Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិអុីស្រាអែល បដិសេធ​កិច្ចព្រមព្រៀង ​ក្នុងតំបន់​ដែល ​ចូល​រួម​ដោយសម្ងាត់​ពីអាមេរិក

អុីស្រាអែល បដិសេធ​កិច្ចព្រមព្រៀង ​ក្នុងតំបន់​ដែល ​ចូល​រួម​ដោយសម្ងាត់​ពីអាមេរិក

អុីស្រាអែល៖ បណ្តាញព័ត៌មានអ៊ីស្រាអែល​​រាយការណ៍ថា​លោកនាយកដ្ឋមន្ត្រី Benjamin Netanyahu បាន​ទាត់ចោល​នូវគម្រោង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្នុង​តំបន់​មួយ​ដែល​មានការ​ចូលរួម​ដោយ​រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋអាមេរិក​លោក John Kerry កាលពីឆ្នាំ​ទៅ​។

កាសែត Ha’aretz ចេញផ្សាយថា​លោក Netanyhu បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​គម្រោង​ខាងលើ​នេះ​ក្នុង​ទីក្រុង Aqaba របស់​ហ្ស៊ក​ដានី​កាលពី​ខែ​កុម្ភះ​ឆ្នាំ២០១៦ ដែល​រាប់បញ្ចូល​វត្តមាន​របស់​ព្រះមហាក្សត្រ​ Abdullah II របស់​ប្រទេសនេះ​និង​ប្រធានាធិបតីអេហ្ស៊ីប​លោក Abdel Fattah al-Sissi ជាដើម។

លោក Kerry បានស្នើ​ឲ្យ​បណ្តាប្រជាជាតិ​ក្នុង​តំបន់​អារ៉ាប់​ទទួលស្គាល់អ៊ីស្រាអែល​ជា​រដ្ឋ​ជីហ្វី​មួយ​ ដែលជា​វត្ថុបំណង​ដ៏សំខាន់មួយ​របស់​លោកនាយករដ្ឋម​ន្ត្រី Netanyahu របស់អ៊ីស្រាអែល​​ ជាមួយនិង​ការ​ធ្វើ​បន្ត​នៃ​ការចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ដោយមានការ​គាំទ្រ​ពី​បណ្តាប្រទេស​អារ៉ាប់។

យោងតាមកាសែតដដែលនេះ បានស្រង់សម្តីអតី​តមន្ត្រី​រាជការ​ម្នាក់​ក្នុង​រដ្ឋបាលលោកបារ៉ាក់ អូបាម៉ា ដោយ​សុំមិនបញ្ចេញឈ្មោះ​​លើកឡើងថា​លោក Netanyahu បានជំទាស់​នឹង​សំណើរនេះ ។

អ្នកនាំពាក្យ​ម្នាក់របស់លោក Netanyahu បានបដិសេធ​មិនធ្វើអត្ថាធិប្បាយ​ជុំវិញរបាយការណ៍ព័ត៌មាននេះឡើយ ។

ចំណែកទីភ្នាក់ងារព័ត៌មាន Ynet របស់អ៊ីស្រាអែលវិញ​បាន​ចេញផ្សាយថា​ក្នុងកិច្ចប្រ ជុំ​ថ្នាក់រដ្ឋមន្ត្រីនោះ​ លោក Netanyahu បានអះអាង​ថា​លោក​បានចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ដោយសម្ងាត់​មួយ ។

ទោះ​ជាយ៉ាង​ណា​នៅក្នុង​ជំនួប​ពិភាក្សា​ស្តីពីសន្តិភាព​ជុំមុន​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​បានឈាន​ដល់​​ផ្លូវទ័លច្រក​មួយ​កាលពីខែ​មេសា​ឆ្នាំ​២០១៤ ស្របពេល​ដែល​​ការ​ពង្រីក​ទឹកដី​របស់អ៊ីស្រាអែល​​តាមរយៈ​ការតាំង​ទីលំនៅ​ក្នុងតំបន់ West Bank បន្តកើតមានដដែលបូករួមទាំងការ​រួបរួមគ្នា​រវាង​ក្រុម Fatah និង​ក្រុម Hamas ទៀតផង ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

 

RELATED ARTICLES