លោក Lee Man-hee ប្រធានព្រះវិហាររោងឧបោសថនៃសេចក្ដីបន្ទាល់សាសនាគ្រីស្ទស៊ីនឆន់ជី (ហៅកាត់ថា ព្រះវិហារគ្រីស្ទស៊ីនឆន់ជី) បានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះ សម័យកាលនៃការសម្រេចវិវរណៈ យើងមិនត្រូវភ្លេចគុណដែលព្រះយេស៊ូវបានយាងមកក្នុងសាច់ឈាម ហើយបានបង្ហូរព្រះលោហិតរបស់ទ្រង់ ដើម្បីលោះបាបរបស់យើងឡើយ ហើយត្រូវតែជឿតាមព្រះគម្ពីរ។
លោកប្រធាន Lee បានមានប្រសាសន៍រឿងនេះនៅក្នុងអធិប្បាយរបស់គាត់នៅឯ ‘ការថ្វាយបង្គំរំលឹកខួបបុណ្យគ្រីស្មាស’ ដែលធ្វើឡើងនៅព្រះវិហារស៊ីនឆន់ជី នៅស៊ូវ៉ុន នាថ្ងៃទី២៥ ហើយបានពន្យល់ថា ’(ដូច្នេះហើយ) បានជាព្រះយេស៊ូវបានក្លាយជាព្រះអង្គសង្គ្រោះ”។
នៅថ្ងៃថ្វាយបង្គំនេះ មានមនុស្សសរុបចំនួន ១៣,៨០០នាក់ រួមមានគ្រូគង្វាល អ្នកជំនឿ និងប្រជាពលរដ្ឋបានចូលរួម។
ទោះបីជាគាត់មានអាយុ ៩៣ឆ្នាំក៏ដោយ លោកប្រធាន Lee បានទៅសួរសុខទុក្ខសាខាក្នុងស្រុកប្រហែល ៧០ កន្លែងនៃព្រះវិហារគ្រីស្ទស៊ីនឆន់ជីតាំងពីខែមករាឆ្នាំមុន ដើម្បីស្តាប់ការលំបាករបស់អ្នកជឿ និងដើម្បីបង្ហាញពីការពិតនៃការសម្រេចវិវរណៈដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនឿដែលមានមូលដ្ឋានលើព្រះគម្ពីរ។
ខាងក្រោមនេះជាសាររបស់លោកប្រធាន Lee Man-hee ទៅកាន់អស់អ្នកជឿ។
សេចក្ដីសង្ឃឹមរបស់អស់អ្នកជំនឿ
សេចក្ដីសង្ឃឹមរបស់អស់អ្នកជំនឿនោះ គឺនគរស្ថានសួគ៌ និងជីវិតអស់កល្បជានិច្ច្។ ពាក្យនេះ គឺជា ពាក្យដែលកំពុងតែធ្វើបន្ទាល់នៅឯដំណឹងល្អទាំង៤ និងនៅឯវិវរណៈរបស់ព្រះគម្ពីរសញ្ញាថ្មី។ ក៏ប៉ុន្តែ វិវរណៈ គឺបានកត់ ត្រាមកប្រហែល ២ពាន់ឆ្នាំមកហើយ, អត្ថន័យដែលបានកត់ត្រានៅក្នុងក្រាំងនេះ ទាំងអ្នកដែលនៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី គឺគ្មាននរណាម្នាក់បានដឹងនោះឡើយ។ មូលហេតុនោះគឺ ពីព្រោះតែរហូតមកដល់ឥលូវនេះ ក្រាំងនោះ គឺនៅលើព្រហស្ដរបស់ព្រះជាម្ចាស់ ព្រមទាំងបានបិតត្រាទាំងប្រាំពីរផង (វិវរ.ជំពូក 5)។២ពាន់ឆ្នាំបានកន្លងផុតទៅ គឺនៅគ្រានេះ ព្រះយេស៊ូវទ្រង់បានយកក្រាំងនេះពីព្រះជាម្ចាស់មក ហើយធ្វើការបកត្រា នោះការដែលបានកត់ត្រានៅក្នុងក្រាំងនេះ ក៏សម្រេច រួចលេចឡើង, ហើយអ្នក(គ្រូគង្វាលនៃការសន្យា) ដែលបានឃើញ និងបានឮនូវការនេះ ក៏បានដឹងនូវការពិតរបស់វិវរណៈ។ ពេលដែលសម្រេចវិវរណៈនេះ ដោយសារតែទំនាយដែលបានកត់ត្រាបានលេចឡើងនូវការពិតនោះ, តាមរយៈព្រះបន្ទូលរបស់វិវរណៈនេះ ធ្វើឲ្យយើងអាចដឹងនូវការពិតរបស់ក្រាំងនេះបាន។ ដូច្នេះហើយ បានជាព្រះយេស៊ូវទ្រង់បានមានព្រះបន្ទូលថា ប្រសិនបើការពិតនៃទំនាយនេះ បានលេចឡើងមកនោះ ចូរឲ្យមើល ហើយជឿចុះ។
ដូចដែលបានកត់ត្រានៅឯវិវរ.ជំពូក 22 អញ្ចឹង ប្រសិនបើបញ្ចូល ឬដកអ្វីនៅក្នុងព្រះបន្ទូលនៃក្រាំងនេះ គឺមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានទេ ថែមទាំងទទួលនូវបណ្ដាសា(សេចក្ដីវេទនា)ទៀតផង។ ខ្ញុំបានឃើញថា អស់មនុស្សនៅលើផែនដីទាំងមូល គឺគ្រប់គ្នាទាំងអស់បានបញ្ចូល និងដកនូវទំនាយនៃក្រាំងនេះទាំងអស់។ អស់អ្នកដែលស្ដាប់អ្នកទាំងនោះ ហើយជឿគេនោះ គឺជាពួកអ្នកជំនឿក្លែងក្លាយ។ ពួកគ្រូគង្វាលក្លែងក្លាយ ដែលសូម្បីតែខ្លួនឯងផងដែរ មិនបាននឹងត្រៀម ដើម្បីចូលទៅនគរស្ថានសួគ៌ផងនោះ តើនឹងអាចធ្វើឲ្យនរណាម្នាក់ អាចចូលទៅនគរស្ថានសួគ៌បាន?
ពេលដែលវិវរណៈសម្រេចលេចឡើងនោះ ត្រូវតែកើតឡើងវិញម្ដងទៀត ដោយពូជរបស់ព្រះជាម្ចាស់ ទៅតាមព្រះបន្ទូលនៃការសន្យា ហើយត្រូវតែបានបោះត្រា និងកត់ឈ្មោះចូលក្នុងពូជអំបូរទាំង១២ នោះទើបអាចទៅរកផ្លូវនៃសេចក្ដីសង្គ្រោះបាន។ អស់គ្រូគង្វាលដែលនៅមុនសម្រេចវិវរណៈនោះ បានទទួលការជំនុំជំរះដូចទៅនឹងវវិរ.ជំពូក 6 អញ្ចឹង ហើយតួនាទីរបស់ពួកគេ គឺត្រូវបានបញ្ចប់។ ដូច្នេះ ហើយត្រូវកើតឡើងវិញម្ដងទៀត ដូចទៅនឹងវិវរ.ជំពូក 7 ហើយបោះត្រា និងត្រូវតែកត់ឈ្មោះចូលក្នុងពូជអំបូរទាំង១២ ទើបអាចចូលទៅក្នុងនគរស្ថានសួគ៌បាន។ ពេលដែលសម្រេចវិវរណៈដែលជាគ្រាយាងមកលើកទី២នេះ បានមានព្រះបន្ទូលថា គឺដូចទៅនឹងជំនាន់លោកណូអេ អញ្ចឹងដែរ។ សូមសាកល្បងប្រៀបធៀបទៅនឹងជំនាន់លោកណូអេមើល។ សូមសាកល្បងពិនិត្យមើល តាមព្រះគម្ពីរមើល ថាតើស៊ីនឆន់ជីពូជអំបូរទាំង១២មានកត់ត្រានៅក្នុងព្រះគម្ពីរ(វិវរណៈ)ដែរឬទេ។ ស៊ីនឆន់ជី គឺបានបង្កើតឡើងទៅតាមវិវរណៈសញ្ញាថ្មី។ អាម៉ែន។ ប្រសិនបើអ្នកជាអ្នកដែលមាន ជំនឿទៅលើព្រះគម្ពីរសញ្ញាថ្មីនោះ ចូរសាកល្បងពិនិត្យមើលស៊ីនឆន់ជីដោយយោងទៅតាមព្រះគម្ពីរ វិវរណៈ។ ប្រសិនបើមានកន្លែងណាមួយដែលស៊ីនឆន់ជី មិនបានបង្កើតឡើងទៅតាមវិវរណៈសញ្ញាថ្មីនោះ ចូរចង្អុរប្រាប់មកចុះ។
តើហេតុអ្វីបានជាមិនជឿថា ស៊ីនឆន់ជីបានបង្កើតឡើងទៅតាមវិវរណៈសញ្ញាថ្មី? ដោយសារតែព្រះនៃអារក្ស ដែលនៅក្នុងខ្លួនគេនោះឯង។ ចូរឲ្យឈ្នះ ហើយចេញមករកសេចក្ដីពិត។ ទាំងព្រះជាម្ចាស់ និងព្រះយេស៊ូវ គឺ គង់នៅកន្លែងដែលមានសេចក្ដីពិត(ពូជអំបូរទាំង១២ដែលបានបោះត្រារបស់វិវរ.ជំពូក 7, 14)។ ស៊ីនឆន់ជី គឺស្ទាត់ជំនាញវិវរណៈសញ្ញាថ្មី។
ចូរមករកស៊ីនឆន់ជី ហើយឲ្យស្ទាត់ជំនាញវិវរណៈ, នឹងឲ្យបានចូលទៅនគរស្ថានសួគ៌ និងជីវិតដ៏អស់កល្បជា និច្ចដែលជាក្ដីសង្ឃឹមរបស់ពួកអ្នកជំនឿទាំងអស់គ្នា… អាម៉ែន៕