មីយ៉ាន់ម៉ា ៖ អណ្តូងរ៉ែត្បូងមួយ បានបាក់សង្កត់កម្មករ នៅរដ្ឋកាឈីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បណ្តា លឱ្យមនុស្សស្លាប់ ចំនួន ២២នាក់ និងផ្ទះប្រជាជន ចំនួន ៥៧ខ្នង ត្រូវបានកប់នៅក្រោមដី ដោយការបាក់ដី។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ប្រទេសចិន បានរាយការណ៍ថា អណ្តូងរ៉ែត្បូងមួយ បានបាក់ដីសង្កត់កម្មករ នៅក្នុងទីក្រុងប៉ាកាន (Hpakant) រដ្ឋ កាឈីន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បណ្តាលឱ្យកម្មករ ២២នាក់ បានស្លាប់ និងផ្ទះប្រជាពលរដ្ឋ ចំនួន ៥៧ខ្នង ត្រូវបានកប់នៅក្រោមដី។

តាមប្រភពប៉ូលិសមីយ៉ាន់ម៉ា បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ហើយរហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ នៅតែព្យាយាមស្វែងរកមនុស្សដែលជាប់នៅក្រោមដីភក់ក្នុងអណ្តូងរ៉ែ។

ប្រភពដដែឡ បន្តថា ដោយសារបរិមាណដីភក់ ដែលបានបាក់មានវិសាលភាពធំធេង បណ្តាលឱ្យមានឧបសគ្គក្នុងការជួយសង្គ្រោះមនុស្ស និងយកគ្រឿងចក្រជីករ៉ែ ដែលកប់នៅក្នុងអណ្តូងរ៉ែ៕