Wednesday, December 25, 2024
Homeព័ត៌មានអន្តរជាតិ ផ្ទុះ.../រោងចក្រផលិតអាវុធតួកគី សម្លា---/ប់មនុស្ស យ៉ាងតិច ១២នាក់

 ផ្ទុះ…/រោងចក្រផលិតអាវុធតួកគី សម្លា—/ប់មនុស្ស យ៉ាងតិច ១២នាក់

តួកគី ៖ ការផ្ទុះមួយ បានកើតឡើងនៅរោងចក្រផលិតរំសេវ អាវុធនិងគ្រឿងផ្ទុះ នៅភាគពាយ័ព្យប្រទេសតួកគី បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ១២នាក់ និងរបួស៤នាក់ ។

តាមប្រភព BBC បានរាយការណ៍នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ថាការផ្ទុះរោងចក្រផលិតអាវុធ និងគ្រាប់រំសេវនេះ បានកើតឡើងនៅវេលាម៉ោង ៨និង២៥នាទីព្រឹក ម៉ោងក្នុងស្រុក ។

ទាក់ទិននឹងការផ្ទុះរោងចក្រផលិតគ្រាប់រំសេវនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អាលី យឺរលីកាយ៉ា (Ali Yerlikaya) បាននិយាយថា មូលហេតុនៃការផ្ទុះនេះ មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអាជ្ញាធរបានច្រានចោលការសង្ស័យនៃការបំផ្ទុះគ្រាប់បែក ឬការវាយប្រហាភេរវកម្ម។

វីដេអូឃ្លីបពីកន្លែងកើតហេតុ ឃើញដុំភ្លើងធំមួយហោះចេញពីរោងចក្រ បណ្តាលឱ្យខូចខាតផ្នែកខ្លះនៃអាគារ មុនពេលមានផ្សែងខ្មៅហុយចេញមកក្រៅ។ ការផ្ទុះនេះ បានធ្វើឲ្យមានបំណែកដែករាយប៉ាយនៅជុំវិញតំបន់នោះផងដែរ។

លើសពីនេះទៀត ការផ្ទុះនេះបណ្តាលឱ្យកក្រើករំញ័រក្នុងទីក្រុងឃឺរតាយលី (Kertayli)។  ក្រុមពន្លត់អគ្គិភ័យ ជាច្រើន ត្រូវបានបញ្ជូនដើម្បីគ្រប់គ្រងអគ្គិភ័យ រួមទាំងអង្គភាពពេទ្យ និងសន្តិសុខ ត្រូវបានបញ្ជូនទៅកាន់តំបន់កើតហេតុ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក យីលម៉ា ទូន (Yilmaz Tunč) បាននិយាយថា ក្រសួងយុត្តិធម៌តួកគី បានបើក ការស៊ើបអង្កេតលើមូលហេតុនៃការផ្ទុះនេះ៕

RELATED ARTICLES