Thursday, January 16, 2025
Homeព័ត៌មានអន្តរជាតិកម្មករជា.../ប់ក្នុងអណ្តូងរ៉ែមាស នៅអាហ្រ្វិកខាងត្បូង សង្គ្រោះ៩២នាក់ រកឃើញស---/ព៦០នាក់

កម្មករជា…/ប់ក្នុងអណ្តូងរ៉ែមាស នៅអាហ្រ្វិកខាងត្បូង សង្គ្រោះ៩២នាក់ រកឃើញស—/ព៦០នាក់

អាហ្វ្រិកខាងត្បូង ៖ ក្រុមសង្គ្រោះអាហ្រ្វិកខាងត្បូង បានជួយសង្គ្រោះកម្មករជាប់ក្នុងអណ្តូងរ៉ែមាស បាន៩២នាក់ និងរកឃើញសាកសព ៦០នាក់។

តាមប្រភពទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថា  បុគ្គលិកជួយសង្គ្រោះអាហ្រ្វិកខាងត្បូង បានជួយសង្គ្រោះអ្នករួចជីវិតដែលជាប់ក្នុងអណ្តូងរ៉ែមាស “Buffelsfontein” ចំនួន ៩២នាក់ទៀត ក្នុង ២ថ្ងៃចុងក្រោយ (១៣-១៤ មករា ២០២៥) ហើយសាកសព ចំនួនយ៉ាងតិច ៦០នាក់ទៀត ត្រូវបានរកឃើញ ប៉ុន្តែគេនៅតែជឿជាក់ថា មានកម្មកររាប់រយនាក់ទៀត ជាប់នៅក្នុងអណ្តូងរ៉ែ។

ការជួយអ្នកជីករ៉ែមាស ទាំងនេះ បានក្លាយជារឿងចម្រូងចម្រាសយ៉ាងខ្លាំង ដោយសារតែដំបូងឡើយ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានប្រកាសថា ខ្លួននឹងមិនផ្តល់ជំនួយអ្វីទេ ព្រោះពួកគេជាអ្នកមករុករករ៉ែខុសច្បាប់ ។ ជាលទ្ធផល មន្ត្រីបានសម្រេចកាត់ផ្តាច់ការផ្តល់ទឹកនិងអាហារ។ ប៉ុន្តែក្រុមសិទ្ធិមនុស្ស និងសកម្មជន បានរិះគន់យ៉ាងខ្លាំងចំពោះផែនការរបស់មន្ត្រីរដ្ឋាភិបាល និងការប្រឈមមុខគ្នាដ៏តានតឹងរវាងប៉ូលិស អ្នករុករករ៉ែ និងសមាជិកសហគមន៍មូលដ្ឋាន គឺមុនពេលដែលក្រុមសិទ្ធិមនុស្ស បានឈ្នះក្តីនៅតុលាការ ដើម្បីបង្ខំមន្ត្រីរដ្ឋាភិបាល ឲ្យបញ្ជូនទឹក អាហារ និង ថ្នាំទៅឲ្យកម្មកររ៉ែ។

ទោះជាយ៉ាងណា ការផ្គត់ផ្គង់ដែលបានបញ្ជូនមក មិនគ្រប់គ្រាន់ទេ ហើយគេជឿថា កម្មករជាង១០០នាក់ បានអត់អាហារដល់ស្លាប់។ ជាងនេះទៅទៀត អ្នកជីករ៉ែ មិនអាចឡើងចេញពីអណ្តូងរ៉ែដោយខ្លួនឯងបានទេ ព្រោះអណ្តូងរ៉ែនេះចោតពេក ហើយប្រព័ន្ធខ្សែរ៉កដែលពួកគេធ្លាប់ប្រើសម្រាប់ចេញចូលក្នុងអណ្តូងរ៉ែ ត្រូវបានដកចេញ៕

RELATED ARTICLES