Thursday, January 23, 2025
Homeព័ត៌មានអន្តរជាតិភ្លើងឆេះ.../សណ្ឋាគារនៅទួរគី មនុស្សស្លា---/ប់កើនដល់៧៦នាក់

ភ្លើងឆេះ…/សណ្ឋាគារនៅទួរគី មនុស្សស្លា—/ប់កើនដល់៧៦នាក់

ប្រទេសទួរគី ៖ ក្រសួងមហាផ្ទៃ របស់ប្រទេសទួរគី បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះសណ្ឋាគារហ្គ្រែនដ៍ កាតាល (Grand Catal) បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៧៦នាក់ គិតត្រឹមរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។ ជាមួយគ្នានេះ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ៩នាក់ ដែលអាចពាក់ព័ន្ធនឹងករណីអគ្គិ ភ័យដ៏ធ្ងន់ធ្ងរនេះ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ថា  លោក អាលី យើរលីកាយ៉ា (Ali Yerlikaya) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី បានបង្ហាញចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះ នៅសណ្ឋា គារ ហ្គ្រែនដ៍ កាតាល (Grand Catal)  នាភាគពាយ័ព្យនៃប្រទេសនេះ បានកើនឡើងដល់ ៧៦នាក់ និង ៥១ នាក់ទៀត រងរបួស ខណៈដែលប្រតិបត្តិការរុករកខាងក្នុងសណ្ឋាគារដែលខូចខាតត្រូវបានបញ្ចប់ ក្រោយការពន្លត់ដោយជោគជ័យ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មានភ្ញៀវ ចំនួន ២៣៨នាក់ បានចុះឈ្មោះស្នាក់នៅក្នុងសណ្ឋាគារនេះ ហើយនៅពាក់កណ្តាលអធ្រាត្រ ហេតុការណ៍អគ្គិភ័យបានកើតឡើង ពួកគេភាគច្រើនបានដេកលក់ ហើយមិនអាចគេចខ្លួនទាន់ពេល។ មានសាក្សីបញ្ជាក់ថា នៅពេលភ្លើងឆេះ គ្មានអ្នកណាឮសំឡេងរោទ៍ប្រកាសអាសន្ននោះទេ ។

ប្រភពដដែល បានបន្តថា ប៉ូលិស បានចាប់ខ្លួនជនសង្ស័យ ៩នាក់បន្ថែមទៀត ដែលអាចជាប់ពាក់ព័ន្ធនឹងអគ្គិ ភ័យនេះ ប៉ុន្តែប៉ូលិស មិនទាន់បង្ហាញព័ត៌មានលម្អិតនៃការស៊ើបអង្កេតនៅឡើយទេ ខណៈដំបូងគេជឿថា អគ្គិ ភ័យប្រហែលផ្តើមចេញពីភោជនីយដ្ឋានក្នុងសណ្ឋាគារ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីទួរគី លោក រីសិប តាយយីប អឺរដូហ្គែន (Recep Tayyip Erdogan) បានប្រកាសថា នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នឹងត្រូវបានកំណត់ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស ចំពោះពីសោកនាដកម្មឆេះសណ្ឋាគារដ៏ធំនេះ៕

RELATED ARTICLES