Thursday, January 23, 2025
Homeតារាខ្មែរយ៉ែម សំអូនៈ ធ្វើខួបឲ្យប្រពន្ធ៤១ឆ្នាំ

យ៉ែម សំអូនៈ ធ្វើខួបឲ្យប្រពន្ធ៤១ឆ្នាំ

ភ្នំពេញ៖លោកយ៉ែម សំអូន បានជប់លៀងខួបកំណើតជូនភរិយារបស់លោកអ្នកនាងយ៉ាន លីន​ដា គម្រប់អាយុ៤១ឆ្នាំ កាលពីរាត្រីថ្ងៃទី២១ ខែ១ ដោយមានតែអ្នកសិល្បៈជិត​ដិតបំផុត​ប៉ុណ្ណោះដែលលោកហៅឲ្យចូលរួម។តែគេចាប់អារម្មណ៍ថានៅថ្ងៃពិសេសរបស់ប្រពន្ធនោះលោកសំអូន បានជូនកាដូក្រវិលពេជ្រឲ្យអ្នកនាងលីនដា ផងដែរដែលនេះបញ្ជាក់ពីការយក​ចិត្តទុក​ដាក់របស់លោកចំពោះភរិយា ខណៈនៅចំពោះមុខភ្ញៀវលោកសំអូន បានជូន​បាច់ផ្កា​ព័ណ​ផ្កាឈូកទៅអ្នកនាងលីនដា ហើយថើបថ្ពាល់នាងដោយបិតភ្នែកទាំងពីរ​នាក់នាំឲ្យសម្លេង​ហ៊ោ​ពីអ្នកចូលរួមលាន់ពេញបន្ទប់ពិធី ។នៅថ្ងៃនោះដែរគេឃើញលោកសាយ សៀរ៉ា ដែល​ធ្លាប់​ត្រូវ​បានអ្នកនាងយ៉ាន លីនដា ប្រចណ្ឌជាមួយលោកសំអូន កាលពីឆ្នាំ២០១៥ នាំឲ្យនាង​និងប្ដី​បែក​​បាក់គ្នាអស់៩ឆ្នាំ នោះលោកក៍បានចូលរួមដែរ ដោយថែមទាំងចេញ​សារជូន​ពរអ្នក​នាង​លីនដា ថា«រីករាយថ្ងៃខួបកំណើត បងស្រីយ៉ាន លីនដា ជូនពរបងមានសុខភាពល្អ សំ​ណាង​ល្អ ជោគជ័យការងាររហូត » ។

អ្វីដែលគួរឲ្យកត់សម្គាល់នៅថ្ងៃខួបកំណើតអ្នកនាងយ៉ាន លីនដា ឆ្នាំនេះបុគ្គលិក​របស់​ក្រុមហ៊ុនលោកយ៉ែម សំអូន បានហៅនាងថាអគ្គនាយិកាក្រុមតន្រ្ដីDara Entertainment ដែលបញ្ជាក់ថាតួនាទីថ្មីនេះលោកសំអូន ទើបតែតំឡើងឲ្យប្រពន្ធក្រោយពួកគេត្រូវរ៉ូវគ្នា​វិញ​បានជាង៨ខែនេះ ។តំណែងនេះក៍មានន័យថារាល់សេវាកម្មកម្សាន្ដរបស់ក្រុមហ៊ុនយ៉ែម សំ​អូន អ្នកនាងយ៉ាន លីនដា ជាអ្នករៀបចំជំនួសប្ដីទាំងដាក់តួ និងទូទាត់តម្លៃឲ្យតារា​ពេលដែល​លោកសំអូន ជាប់រវល់ ។

គួររំលឹកថាលោកយ៉ែម សំអូន បានចាប់ដៃជាមួយអ្នកយ៉ាន​ លីនដា ជាង១០ឆ្នាំ​បានកូន​ស្រី១ឈ្មោះសំអូន វិថាណា ក៍បានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៥ បន្ទាប់ពីផ្ទុះរឿងចម្រូង​ចម្រាស​ថាអ្នកនាងលីនដា ឆេះដុំប្រចណ្ឌប្ដីមានប្រុស ទើបនាងនាំកូនស្រីទៅរស់នៅប្រទេស​អូស្រា្ដ​លីអស់រយៈពេល៩ឆ្នាំ ក៍ព្រមផ្សះផ្សារស្នេហាជាថ្មីជាមួយលោកសំអូន កាលពីខែ៥ ឆ្នាំ២០២៤ នឹងបានរៀបការជាលើកទី២ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។លោកសំអូន ធ្លាប់ប្រាប់អ្នក​យកព័តមានយើងថាលោកហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីកូនស្រី។ប៉ុន្ដែនៅពេលដែលលោកសំអូន ផ្អែមល្ហែមស្នេហ៍ជាថ្មីជាមួយអ្នកនាងយ៉ាន លីនដា នេះកូនធ័មរបស់​លោក​សំអូន ឈ្មោះសំអូន ជលសារ បានខ្ទាតចេញពីលោកហើយថែមទាំងនាំតារាចម្រៀង​ស្និត​លោកសំអូន នាងចាន់ឡៃ វលក្ខណ៍ ទៅធ្វើការនៅក្រុមហ៊ុនកម្សាន្ដរបស់លោកអាឡិច ចាន់​ត្រា ដែលជាការរកស៊ីប្រជែងជាមួយលោកសំអូន ជាឪធ័មខ្លួនទៀតផង ។លោកសំអូន ធ្លាប់​ប្រាប់ថារឿងលោកជាមួយជលសារ មិនទាន់ដល់ពេលវេលាដែលលោកត្រូវនិយាយទេ ប៉ុន្ដែ​លោកហាក់បង្ហាញអារម្មណ៍ឈឺចាប់ដែលធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីកូនធ័ម ចុង​ក្រោយ​គេរត់ចោលលោក។ចំណែកនាងចាន់ ឡៃវលក្ខណ៍ វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថា​នាង​មិនចង់និយាយអ្វីទាំងអស់ពាក់ព័ន្ធជាមួយលោកយ៉ែម សំអូន ហើយថែមទាំងហាមមិន​ឲ្យ​សារ​ព័តមានសរសេរចំណងជើងភ្ជាប់ឈ្មោះនាងជាមួយលោកសំអូន ទៀតផង ។

 ប្រភពខ្លះថារឿងលោកយ៉ែម សំអូន ត្រូវគ្នាវិញជាមួយប្រពន្ធហាក់ដូចជាមាន​អាថ័កំ​បាំង​ច្រើន ព្រោះមើលទៅពួកគេដូចជាធ្វើត្រូវគ្នាដើម្បីចាប់​ដៃគ្នាជាថ្មីក្នុងការរកស៊ីក្រុម​ហ៊ុន​កម្សាន្ដរបស់លោកសំអូន ឲ្យកាន់តែមានការចាប់អារម្មណ៍ជាជាងលោកសំអូន ជួល​ពិធី​ការិនីស្រីផ្សេងមកជំនួស ។តែលោកសៀរ៉ា ជឿថាលោកយ៉ែម សំអូន និងប្រពន្ធពិតជាត្រូវគ្នា​វិញ​មែន ហើយលោកសប្បាយចិត្តដែលឃើញលោកសំអូន ត្រូវ​រ៉ូវគ្នាជាមួយប្រពន្ធវិញ ហើយ​លោកនៅតែស្និតជាមួយលោកសំអូន និងអ្នកនាងយ៉ាន លីនដា ជាធម្មតាក្នុងនាម​ជាបងប្អូន​រួមអាជីព មិនខ្លាចលីនដា ប្រពន្ធលោកជាលើកទី២ឡើយ ។

 គេចាំមើលថាដើម្បីលាងជម្រះមន្ទិលសង្ស័យថាលោកយ៉ែម សំអូន កំពុងលេងបិទ​ពួន​ជាមួយប្រពន្ធនោះ តើលោកហ៊ានយក​កូនទី២ជាមួយអ្នកនាងលីនដា ឬអត់ ?

RELATED ARTICLES