Saturday, January 18, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអ៊ែល-ហាម៉ាស ឈានដល់កិច្ចព្រមព្រៀង ឈប់បា.../ញ់ ដោះលែងចំណាប់ខ្មាំ---/ង

អ៊ីស្រាអ៊ែល-ហាម៉ាស ឈានដល់កិច្ចព្រមព្រៀង ឈប់បា…/ញ់ ដោះលែងចំណាប់ខ្មាំ—/ង

អ៊ីស្រាអែល ៖ អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ បញ្ចប់សង្រ្គាម ១៥ខែ ហើយដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ មកផ្ទះវិញ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថា  លោក សេក ម៉ូហាមមេដ ប៊ីន អាប់ឌុលរ៉ាហ៍ម៉ាន អាល់ ថានី (Sheikh Mohammed bin Abdulrahman Al Thani) នាយករដ្ឋមន្ត្រី នៃប្រទេសកាតារ បានបញ្ជាក់នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ បទឈប់បាញ់ នឹងចូលជាធរមាន នៅថ្ងៃអា ទិត្យ ទី១៩ ខែមករា ឆ្នា២០២៥ ។

លោកអាល់ថានី បាននិយាយថា កាតារ នឹងធ្វើការជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក ដើម្បីធានាថា ភាគីទាំងអស់ បំពេញតាមការសន្យារបស់ពួកគេ ហើយសង្ឃឹមថា នេះជាជំពូកចុងក្រោយក្នុងសង្គ្រាមនៅហ្គាហ្សា។លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥។ កិច្ចព្រម ព្រៀងនេះ នឹងបញ្ឈប់ការប្រយុទ្ធគ្នានៅហ្គាហ្សា បើកផ្លូវសម្រាប់ការបញ្ជូនជំនួយមនុស្សធម៌ដល់ប៉ាឡេស្ទីន ហើយដោះលែងចំណាប់ខ្មាំង ឲ្យត្រឡប់ទៅរស់នៅជាមួយគ្រួសាររបស់ពួកគេ ក្រោយការចាប់ខ្លួន ១៥ខែ។ លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា អេហ្ស៊ីប និងកាតារ ដើរតួជាអន្តរការី។

លោក ចូ បៃដិន ក៏បាននិយាយដែរថា ក្នុងដំណាក់កាលទី១ នៃបទឈប់បាញ់ ប្រជាជនប៉ាឡេស្ទីន នឹងអាចត្រឡប់ទៅផ្ទះរបស់ពួកគេ ហើយជំនួយមនុស្សធម៌នៅហ្គាហ្សា នឹងកើនឡើង។

អ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏នឹងចរចាផងដែរអំពីការរៀបចំចាំបាច់សម្រាប់ដំណាក់កាលទីពីរ នៃបទឈប់បាញ់ ដែលអាចនាំទៅដល់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ ប៉ុន្តែប្រសិនបើការចរចា ប្រើពេលយូរជាង ៦សប្តា ហ៍នោះ ដំណាក់កាលទីពីរ នៃបទឈប់បាញ់ នឹងត្រូវបន្ត។

មេដឹកនាំអាមេរិក ក៏បានលាតត្រដាងដែរថា ចំណែកដំណាក់កាលទី៣ នៃបទឈប់បាញ់នោះ ចំណាប់ខ្មាំងដែលនៅសេសសល់ចុងក្រោយ នឹងត្រូវប្រគល់ឱ្យក្រុមគ្រួសារពួកគេវិញ ។ ហើយផែនការកសាងតំបន់ហ្គាហ្សាឡើងវិញ នឹងចាប់ផ្តើម។

សង្គ្រាមរយៈពេល ១៥ខែកន្លងមក បានបណ្តាលឲ្យមានការស្លាប់មេដឹកនាំជាន់ខ្ពស់ហាម៉ាស់ជាច្រើននាក់។ អ្នកចម្បាំងរាប់ពាន់នាក់ ក៏បានស្លាប់ដែរ មុនពេលពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ។

លោក ចូ បៃដិន បាននិយាយថា គាត់ពេញចិត្តណាស់ដែលថ្ងៃនេះបានមកដល់ ទាំងសម្រាប់ជនជាតិអ៊ីស្រាអែល ដែលមនុស្សជាទីស្រឡាញ់ត្រូវបានចាប់ឃុំខ្លួន និងដើម្បីជួយហ្គាហ្សា (Gaza) ដែលកំពុងរងទុក្ខវេទនាដែលមិនអាចនឹកស្មានដល់។ សង្គ្រាមនេះ បានបណ្តាលឲ្យអន្តរាយដល់ជីវិតជនស្លូតត្រង់ជាច្រើន។

ជាមួយនឹងកិច្ចព្រមព្រៀងនេះ ប៉ាឡេស្ទីន នឹងអាចកសាងហ្គាហ្សា ឡើងវិញ ដោយគ្មានក្រុមហាម៉ាស់៕

RELATED ARTICLES