំលោភសេពសន្ថវៈក្មេងស្រី និងប្រពន្ធតាមទាន់ដេញកាប់រត់បះសក់នោះ មានឈ្មោះអ៊ុន ម៉ាប់ ហៅញ៉ាញ់ អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅ ស្រុកព្រះស្តេច ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ អ៊ុយ ស្រស់ អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិរកា ឃុំ អង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សព្វ ថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិ-សង្កាត់កើតហេតុ ខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ថ.ដ.វ ហៅអ អាយុ១៤ឆ្នាំ មុខរបរកម្មករ  ស្នាក់នៅផ្ទះជួលក្បែរគ្នា និងមានស្រុកកំណើត នៅភូមិជីបា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម។

តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនសង្ស័យ  បានរៀបរាប់ប្រាប់ថា នាងបានរៀបការជាមួយ ប្តី (ជនសង្ស័យ) អស់រយៈពេល៤ឆ្នាំមកហើយ តែមិនទាន់មានកូននៅឡើយ ហើយស្របពេល ដែលស្នាក់នៅក្បែរខាងគ្នាជាមួយក្មេងស្រីខាងលើ នាងមិនដឹងថា ប្តីកំហូចនេះលួចបង្កាត់ភ្លើង ស្នេហ៍ជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុ (អនីតិជន) បែបនេះទេ។ នៅមុនពេលកើត- ហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១៦ នាងបានឃើញប្តីកំហូច រូបនេះដើរឡើងទៅលើផ្ទះល្វែងជួលជាន់ទី៤ តែមិនទាន់ចាប់អារម្មណ៍នោះទេ លុះក្រោយ ពេលបាត់ប្តីយូរពេក នាងក៏ឡើងទៅតាមរក ស្រាប់តែប្រទះឃើញប្តីកំពុងបើកឆាករួមរ័ក ជាមួយនឹងក្មេងស្រីដែលស្នាក់នៅផ្ទះជួលក្បែរ គ្នាយ៉ាងត្រេកត្រអាល។ ឃើញបែបនេះ នាង ក៏ចុះមកប្រាប់ឪពុកម្តាយក្មេងស្រីនោះឡើងទៅ មើលជាមួយគ្នា ដោយនាងបានទាំងកាន់កាំបិត ប៉័ងតោ១ជាប់នឹងដៃទៀតផង។ លុះផ្ទុះការ ភ្ញាក់ផ្អើលនាងបានទាញកាំបិតកាប់ប្តីដែរ តែ កាប់ខុសៗ ព្រោះយប់ងងឹតពេក ទើបប្តីកំហូច របស់នាងមានឱកាសលើកខោ និងបានដឹកដៃ ក្មេងស្រីនោះ រត់បាត់ពេញមួយយប់។

ចំណែកឪពុកម្តាយក្មេងស្រីរងគ្រោះ បាន ឱ្យដឹងថា នៅយប់កើតហេតុ ខណៈដែលប្រពន្ធ ជនសង្ស័យរត់មកប្រាប់ថា ឃើញប្តីរបស់នាង កំពុងរួមរ័កជាមួយកូនស្រីពួកគាត់នោះ ពួកគាត់ ក៏ប្រញាប់ឡើងទៅមើល ក៏ឃើញច្បាស់នឹង ភ្នែកថា ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើថោក- ទាបប្រាកដមែន តែក្រោយពីឃើញប្រពន្ធកាន់ កាំបិតប៉័ងតោដេញកាប់ជនសង្ស័យក៏រត់គេច ខ្លួនបាត់ រហូតដល់វេលាម៉ោង២រសៀល ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦ ក៏ប្រទះឃើញជន- សង្ស័យនៅឈរមុខរោងចក្រតាមបណ្តោយផ្លូវ វេងស្រេង ទើបប្រពន្ធជនសង្ស័យ រួមនិងពួក គាត់ជាឪពុកម្តាយក្មេងស្រីរងគ្រោះ នាំគ្នាចាប់ ឃាត់ខ្លួនយកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ចោម- ចៅតែម្តង។

ក្រោយសមត្ថកិច្ចធ្វើការសាកសួររួចរាល់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ សមត្ថ- កិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជន-សង្ស័យទៅកាន់សាលាដំបូងរាជធានី ដើម្បីចាត់ ការបន្ត តាមនីតិវិធី៕

image2

RELATED ARTICLES