Wednesday, July 9, 2025
Homeព័ត៌មានជាតិអភិ​វឌ្ឍអា​រ៉ែង ចលនា​មាតា​ធម្ម​ជាតិសាទរ តែ​មាន​សំណួរ​ជូន​សម្តេច​ហ៊ុន សែន

អភិ​វឌ្ឍអា​រ៉ែង ចលនា​មាតា​ធម្ម​ជាតិសាទរ តែ​មាន​សំណួរ​ជូន​សម្តេច​ហ៊ុន សែន

ភ្នំពេញ ៖ បន្ទាប់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន ប្រកាសឱ្យរៀបចំគម្រោងអភិវឌ្ឍតំបន់អារ៉ែង ជារមណីដ្ឋានអេកូទេសចរណ៍ធម្មជាតិ ដោយ មិនត្រូវដាកក់ជាតំបន់សាងសង់ទំនប់វារីអគ្គិ- សនី និងមានការរប្រកាសពីរដ្ឋមន្ត្រីក្រសួង បរិស្ថានថា នឹងសិក្សាស្រាវជ្រាវតំបន់នេះ ដើម្បី អភិវឌ្ឍឱ្យក្លាយជាតំបន់អេកូទេសចរណ៍នោះ ចលនាមាតាធម្មជាតិ ដែលធ្លាប់ធ្វើយុទ្ធនាការ ការពារតំបន់អារ៉ែង អស់ជាច្រើនឆ្នាំកន្លងមក បានសម្តែងការសាទរ តែសកម្មជននៃចលនា មាតាធម្មជាតិមានសំណួរមួយចំនួន ដាក់ជូន សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា- ចក្រកម្ពុជា ដោយសារតែមានការបារម្ភពីផល ប៉ះពាល់ដល់សត្វដំរីព្រៃនៅតំបន់នោះនៅពេល មានការសាងសង់ផ្លូវទៅកាន់អារ៉ែង។

ចលនាមាតាធម្មជាតិ បានសរសេរនៅក្នុង ហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៧ ថា “ចលនាមាតាធម្មជាតិ រីករាយ សាទរចំពោះគម្រោងអភិវឌ្ឍន៍ទេសចរណ៍ និង ការសាងសង់ផ្លូវទៅកាន់តំបន់អារ៉ែង ក៏ប៉ុន្តែ គម្រោងសាងសង់ផ្លូវមួយនេះអាចបង្កហានិភ័យ ខ្ពស់ដល់សត្វដំរីព្រៃ ប្រសិនបើរដ្ឋាភិបាលមិនមាន ផែនការការពារច្បាស់លាស់នោះទេ។ សកម្មជនមាតាធម្មជាតិ ថុន រដ្ឋា មានសំណួរថ្មីមួយ សួរទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន”។

លោកថុន រដ្ឋា បានបញ្ជាក់នៅក្នុងវីដេអូ បង្ហោះតាមហ្វេសប៊ុកនោះថា សំណួរដែលលោក ចង់សួរសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា គឺផែនការនៃគម្រោងនៃ សាងសង់ផ្លូវមកកាន់តំបន់អារ៉ែង ដើម្បីបញ្ចៀស ផលប៉ះពាល់ដល់សត្វដំរីព្រៃ។

លោកថុន រដ្ឋា បានលើកឡើងថា “សូម បញ្ជាក់ផងដែរថា ចលនាមាតាធម្មជាតិ មិន ជំទាស់នឹងការសាងសង់ផ្លូវនេះទេ ប៉ុន្តែពួកយើង មានការព្រួយបារម្ភពីហេតុប៉ះពាល់មកដល់សត្វ ដំរីព្រៃ។ យោងតាមការស្រាវជ្រាវជាច្រើនបាន បង្ហាញថា នៅពេលណាមានការសាងសង់តាម តំបន់ជួរភ្នំ ដែលមិនមានផែនការគ្រប់គ្រង ច្បាស់លាស់ វាធ្វើឱ្យមានការប៉ះពាល់ទៅដល់ ការផ្លាស់ទី និងការរស់នៅរបស់សត្វដំរីព្រៃ។ ឧទាហរណ៍ ការចរាចរណ៍ពេលយប់ ជាទូទៅ ដូច្នេះចលនាមានសំណួរសួរទៅសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន ដូចតទៅថា ៖ គម្រោងនៃ ការសង់ផ្លូវមកកាន់តំបន់អារ៉ែង មានផែនការ អ្វីខ្លះ ដើម្បីបញ្ចៀសផលប៉ះពាល់ដែលនាំឱ្យ បាត់បង់មកដល់សត្វដំរីព្រៃ? ចលនាមាតាធម្មជាតិ សូមលើកទឹកចិត្តឱ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញពីគម្រោងនៃការសាងសង់ ផ្លូវ មកកាន់តំបន់អារ៉ែង ជាសាធារណៈ ដើម្បី សាធារណជនបានដឹងឮគ្រប់ៗគ្នា”។

បន្ថែមលើការលើកឡើងក្នុងវីដេអូនោះ លោកថុន រដ្ឋា ក៏បានប្រាប់ “នគរធំ” នៅ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ក្នុង ការដាក់សំណួរទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការ សាងសង់ផ្លូវទៅកាន់តំបន់អារ៉ែងនេះ ចលនា មាតាធម្មជាតិ មិនទាន់បានដាក់លិខិតជាលាយ លក្ខណ៍អក្សរនៅឡើយទេ។ ប៉ុន្តែលោកសង្ឃឹម ថា នឹងមានការឆ្លើយតបជាវិជ្ជមានពីប្រមុខ- រាជរដ្ឋាភិបាល ជុំវិញបញ្ហានេះ។

លោកថុន រដ្ឋា បញ្ជាក់ថា “យើងមិនមែន ជាអ្នកជំនាញដូចគ្នា អ៊ីចឹងបានយើងចង់ឱ្យ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បង្ហាញពី ផែនការនៃការសាងសង់ផ្លូវទៅកាន់ជាសាធា- រណជន ដើម្បីយើងដឹងថា ពីផែនការរបស់ គាត់ហ្នឹងហើយយើងចាប់ផ្តើមយកផែនការ នៃការសាងសង់ផ្លូវហ្នឹង ដើម្បីទៅសួរយោបល់ ឬពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញ ដែល គេធ្វើការទៅលើរឿងហ្នឹង ដែលខ្លាំងមែនទែន ដែលគាត់មានជំនាញច្បាស់លាស់ ហើយយើង នឹងគិតថា តើផែនការរបស់សម្តេចហ្នឹង គាត់ មានផែនការអីខ្លះ? តើផែនការរបស់គាត់ហ្នឹង ប្រាកដថាជាបានបញ្ចៀស ក៏ធ្វើឱ្យមិនឱ្យប៉ះ- ពាល់ទៅដល់សត្វព្រៃនៅក្នុងតំបន់ហ្នឹង ឬក៏យ៉ាង ណា? ជាទូទៅ ដែលយើងបានសួរអ្នកជំនាញ ហ្នឹង គឺសត្វដំរី វាឆ្លងពីមួយផ្លូវ ទៅមួយផ្លូវ អា ផ្លូវចាស់ហ្នឹង ហើយដោយសារនៅតំបន់ហ្នឹង ពេលយប់ឡើង អត់មានការចរាចរណ៍នៅពេល យប់ទេ។ អ៊ីចឹងពេលយប់ យើងតែងឃើញដាន ជើងសត្វជាច្រើនដែលបានឆ្លងកាត់ទៅកាន់ តំបន់ហ្នឹង តែក្នុងករណីដែលមានផ្លូវស្អាត ហើយ យើងឃើញថា មានការចរាចរណ៍ទាំងថ្ងៃ ទាំង យប់ ឬក៏មានឡានធំៗ ឬក៏ម៉ូតូ អាហ្នឹងវាជា ក្តីព្រួយបារម្ភរប់យើងៗគិតថា សត្វព្រៃវាអាច ខ្លាចនឹងសំឡេងម៉ាស៊ីន ហើយនិងមនុស្សជា- ច្រើន ដែលឆ្លងកាត់ផ្លូវហ្នឹង វាអាចប៉ះពាល់នៃ ការផ្លាស់ទីពីមួយផ្នែកទៅមួយផ្នែក ដោយ- សារតែតំបន់ហ្នឹង យើងឃើញថា ផ្លុវតូច សត្វ ងាយស្រួលឆ្លងកាត ហើយពេលដែលផ្លូវធំ មានសំឡេង វាប្រាកដជាពិបាកក្នុងការឆ្លង កាត់ ហើយមានអ្នកជំនាញមួយចំនួនហ្នឹង ក៏ គេបានប្រាប់ថា ក្នុងករណីដែលសត្វអត់អាច ឆ្លងទៅឆ្លងមកបាន អាហ្នឹងវាជាហានិភ័យមួយ មកដល់ការផ្លាស់ទីរបស់សត្វដំរី”។

លោកថុន រដ្ឋា បញ្ជាក់បន្តថា “បាទ! អ្វី ដែលយើងតែងតែធ្វើ យើងតែងតែចង់ឱ្យតំបន់ អារ៉ែង ក្លាយទៅជាទេសចរណ៍ ដែលប្រជាជន ទូទាំងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកហ្នឹង គឺគាត់អាចទៅមើលតំបន់ធម្មជាតិ ទេសភាព ដែលស្អាត អាហ្នឹងវាជាក្តីត្រេកអរ ជាសាទរ ដែលយើងចង់បានជាយូរមកហើយ។ ប៉ុន្តែអ្វី ដែលជាការព្រួយបារម្ភហ្នឹង យើងបារម្ភថា ក្នុង ករណីដែលមានទេសចរណ៍ យើងបារម្ភថា ទេសចរណ៍អាចមិនធ្លាក់ទៅលើដៃប្រជាពលរដ្ឋមូល- ដ្ឋាន។ ប្រជាពលរដ្ឋមូលដ្ឋាននៅតែក្រ ហើយ បែរជាធ្លាក់អាទេសចរណ៍ហ្នឹងទៅកាន់ក្រុមហ៊ុន វិនិយោគធំៗទៅវិញ ឯប្រជាជនមូលដ្ឋាន បែរជាត្រូវបានគេយកដី ឬក៏ត្រូវបានក្លាយទៅជា អ្នកបម្រើស៊ីឈ្នួលដែលមានប្រាក់បៀវត្សទាប ហើយនឹងប៉ះពាលទៅដល់ព្រៃឈើរបស់ពួកគាត់។ អាហ្នឹងជាក្តីបារម្ភរបស់យើង បើសិនជា ការបង្កើតទេសចរណ៍ហ្នឹងអត់បានផ្តល់ផល- ប្រយោជន៍ទៅកាន់ពលរដ្ឋមូលដ្ឋាន។ យើង នៅតែសង្ឃឹមថា បើសិនណារដ្ឋាភិបាលពិតជា មានឆន្ទៈនៅក្នុងការធ្វើឱ្យតំបន់អារ៉ែង ក្លាយជា តំបន់ទេសចរណ៍ ដូចអ្វីដែលរដ្ឋាភិបាលប្រកាស មែនហ្នឹង យើងគិតថា ផែនការក៏ដូចជាការ សាងសង់ផ្លូវហ្នឹង រាជរដ្ឋាភិបាលនឹងប្រាប់ទៅ ដល់ប្រជាពលរដ្ឋជាសាធារណៈ ចៀសវាងការ លាក់បាំងដែលវាអាចធ្វើឱ្យប្រជាពលរដ្ឋហ្នឹង មានអារម្មណ៍ថា សង្ស័យ បារម្ភ មិនទុកចិត្ត។ ជាពិសេស សកម្មជនបរិស្ថាន ដែលយើងស្រលាញ់ យើងការពារ យើងមើលឃើញទៅលើហានិភ័យ អ៊ីចឹងយើងចង់បានឱ្យមានឯកសារច្បាស់លាស់ ឬក៏ភ័ស្តុតាងណាមួយ ដើម្បីបង្ហាញជាសាធារណៈ ដើម្បីឱ្យយើងជជែកគ្នាថា តើកាសាងសង់ផ្លូវ ទៅតំបន់អារ៉ែង ហ្នឹង វាពិតជាអាចកាត់បន្ថយ ហានិភ័យ ឬធ្វើឱ្យមានស្ថិរភាពនៃការផ្លាស់ទី របស់សត្វព្រៃក្នុងតំបន់ហ្នឹង”។

គួររំលឹកថា ថ្លែងនៅក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា តំបន់អារ៉ែង មិនមិនត្រូវធ្វើវារីអគ្គិសនីទេ តែ ត្រូវធ្វើជាតំបន់ទេសចរណ៍ធម្មជាតិ វិញ។

ក្រោយការបញ្ជាក់របស់សម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន ក្រសួងបរិស្ថាន ដែលជា អ្នកទទួលខុសត្រូវលើវិស័យនេះ បានប្រកាស ថា នឹងធ្វើការសិក្សាស្រាវជ្រាវតំបន់អារ៉ែង ដើម្បីអភិវឌ្ឍតំបន់នោះ ឱ្យក្លាយជាតំបន់អេកូ ទេសចរណ៍ធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកសៅ សុភាព បញ្ជាក់ថា ក្រសួងបរិស្ថាន គាំទ្រឱ្យ មានការអភិវឌ្ឍនៅតំបន់អារ៉ែង ហើយក្រសួង នឹងធ្វើការត្រូតពិនិត្យលទ្ធភាពនៅតំបន់នោះ ដើម្បីអភិវឌ្ឍ។

ទោះយ៉ាងណា លោកសៅ សុភាព អះអាង ថា ក្រសួងបរិស្ថាន មិនទាន់ដឹងថា នឹងអភិវឌ្ឍ តំបន់អារ៉ែង ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ ធម្មជាតិបែបសហគមន៍ ឬវិយោគដោយក្រុមហ៊ុនឯកជននៅឡើយ៕ កុលបុត្រ

RELATED ARTICLES