Sunday, December 29, 2024
Homeព័ត៌មានអន្តរជាតិហ្វាំងឡង់ៈ រឹ.../បអូសកប៉ាល់ដឹកប្រេងរុស្ស៊ី សង្ស័យធ្វើឲ្យដាច់ខ្សែកាប្លិ៍ក្រោមសមុទ្របាល់ទិក

ហ្វាំងឡង់ៈ រឹ…/បអូសកប៉ាល់ដឹកប្រេងរុស្ស៊ី សង្ស័យធ្វើឲ្យដាច់ខ្សែកាប្លិ៍ក្រោមសមុទ្របាល់ទិក

ហ្វាំងឡង់ ៖ ហ្វាំងឡង់ បានរឹបអូសកប៉ាល់ដឹកប្រេងរបស់រុស្ស៉ី នៅសមុទ្របាល់ទិក មូលហេតុដោយសង្ស័យធ្វើឲ្យខូចខាតដល់ខ្សែកាបក្រោមសមុទ្រ បណ្តាលឲ្យប្រព័ន្ធអគ្គិសនី និងអ៊ីនធឺរណិតក្នុងប្រទេសហ្វាំងឡង់ និងអេស្តូនី ត្រូវបានកាត់ផ្តាច់។

តាមប្រភព Reuters បានរាយការណ៍នៅថ្ងៃទី២៧ ឃែធ្នូ ឆ្នាំ២០២៤ ថានៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីហ្វាំងឡង់ បានរឹបអូសកប៉ាល់ដឹកប្រេង របស់រុស្ស៊ី នៅសមុទ្របាល់ទិក ព្រោះគេសង្ស័យកប៉ាល់នេះធ្វើខូចខាតខ្សែថាមពលក្រោមសមុទ្រ ដែលតភ្ជាប់ហ្វាំងឡង់ ទៅអេស្តូនី បណ្តាលឲ្យដាច់ចរន្តអគ្គិសនី និងអ៊ីនធឺរណិត កាលពីថ្ងៃទី២៥ ឃែធ្នូ ឆ្នាំ២០២៤។

លោករ៉ូប៊ីន ឡារបុត (Robin Larbot) នាយកទីភ្នាក់ងារស៊ើបអង្កេតជាតិ របស់ប្រទេសហ្វាំងឡង់បាននិយាយក្នុងសន្និសីទសារព័ត៌មានថា “យើងកំពុងស៊ើបអង្កេតសកម្មភាពដ៏ធ្ងន់ធ្ងរនៃការបំផ្លិចបំផ្លាញ។ តាមការយល់ដឹងរបស់យើង យុថ្ការបស់កប៉ាល់នេះ គឺជាមូលហេតុនៃការខូចខាត ប៉ុន្តែបញ្ហានេះកំពុងស្ថិតក្នុងការស៊ើបអង្កេត»។នាយកដ្ឋានគយហ្វាំងឡង់ បានបញ្ជាក់ថា ពួកគេបានរឹបអូសយកទំនិញរបស់កប៉ាល់នេះ ហើយបាននិយាយថានាវា Eagle S នេះ អាចជាផ្នែកមួយនៃ “កងនាវាស្រមោល” របស់រុស្ស៊ី នៃនាវាដឹកប្រេងដែលមានវ័យចំណាស់។ ដើម្បីគេចចេញពីទណ្ឌកម្មលោកខាងលិច។

មុននេះ “Traficom” ដែលជាទីភ្នាក់ងារដឹកជញ្ជូន និងទំនាក់ទំនងហ្វាំងឡង់ បានបង្ហាញថា ខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ ចំនួនពីរ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Elisa ដែលតភ្ជាប់ហ្វាំងឡង់ និងអេស្តូនី បានដាច់ ខណៈដែលខ្សែទីបី ពីក្រុមហ៊ុនចិន Citic ដែលតភ្ជាប់រវាងប្រទេសទាំងពីរ បានខូច។ ទន្ទឹមនឹងនេះ ខ្សែអ៊ីនធឺ រណេត របស់ក្រុមហ៊ុន Cinia តភ្ជាប់ហ្វាំងឡង់ និងអាល្លឺម៉ង់ ត្រូវបានគេជឿថាត្រូវបានខូចខាតផងដែរ។

លោកម៉ាក រូតត៍ (Mark Rutte) អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានប្រាប់ X ថា ពួកគេកំពុងតាមដានការស៊ើបអង្កេតរបស់អេស្តូនី និងហ្វាំងឡង់ និងត្រៀមខ្លួនដើម្បីផ្តល់ការគាំទ្របន្ថែម។ប្រទេសនៃឧបទ្វីបបាល់ទិក បានស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមនៅឆ្នាំ២០២២ ដោយសារតែលទ្ធភាពនៃការបំផ្លិចបំផ្លាញខ្សែថាមពល ខ្សែទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័នធម្មជាតិក្រោមសមុទ្រ។

ក្រុមហ៊ុន “Fingrid” ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី នៅប្រទេសហ្វាំងឡង់ បានបញ្ជាក់ថា ការជួសជុលខ្សែ Estlink 2 ដែលខូច អាចចំណាយពេលច្រើនខែ ហើយបរាជ័យក្នុងការផ្គត់ផ្គង់អគ្គិសនី បង្កើនហានិភ័យនៃប្រភពថាមពលក្នុងរដូវរងា៕

RELATED ARTICLES