Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិម៉ុងហ្គោលី អះអាងជាថ្មីពី ការប្តេជ្ញាចិត្ត​គាំទ្រ គោលនយោបាយ​ចិនតែមួយ

ម៉ុងហ្គោលី អះអាងជាថ្មីពី ការប្តេជ្ញាចិត្ត​គាំទ្រ គោលនយោបាយ​ចិនតែមួយ

ម៉ុងហ្គោលី៖ ដ្ឋាភិបាលម៉ុងហ្គោលី​បានអះអាងជាថ្មីម្តងទៀត​ចំពោះ​ការប្តេជ្ញាចិត្ត​របស់ខ្លួនក្នុងការ​គាំទ្រ​គោលនយោបាយ​ចិនតែមួយ​ កាលពីថ្ងៃច័ន្ទ​ក្នុង​អំឡុង​ពេ​ល​​​​នៃ​ដំណើរទស្សនកិច្ចរបស់​រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោល បន្ទាប់ពី​ទំនាក់​ទំ​នង​ទ្វេភាគី​ត្រូវបាន​រំខាន​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់សម្តេចសង្ឃដា​ឡៃ​ឡា​ម៉ា មកកាន់ប្រទេសគ្មានដែនសមុទ្រ​មួយនេះកាលពីខែវិច្ឆិកាឆ្នាំ​ទៅ​។

ប្រមុខការទូត​ម៉ុងហ្គោលី​លោក Tsend Munkh-Orgil បានថ្លែងក្នុង​រដ្ឋធានីប៉េកាំង​ថា​ទំនាក់ទំនង​ដែលមានគោលជំហរ​ដ៏វែងឆ្ងាយ ឋិតថេរ​ ក៏ដូចជា​ស្មើមុខមាត់គ្នា​​និង​រក្សាគុណប្រយោជន៍ទៅវិញទៅមក​ជាមួយ​និង​ចិន​គឺ​គោលដៅ​នៃគោល​នយោ​បាយ​ការបរទេស​ជា​​បឋម​របស់​ម៉ុងហ្គោលី ។

ថ្លែងនៅក្នុង​សន្និសិទ​​កាសែតរួមមួយ​ជាមួយនិងរដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បន្ទាប់ពី​ពិភាក្សាគ្នា​អស់រយៈ​ពេល​២ម៉ោង​លោក Munkh-Orgil បានថ្លែង​ថា​​ទីបេ​គឺជា​ផ្នែក​មួយ​របស់ចិន​​ដែលមិន​អាច​បំបែកបាន​ហើយ​បញ្ហា​ដែលពាក់ព័ន្ធ​និង​ទីបេ​គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់ចិន ។

ម៉ុងហ្គោលី​បាន​ខិតខំប្រឹងប្រែង​ប៉ះប៉ូវ​នូវ​ទំនាក់ទំនង​ជាមួយចិន​ហើយ​ថែមទាំង​បាន​សន្យា​ថា​ខ្លួន​​នឹងគ្មាន​ផ្លូវ​អនុញ្ញាត​ឲ្យមាន​ដំណើរទស្សនកិច្ច​របស់​សម្តេច​សង្ឃ ដាឡៃ ឡាម៉ាមកកាន់ទឹកដី​ម៉ុងហ្គោលីឡើយ ។

ជាមួយនិងការ​សាទរ​នៃសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស​ម៉ុងហ្គោលី​ប្រមុខការទូតចិនលោក វ៉ាង បាន​ថ្លែងថា​វាគឺជា​រឿងសំខាន់បំផុត​សម្រាប់​ប្រទេស​ទាំងពីរ​ក្នុងការ​​លើកស្ទួយ​ទំនាក់ទំនង​ពីចំណុចចាប់ផ្តើមថ្មីមួយ​។

ទោះជាយ៉ាងណា​លោក Munkh-Orgil ក៏បាន​ថ្លែងអំណរគុណ​ដល់​ចិន​ចំពោះ ការ​គាំទ្រ​របស់ខ្លួនក្នុងអំឡុងពេលដែលម៉ុងហ្គោលី ជួប​ផលលំបាក​ផ្នែកហិរញ្ញវត្ថុ​ផងដែរ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES