Saturday, February 22, 2025
Homeតារាខ្មែរប៉ាច គីមមួយៈ ហាមសួរថ្ងៃរៀបការ

ប៉ាច គីមមួយៈ ហាមសួរថ្ងៃរៀបការ

ភ្នំពេញ៖ស្រីស្រស់ប៉ាច គីមមួយ បានចេញពីហង្សមាសហើយ នេះបើតាមការ​អះអាង​ពីតារារួម​ទ្រនុំជាមួយគីមមួយ បង្ហើបប្រាប់កាលពីពេលថ្មីៗនេះ។ដំណឹងគីមមួយ ដើរចេញពីហង្ស​មាស​នេះ​បន្ទាប់​ពីនាងបានជ្រកនៅផលិតកម្មមួយនេះរយៈពេល១០ឆ្នាំមកហើយ នឹងមិនបន្ដ​ច្រៀង​នៅឆ្នាំ​ទី១១ នោះទេ ព្រោះតែលែងមានបទច្រៀង ដោយសារតែ​តារាហង្សមាសកាន់តែមាន​ចំនួន​ច្រើន​ ឡើងគរជើងគ្នា។

  ប៉ាច គីមមួយ មិនលើកទូរស័ព្ទឡើយ កាលពីរសៀលថ្ងៃទី២០ មករា ទើបមិនទាន់​អាច​សុំការបំភ្លឺរឿងនាងចាកចេញពីហង្សមាសនេះទេ ។ដោយឡែកលោកសយ រតនៈ ជាគូស្នេហ៍​ថាលោកមិនអាចនិយាយជំនួសអូន គីមមួយ បានទេ ព្រោះជារឿងផ្ទាល់ខ្លួននាង។យ៉ាងណា​តាម​ព័តមានថាគីមមួយ ច្រៀងអត់កុងត្រារយៈពេល៥ឆ្នាំមកហើយនៅហង្សមាស មុនពេល​នាងចាកចេញ។

 ប៉ាច គីមមួយ អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ បានល្បីគួរសមអំ​ឡុង​​ពេលនាងជ្រកនៅហង្សមាស ពិសេសបានច្រៀងនិងសម្ដែងជាមួយ​លោក​ព្រាប សុវត្ថិ មានដូចជាបទ«មាន់ស្រែ បន្លែស្រស់ » និងបទ«កាឌឹបៗដាក់ »ជាដើម  ។

ប៉ុន្ដែក្រោយចាកចេញពីហង្សមាសថ្មីៗនេះគេឃើញគីមមួយ ទើបចេញបទផលិតដោយក្រុម​ការងាររបស់នាងហើយមានគូស្នេហ៍នៅក្រោយខ្នងគាំទ្រ បាន២បទគឺ«នារីFull Option » និងបទ​«Moon light » ដែលមានការគាំទ្រមធ្យម ។

គួរបញ្ជាក់ថាមិនមែនតែប៉ាច គីមមួយ ដែលអស់និស្ស័យជាមួយហង្សមាស​នៅឆ្នាំ​២០​២៥ នេះទេ តែមានតារាស្រីល្បីៗជាច្រើនបានដើរចេញជាបន្ដបន្ទាប់ក្នុងនោះ​មានដូច​ជានាង​ពេជ្រ សោភា ,វី ឌីណែត ,រ៉េត ស៊ូហ្សាណា និងពេជ្រ សូលីកា ជាដើម ខណៈដែលគីមមួយ នៅបន្ដ​ឡើង​ឆាកហង្សមាសជាធម្មតាដូចមុន ហើយពេលនេះនាងចាប់ដៃជាមួយ​កំពូលស្នេ​ហា​លោកសយ រតនៈ តែម្ដង បន្ទាប់ពីពួកគេបានក្លាយទៅជាគូដណ្ដឹងគ្នាតាំងពីថ្ងៃទី១ ខែ៧ ឆ្នាំ២០២២ ។ប៉ុន្ដែ​គីម​មួយ​ បានឆាចោលមង្គលការនៅឆ្នាំ២០២៤ ដោយគ្មានមូលហេតុ ខណៈ​ដែលកាលពីថ្ងៃទី១៩ ខែ១ គីមមួយ បានប្រកាសប្រាប់មិត្តភក្ដិទាំងឡាយរបស់​នាងថាសូម​មេត្តា​​ឈប់សួរនាងរឿង​រៀបការទៅ …។ការវាចាបែបនេះរបស់ស្រីស្រស់គីមមួយ ព្រោះតែ​នាងចង់រៀប​ការដោយ​មិន​ឲ្យគេដឹងមុន ដើម្បីឲ្យFan ភ្ញាក់ផ្អើល(Surprise) ទើបតារាកូន កាត់ ចិន មិនអាចធ្វើដូចទេព បូព្រឹក្ស-ងួន ចាន់ដេវីត ដែលប្រកាសដឹកដៃគ្នាចូលរោងការនៅថ្ងៃទី៧ ខែ៦ ឆ្នាំ២០២៥ នោះបានឡើយ ។​ចំណែកលោករតនៈ វិញធ្លាប់ប្រាប់អ្នកយកព័ត មានយើង ថាទោះជាមិនកំណត់ថ្ងៃរៀបការមែន តែរវាងលោកនិងអូនគីមមួយ សព្វថ្ងៃរស់នៅក្រោមដំ បូលតែមួយទៅហើយ និងគ្មានផែន​ការ​ណ៍​​យកកូនមុនរៀបការទេ ។

ក្រៅពីប៉ាច គីមមួយ តារាបង្ហាញគូស្នេហ៍ជាចំហតែមិនច្បាស់ថ្ងៃរៀបការមានដូចជាអ្នក​នាង​យុគ ចិន្ដា ,ពេជ្រ សោភា ,ម៉ង់ ច័ន្ទកញ្ញា ,ម៉ា នីកា,ឈិន ម៉ានិច្ច, និងឈិន មុនីនាថ ជា​ដើម ៕

RELATED ARTICLES