Saturday, January 18, 2025
Homeព័ត៌មានអន្តរជាតិប៉ូលិសថៃ ថាករណីបា.../ញ់សម្លា---/ប់លិម គិមយ៉ា ជាទំនា.../ស់ផ្ទាល់ខ្លួន មិនពាក់ព័ន្ធនយោ បាយ

ប៉ូលិសថៃ ថាករណីបា…/ញ់សម្លា—/ប់លិម គិមយ៉ា ជាទំនា…/ស់ផ្ទាល់ខ្លួន មិនពាក់ព័ន្ធនយោ បាយ

បាងកក (ថៃ) ៖ តាមប្រភពបណ្តាញព័ត៌មានអនឡាញថៃ បានផ្សាយនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថា តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាចាប់ខ្លួនបុរសជនជាតិខ្មែរ ឈ្មោះលី រតនរស្មី ឬឈ្មោះថៃ ថា ស៊ុមវ៉ាំង បំរុងគិត  ដែលត្រូវបានជួលឲ្យខ្មាន់កាំភ្លើងជាឃាតករ ឈ្មោះ ឯកលក្ខណ៍ ផែណយ ហៅចាអេម ឲ្យបាញ់ សម្លាប់លោក លិម គិមយ៉ា អ្នកនយោបាយកម្ពុជា។ ចំពោះមូលហេតុនៃការជួលឃាតករបាញ់សម្លាប់លោកលិម គិមយ៉ា នេះ ត្រូវបានសមត្ថកិច្ចថៃ បញ្ជាក់ថា ខ្មាន់កាំភ្លើង (ឃាតករ) អះអាងថា គឺដោយសារទំនាស់ផ្ទាល់ខ្លួន រវាងអ្នកជួល (លី រតនរស្មី) និងជនរងគ្រោះ (លិម គិមយ៉ា) មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ។

ប្រភពដដែល បន្តថា យោងតាមភ័ស្តុតាងផ្នែកហិរញ្ញវត្ថុ ដែលបានផ្ទេរទៅអ្នកស៊ីឈ្នួលបាញ់សម្លាប់ជនរងគ្រោះ មានចំនួន ២ដង សរុបចំនួន ៦ម៉ឺនបាត ។ នៅថ្ងៃកើតហេតុ អ្នកជួល (លី រតនរស្មី) បានទាក់ទងបញ្ជាទៅអ្នកស៊ីឈ្នួល (ឯកលក្ខណ៍ ផែណយ ហៅចាអេម) តាមទូរស័ព្ទ ដោយបញ្ជាចេញពីតំបន់ខេត្តឈុនបុរី ដោយមានបុរសជនជាតិខ្មែរ ឈ្មោះពេជ្រ គឹមស្រ៊ិន ជាអ្នកចង្អុលបង្ហាញភិនភាគជនរងគ្រោះ ដល់ខ្មាន់កាំភ្លើង ។

ករណី​បាញ់សម្លាប់​លោកលិម គិមយ៉ា ជនជាតិ​ខ្មែរ ​សញ្ជាតិ​បារាំង អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងកម្ពុជា (អតីតគណបក្សសង្គ្រោះជាតិ) ​បាន​កើត​ឡើង​នៅ​ជិត​វត្ត​បួរ​និ​វេទ សង្កាត់បាងឡាំភូ ខណ្ឌព្រះនគរ ក្រុងបាងកក ។ ក្រោយកើតហេតុ ជនសង្ស័យជាខ្មាន់កាំភ្លើង ជនជាតិថៃ ឈ្មោះ ឯកលក្ខណ៍ ផែណយ ហៅចាអេម អាយុ៤១ឆ្នាំ​ បានរត់គេខ្លួន ដោយមានឈ្មោះ ចាំណាន បួរព្លី ហៅឆាគិត អាយុ ៤៧ឆ្នាំ ជាអ្នកបើក​រថយន្តភិកអាប់ ម៉ាកតូយ៉ូតា ហ៊ីលុច ពណ៌ប្រផេះ ដឹកជនសង្័យជាខ្មាន់កាំភ្លើង រត់គេចខ្លួនចូលទៅក្នុងប្រទេសកម្ពុជា ហើយ​ត្រូវ​បានសមត្ថកិច្ចកម្ពុជា ចាប់ឃាត់ខ្លួបាន នៅក្នុងខេត្តបាត់ដំបង ​រួចបញ្ជូនត្រឡប់ទៅប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមការសួរចម្លើយ ខ្មាន់កាំភ្លើងសារភាពថា ខ្លួនពិតជាអ្នកបាញ់សម្លាប់លោកលិម គិមយ៉ា ប្រាកដមែន ដោយខ្លួនត្រូវបានជនស៊ីវិលម្នាក់ ជាអ្នកមានគុណរបស់ខ្លួន ឈ្មោះស៊ុមវ៉ាំង (លី រតនរស្មី) ជួលឲ្យបាញ់សម្លាប់ជនរងគ្រោះ ជាថ្នូរនឹងប្រាក់ចំនួន ៦ម៉ឺនបាត។

ពាក់ព័ន្ធករណីនេះដែរ សមត្ថកិច្ចថៃ បាន​ស្នើ​សុំ​តុលាការ ​ចេញ​ដីកា​ចាប់​ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរ ចំនួន២នាក់ ១-ឈ្មោះ ពេជ្រ គឹមស្រ៊ិន ជនជាតិខ្មែរ ដែលជាអ្នកចង្អុលបង្ហាញនិងប្រាប់ភិនភាគជនរងគ្រោះ លិម គិមយ៉ា ដល់ខ្មាន់កាំភ្លើង ឯកលក្ខណ៍ ផែណយ ហៅចាអេម  និង២-ឈ្មោះលី រតនរស្មី ហៅស៊ុមវ៉ាំង បំរុងគិត (អ្នកជួលឃាតករ) ដោយសមត្ថកិច្ចថៃ  នឹងធ្វើការសម្របសម្រួលជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីចេញសេចក្តីជូនដំណឹងក្រហម ឬនិវេទន៍ក្រហម ដល់នគរបាលកម្ពុជា ដើម្បីជួយតាមចាប់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ ទាំង២នាក់ នាំយកមកកាត់ទោសនៅប្រទេសថៃ។ ប្រភពដដែល បញ្ជាក់ថា តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ បានរកឃើញថា ហេតុការណ៍ឃាតកម្មនេះ កើតឡើងដោយសារជម្លោះផ្ទាល់ខ្លួនរវាងអ្នកជួលឃាតករ (លី រតនរស្មី) និងជនរងគ្រោះ (លិម គិមយ៉ា) មិនមានពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។ សមត្ថកិច្វចថៃ វបញ្ជាក់ទៀតថា ការបញ្ជាក់នេះ មិនមែនដើម្បីការពារ ឬនិយាយដើម្បីផ្គាប់ចិត្តនរណាម្នាក់ ឡើយ ប៉ុន្តែជាការស៊ើបអង្កេតច្បាស់លាស់ ពិតប្រាកដ៕

RELATED ARTICLES