ភ្នំពេញ ៖ សកម្មជនព្រៃឡង់ បានលើកឡើងថា បទល្មើសបំផ្លាញដើមឈើនិងសត្វព្រៃ នៅក្នុងតំបន់ព្រៃឡង់ រួមមានខេត្តក្រចេះ ខេត្ត ស្ទឹងត្រែង ខេត្តព្រះវិហារ និងកំពង់ធំ នៅតែ កើតមានគួរឱ្យព្រួយបារម្ភ។ ដូច្នេះបើមិនមាន វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ ស្កាត់ទេ មុខជារលាយអស់មិនខាន។
សកម្មជនព្រៃឡង់ លោកឯក សុវណ្ណា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ថា បទ- ល្មើសដាក់អន្ទាក់យកសត្វព្រៃ នៅក្នុងតំបន់ ព្រៃឡង់ នៅតែមានជាហូរហែ មិនមានការ កោតក្រែងសោះ ឱ្យតែយ៉ាងនេះ សត្វព្រៃមុខ ជារលាយហើយ”។
បន្ថែមលើសំណេរខ្លីខាងលើនេះ លោកឯក សុវណ្ណា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ថា តាមការចុះល្បាត និង ធ្វើការសិក្សាស្រាវជ្រាវរបស់សកម្មជនបណ្តាញ ព្រៃឡង់ ឃើញថា ព្រៃឈើនិងសត្វព្រៃ នៅ ក្នុងតំបន់ព្រៃឡង់ ទាំង៤ខេត្ត រួមមាន ខេត្ត ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ មាននៅសល់ ប្រមាណ៤០ភាគរយ។ ប៉ុន្តែបើ មិនបានទប់ស្កាត់ឱ្យបានតឹងតែងទេ ក្នុងរយៈ ពេលយ៉ាងយូរ៥ឆ្នាំទៀតប៉ុណ្ណោះ សម្បត្តិធម្ម- ជាតិទាំងនេះនឹងរលាយ បាត់បង់តែម្តង។
លោកឯក សុវណ្ណា មានប្រសាសន៍ថា “បច្ចុប្បន្ននេះ សកម្មភាពនៃការដាក់អន្ទាក់យក សត្វព្រៃ មិនត្រូវបានបញ្ឈប់ទេ ពួកគាត់នៅតែ ដាក់ដូចអត់មានការយល់ដឹងអំពីការបាត់បង់ សត្វព្រៃទេ ហើយនៅតែមាននៅក្នុងតំបន់ព្រៃ ឡង់។ ជាក់ស្តែង នៅថ្ងៃទី០៨ ដែលពួកខ្ញុំទៅ ចុះល្បាត ធ្វើដំណើរទៅធ្វើបុណ្យព្រៃឡង់ហ្នឹង គឺជួបប្រទះពួកគាត់កំពុងតែដឹកសត្វឈ្លូស២ ក្បាលហ្នឹងឯង។ ពេលដែលជួបនោះ សត្វឈ្លូស នោះ ងាប់អស់ហើយ ដោយសារវាជាប់អន្ទាក់ ពីរបីថ្ងៃហើយ វាអត់ទឹក អត់អី ហើយក្រុមអនុរក្ស នៃក្រសួងបរិស្ថាន ហៅពួកគាត់មកឱ្យធ្វើកិច្ច- សន្យា ដើម្បីបញ្ឈប់ ហើយបានដុតកម្ទេចសម្ភារៈ អន្ទាក់នោះតែម្តង។ បទល្មើសនោះ មិនមែន មានតែនៅក្នុងខេត្តក្រចេះទេ គឺទាំង៤ខេត្ត មាន ទាំងអស់”។
លោកឯក សុវណ្ណា មានប្រសាសន៍បន្តថា “ឥឡូវក្នុងការដាក់ព្រៃឈើហ្នឹងជាព្រៃអភិរក្ស មែន ប៉ុន្តែក្នុងកាប់រានដែនព្រៃធ្វើជាដីកម្មសិទ្ធិ របស់បុគ្គលមួយៗ ឬជាអ្នកមានលុយ ហើយនិង ការដឹកឈើ កាប់ឈើយកទៅលក់អី នៅតែមាន ហូរហែ គឺមិនទាន់ដាច់ទេ។ អ៊ីចឹងបើសិនជារដ្ឋា- ភិបាលមិនចាត់វិធានការនៅលើហ្នឹងឱ្យបានតឹង- តែងទេ គឺវានឹងរលាយទាំងសត្វព្រៃ ទាំងព្រៃឈើ ដែលនៅសល់។ ការដាក់សត្វព្រៃនោះ តាមភូមិ នីមួយៗ មានឈ្មួញចាំទិញ-លក់ដល់ទីផ្សារធំៗ តែម្តង មានស្ទើរតែគ្រប់ខេត្តតែម្តង។ រាល់ថ្ងៃ បើកចំហ ព្រោះជួនកាល ប៉ូលិសក៏រកស៊ីលក់ អាហ្នឹងដែរ។ អាហ្នឹងខ្ញុំនិយាយឱ្យត្រង់ តំបន់ ព្រៃឡង់ គឺធ្លាប់ជួបប្រទះបែបហ្នឹងតែម្តង។ ជា ចុងក្រោយ សូមស្នើឱ្យរដ្ឋាភិបាលហ្នឹង ធ្វើការ ពន្លឿនទាក់ទងទៅលើវិធានការតឹងតែងទាក់- ទងគោលការណ៍អនុវត្តច្បាប់នៅក្នុងតំបន់ព្រៃ ឡង់ហ្នឹង ហើយទី២ ជំរុញឱ្យរដ្ឋាភិបាលហ្នឹងជួយ ផ្សព្វផ្សាយផង តាមកញ្ចក់ទូរទស្សន៍ក៏ដោយ ឱ្យផ្សព្វផ្សាយ ស្គាល់ព្រៃឡង់ ព្រោះថា រាល់ថ្ងៃ ក្មេងៗ អ្នកខ្លះអត់ទាន់ស្គាល់ព្រៃឡង់ផង ហើយ ប្រសិនបើរដ្ឋាភិបាលមិនជួយផ្សព្វផ្សាយទេ សកម្ម- ជន១ខេត្ត បួនដប់នាក់អីនោះ ជួយផ្សព្វផ្សាយ គឺមិនគ្រប់គ្រាន់ទេ។ ទី២ ចង់ឱ្យរដ្ឋាភិបាល ហ្នឹង ជំរុញមុខរបរកសិកម្មរបស់ប្រជាពលរដ្ឋដែល ពួកគាត់ធ្វើបានជុំវិញតំបន់ព្រៃឡង់ ឱ្យមានទីផ្សារ។ បើសិនជាគាត់មានទីផ្សារសមរម្យ គឺគាត់មិន ចូលទៅក្នុងព្រៃ ដើម្បីប្រព្រឹត្តល្មើសក្នុងការចាប់ សត្វព្រៃ កាប់ព្រៃឈើនោះទេ ដោយសារឥឡូវ នេះ ដំណាំ ដូចជាដំឡូង ដូចជាស្រូវគាត់លក់ ទៅក្នុងទីផ្សាវាតម្លៃថោក ជួនកាលគាត់ជំពាក់ លុយធនាគារ ធ្វើឱ្យគាត់បង្ខំចិត្តក្នុងការប្រកប មុខរបរខុសច្បាប់ហ្នឹង”។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ ខេត្ត ក្រចេះ លោកផៃ ប៊ុនលាង បានបញ្ជាក់ថា ជា ការពិត ការដាក់អន្ទាក់សត្វព្រៃ ជាមុខរបរលួចលាក់ ដែលមានឈ្មួញចាំទទួលទិញ។ ដូច្នេះ លោកគិតថា បើចង់ឱ្យបាត់ទាំងស្រុង ទាល់តែ ចាប់កម្ទេចដុតចោលនូវរាល់សកម្មភាពទាំងអស់ នោះ ឬបិទទីផ្សារ ឈប់ទទួលទិញ ឈប់ឱ្យនាំ ចេញទៅក្រៅប្រទេស។ រីឯបញ្ហាកាប់បំផ្លាញ ដើមឈើ ក៏អ៊ីចឹងដែរ បើរដ្ឋាភិបាលចង់បំបិទ បាន គួរតែបិទមិនឱ្យនាំរណារយន្តចូលព្រៃ ដល់ ពេលនោះ មិនអាចធ្វើសកម្មភាពនៅក្នុងតំបន់ ព្រៃឡង់នោះបន្តទៀតបានទេ។
លោកផៃ ប៊ុនលាង មានប្រសាសន៍ថា “ការ ទិញសត្វព្រៃ ខ្ញុំយល់ឃើញថា ឈ្មួញជាអ្នក បង្គាប់ដូចឈើអ៊ីចឹង ពេលទៅបិទ យើងបានខ្លះ ប៉ុន្តែឈ្មួញបង្ខំទិញនៅក្នុងស្រុកខ្មែរហ្នឹង យើង មិនទាន់បិទបាន ការនាំឈើចេញ ដូចជា ឈើ សុក្រំ ដូចជាឈើផ្សេងៗទៀត ឈើប្រណីត ហ្នឹង។ អ៊ីចឹងគួរតែបញ្ជាក់ទៅខាងលើថា គួរធ្វើ ម៉េចយើងមានយុទ្ធនាការដ៏ធំធេងរបស់ឯកឧត្តម សៅ សុខា យ៉ាងច្រើនហើយ ប៉ុន្តែយុទ្ធនាការ គេឈប់ធ្វើអាធំ គេឈប់ធ្វើអាតូច បែបលក្ខណៈ ទ្រង់ទ្រាយតូចទៅបម្រើនៃការលក់ដូររបស់ពួក គេ។ អាហ្នឹងជាការពិត ទាល់តែយើងហ្នឹងទប់ ច្រកនាំចេញឱ្យម៉ឺងម៉ាត់ វាជាការចប់ហើយ។ ហើយមួយទៀត ការបង្ក្រាបព្រៃឈើ បើរដ្ឋា- ភិបាលមិននាំរណារយន្តចូលទេ គឺចប់។ អ៊ីចឹង មិនយូរទេ ប្រហែលជា១ឆ្នាំ រណារយន្តហ្នឹង លែងវិល វាអត់មានអីលំបាក គឺចប់ដោយបរិបូណ៌ តែកាលណាប្រើកាំបិត ពូថៅ មិនអាចទៅរួចទេ”។
លោកផៃ ប៊ុនលាង មានប្រសាសន៍បន្តថា “ខ្ញុំសូមសំណូមពរឱ្យមានការចាប់អារម្មណ៍ទាំង- អស់គ្នា ឱ្យដាក់អនុវត្តទាំងអស់គ្នា កុំបន្ថយបន្ធូរ ព្រោះយើងមានច្បាប់០៥ ដែលចេញថ្មី ដែល ការពារព្រៃឈើនិងសត្វព្រៃនោះ ហើយរដ្ឋា- ភិបាល ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង គឺគួរបិទរណារ យន្ត កុំឱ្យនាំពីបរទេសចូល យើងអាចធ្វើពាណិជ្ជ- កម្មអីផ្សេងទៀត សម្រាប់ដោះស្រាយជាតិ ក៏ បានដែរ អាហ្នឹងព្រៃយើងនៅសល់ ហើយការ នាំសត្វចេញទៅវៀតណាម និងចិន ឈប់ឱ្យនាំ ចេញនោះ គឺចប់ហើយ”។
សមាជិកបណ្តាញព្រៃឡង់ ខេត្តកំពង់ធំ លោកហឿន សុភាព បញ្ជាក់ថា ក្នុងស្ថានភាព បទល្មើសនៅក្នុងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ ឃើញថា មានការចុះថយបន្តិច ប៉ុន្តែនៅតែព្រួយ- បារម្ភទៀត បើមិនបានចាត់វិធានការទប់ស្កាត់ ឱ្យបានម៉ឺងម៉ាត់។ ដូច្នេះលោកជំរុញឱ្យរដ្ឋាភិបាល មានចំណាត់ការតាមបែបភ្លៀងរលឹម ដែលលោក យល់ថា មានប្រសិទ្ធភាព។
លោកហឿន សុភាព មានប្រសាសន៍ថា “សម្រាប់ខ្ញុំនៅសំណូមពរទៅដល់រាជរដ្ឋាភិបាល ទាំងមូល បើសិនជាចំណាត់ការនេះ យើងធ្វើជា ភ្លៀងរលឹម មានន័យថា ជារៀងរហូត ខ្ញុំគិតថា បទល្មើសព្រៃឈើ ទាំងការចាប់សត្វព្រៃ ទាំង ការកាប់រានដីព្រៃ ឬក៏បទល្មើសផ្សេងៗដែល នៅជុំវិញព្រៃឡង់ហ្នឹង វានឹងមានប្រសិទ្ធភាព ហើយជាការជំរុញរបស់ខ្ញុំៗមានតែជំរុញឱ្យមាន ការអនុវត្តច្បាប់ឱ្យតឹងរ៉ឹង ហើយឱ្យមានការចុះ ល្បាតរួមដៃគ្នា ទាំងស្ថាប័នគ្រប់ជំនាញផ្សេងៗ ដែលមានទាំងស្ថានប័នទាំងអស់នៅក្នុងប្រទេស កម្ពុជា ហ្នឹង យើងរួមគ្នាជួយការពារព្រៃឡង់ ហើយមួយសំណូមពរឱ្យរដ្ឋាភិបាលទាំងមូល គួរតែបង្កើនកម្លាំងបន្ថែមទៀត ព្រោះជំនាញ មួយៗ ត្អូញត្អែរទាក់ទងការហូបចុក សេវាការ ធ្វើដំណើរ ជាកម្លាំងចូលរួមតែម្តង អត់សូវមាន កម្លាំងច្រើន ស្ថាប័ននីមួយៗ ទាំងមន្ត្រីឧទ្យានុរក្ស បរិស្ថាន ប៉ូលិស ប៉េអឹម កំពុងខ្វះកម្លាំងច្រើន នៅខាងព្រៃឡង់។ ដូច្នេះសុំឱ្យរាជរដ្ឋាភិបាល ទាំងមូល ជំរុញឬបង្កើនកម្លាំងសមត្ថកិច្ចជំនាញ ផ្សេងៗដែលទាក់ទងការការពារធនធានធម្មជាតិ ហ្នឹង សុំឱ្យបន្ថែមកម្លាំងថែមទៀត ទាំង៤ខេត្ត ដើម្បីឱ្យការការពារព្រៃឡង់ទាំងមូលហ្នឹង វា មានប្រសិទ្ធភាព”។
សមាជិកបណ្តាញសហគមណន៍ព្រៃឡង់ ខេត្តព្រះវិហារ អ្នកស្រីភោគ ហុង បានបញ្ជាក់ថា ការបាត់បង់សត្វព្រៃ និងព្រៃឈើ នៅតំបន់ ព្រៃឡង់ ពិតជាបញ្ហាគួរឱ្យព្រួយបារម្ភណាស់ ដែលទាមទារឱ្យចូលរួមទប់ស្កាត់ទាំងអស់គ្នា ព្រោះបើគ្មានការទប់ស្កាត់ទេ នឹងបាត់បង់កាន់តែ ធំមិនខាន ។
អ្នកស្រីភោគ ហុង មានប្រសាសន៍ថា “ យើងមិនចង់ឃើញស្ថានភាពកាប់បំផ្លាញព្រៃឡង់ ដែលគ្មានការទប់ស្កាត់ទេ អ៊ីចឹងយើងឃើញមាន ការទប់ស្កាត់ដោយរាជរដ្ឋាភិបាល ជួយកិច្ចសហ- ការជាមួយបណ្តាញសហគមន៍ព្រៃឡង់ ក៏ដូចជា មន្ត្រីជំនាញទាំងអស់ ពាក់ព័ន្ធដែលចូលរួមការពារ ទាំងអស់គ្នា ទី២ទៀត ទាក់ទងទៅនឹងនឹងសត្វ- ព្រៃ គឺថា លក្ខណៈចាប់ដកហូត ចាប់ដាក់អន្ទាក់ នៅតំបន់ព្រៃឡង់ ដូចយើងបានចុះសិក្សាហើយ គឺថាមានការដាក់អន្ទាក់យ៉ាងច្រើន មិនមែន ដាក់លក្ខណៈប្រពៃណី លក្ខណៈគ្រួសារតិចតួច តាមចម្ការគាត់ទេ គាត់ដាក់ និយាយទៅមួយ ខ្សែៗ រាប់រយដង នេះជាការព្រួយបារម្ភរបស់ យើងៗបានដកហូតផ្ទាល់ សាផ្ទាល់ ដែលយើង ដើរដកហូតាមព្រៃផ្ទាល់។ អាហ្នឹងគឺស្ថានភាព មួយ ការព្រួយរបស់យើងយ៉ាងខ្លាំង បើគ្មានការ ទប់ស្កាត់ពីរាជរដ្ឋាភិបាល ជាមួយមន្ត្រីទេ គឺ សត្វព្រៃ សង្ឃឹមទៅលើសហគមន៍ បើគ្មានការ សហការគ្នាល្អទេ គឺយើងនឹងមានការបាត់បង់ យ៉ាងច្រើន។ យើងគិតថា យើងមិនអាចស្មាន បានថា ប៉ុន្មានឆ្នាំទេ ប៉ុន្តែយើងតាមស្ថានភាព បើ គ្មានការទប់ស្កាត់ទេ សត្វព្រៃ ក៏នឹងបាត់បង់ ដូច ជាសត្វកម្រជាដើម កំពុងមានការបាត់បង់យ៉ាង ច្រើន។ អ៊ីចឹងយើងមិនចង់ឃើញស្ថានភាពហ្នឹង ទេ បើយើងមានការទប់ស្កាត់រួមគ្នា ហើយមាន ការសហការល្អរួមគ្នា ទោះយើងមិនអាចបំបាត់ បានទាំងស្រុងបានមួយកម្រិតដែរ” ។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ មិន អាចទាក់ទងសុំមតិយោបល់ការឆ្លើយតបពីលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន និង មន្ត្រីជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ៕
កុលបុត្រ