សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ឱ្យបានឆាប់រហ័ស បើមិនដូច្នោះទេ នឹងប្រ ឈមមុខនឹងទណ្ឌកម្មថ្មី និងការដំឡើងពន្ធគយផងដែរ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា កាលពីថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដំលើងពន្ធលើការនាំចូលពីប្រទេសរុស្ស៊ី ហើយមានទណ្ឌកម្មកម្រិតខ្ពស់បន្ថែមទៀត ប្រសិនបើរដ្ឋបាលក្រុងម៉ូស្គូ មិនអាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ដែលបានបន្តអស់រយៈពេលជិត ៣ឆ្នាំមកហើយ។
លោកត្រាំ បានធ្វើការគំរាមនៅក្នុងការប្រកាសលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២២ ខែមករា ដែលជាថ្ងៃទី៣ នៃអាណត្តិទីពីរ ជាប្រធានាធិបតីសហរដ្ឋអាមេរិក របស់លោក “ខ្ញុំមិនចង់ធ្វើបាបរុស្ស៊ី ទេ។ ខ្ញុំស្រ លាញ់ភាសារុស្សី និងមានទំនាក់ទំនងល្អជានិច្ច ជាមួយប្រធានាធិបតី ពូទីន ហើយបើទោះបីជាមានរឿងរ៉ាវអំពីក្រុមឆ្វេងនិយមរបស់រុស្ស៊ី ព័ត៌មានក្លែងក្លាយពីរុស្ស៊ី យើងមិនត្រូវភ្លេចរឿងនោះទេ។ រុស្ស៊ី បានជួយយើងឲ្យឈ្នះសង្រ្គាមលោកលើកទី ២ ដែលបានធ្វើឲ្យមនុស្សជិត ៦ម៉ឺននាក់ស្លាប់»។

លោកត្រាំ បន្តថា “ជាមួយនឹងរឿងទាំងអស់ ខ្ញុំនឹងជួយរុស្ស៊ី ដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ ហើយបានជួយប្រធា នាធិបតី ពូទីន ក្នុងវិធីដ៏ធំ។ ចូរគិតឡើងវិញឥឡូវនេះ ហើយបញ្ឈប់សង្គ្រាមដ៏អាក្រក់នេះ វានឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើយើងមិនធ្វើកិច្ចព្រមព្រៀង មិនយូរប៉ុន្មាន ខ្ញុំនឹងមិនមានជម្រើសអ្វីក្រៅពីការដំឡើងពន្ធខ្ពស់ និងធ្វើពហិការគ្រប់យ៉ាងដែលរុស្ស៊ីលក់ឱ្យសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតដែលពាក់ព័ន្ធ។ សូមបញ្ចប់សង្រ្គាមដែលនឹងមិនកើតឡើង ប្រសិនបើខ្ញុំជាប្រធានាធិបតី យើងអាចធ្វើវាតាមវិធីងាយស្រួល ឬវិធីពិបាកល្អជាង ដល់ពេលធ្វើកិច្ចព្រមព្រៀងហើយ»។

សូមបញ្ជាក់ថា លោកដូណាល់ ត្រាំ បាននិយាយពេញមួយយុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយរបស់គាត់ថា គាត់អាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្នុងមួយថ្ងៃ ប្រសិនបើជាប់ឆ្នោតអាណត្តិទីពីរ ជាប្រធានាធិបតីសហ រដ្ឋអាមេរិក ដែលពេលនេះ មនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំមើលថា តើលោកត្រាំ អាចធ្វើដូចអ្វីដែលលោកបាននិយាយនោះដែរឬទេ? នោះគឺការបញ្ចប់សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ៕