ភ្នំពេញ៖នៅឆ្នាំ២០២៥ ពេជ្រ សោភា ចូលវ័យ៤១ឆ្នាំហើយ ។ក្នុងវ័យជ្រេបន្ដិចនេះសោភា ហាក់បារម្ភខ្លាចគេមើលទៅឃើញនាងចាស់ ទើបនាងប្រញ៉ាប់រត់ទៅគ្លីនិកអន្ដរាគមន៍ នោះគឺការទាញ បណ្ដឹងស្បែកមុខឲ្យណែន ហាប់មើលទៅក្មេងជាងវ័យដែលនាងវាចាថាបានធ្វើបែបនេះចំនួន៥ដងទៅហើយ ។តែសោភា ថានាងមិនបានវះកាត់ស្បែក ឬកែទម្រង់មុខឡើយ គឺគ្រាន់តែប្រើម៉ាស៊ីនទាញបណ្ដឹងស្បែកឲ្យណែនកុំឲ្យមើលទៅជ្រីវជ្រួញប៉ុណ្ណោះ ។
គេកត់សម្គាល់ថាពេជ្រ សោភា ក៍ធ្លាប់វះស្លាបច្រមុះដើម្បីឲ្យមើលទៅខ្ទង់ច្រមុះនាងខ្ពស់ជាងមុនដែរ ដែលចំណុចនេះនាងប្រាប់ថាគេស្ទើតែមិនចាត់ចូលជាផ្នែកមួយនៃការកែសម្រស់ឡើយ ព្រោះតិចតួចពេក។សោភា ក៍ធ្លាប់ប្រាប់ថានាងមិនបានចាក់ចង្កាដូចគេសង្ស័យដែរ តែពេលខ្លះគេមើលទៅឃើញនាងប្លែកដោយសារតែវិធីនៃការតុបតែនិងផាត់មុខរបស់នាងប៉ុណ្ណោះ ។
តាមប្រភពថាក្រៅពីពេជ្រ សោភា មានតារាល្បីៗជាច្រើនបានជ្រើសរើសវិធីពន្យាភាពចាស់តាមរយៈការទាញ ឬបណ្ដឹងស្បែកមុខនេះមានដូចជាកែវ និសា ,សុគន្ធ និសា ,គង់ សុជាតិ ,ចាន់ កែវនិមល និងយុគ ចិន្ដា ជាដើម ។ចំពោះសោភា វិញគឺជាការផ្លាស់ប្ដូរដ៍ធំមួយព្រោះមុនចូលដល់វ័យ៤១ឆ្នាំនេះនាងធ្លាប់តាំងចិត្តថាមិនកែសម្ផស្ស ដាច់ខាត ពោលគឺរក្សាររបស់ពីធម្មជាតិទាំងអស់ ដោយសាតែម្ដាយនាងប្រាប់ថា«បើចង់រស់ឲ្យបានយូកុំកែសម្ផស្ស » ហើយនាងមិនហ៊ានប្រឆាំងម្ដាយទេ ព្រោះខ្លាច«ម៉ាក់ដឹង ម៉ាក់វ៉ៃ » ។តែក្រោយមកសោភា ក៍ធ្លាប់និយាយថាពេលនាងចូលវ័យជ្រីវជ្រួញអាចនឹងពិចារណាលើចំណុចខ្លះនៃការកែសម្ផស្ស ផងដែរ ហើយស្រាប់តែឥឡូវនាងរត់រកសេវាកម្មនេះមុនកំណត់ទៅវិញ ។
គួរបញ្ជាក់ថាពេជ្រ សោភា បានប្រើជីវិតជាស្រ្ដីមេម៉ាយរយៈពេល៩ឆ្នាំ(២០១៦-២០២៥) ហើយ បើទោះជាប្រកាសកាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ ថានាងបានភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា មែន តែគ្មានដំណឹងពួកគេគ្រោងដឹកដៃគ្នាចូលរោងការឡើយ ស្របពេលដែលលោកសក្កដា ព្រមានធ្វើអត្តឃាតបញ្ចប់ជីវិតជាច្រើនលើកច្រើនសារ តែសោភា បែជាថាអត់ដឹងរឿងអ្វីទាំងអស់ទៅវិញ ។តារាដែលជ្រកនៅហង្សមាស១៩ឆ្នាំ(២០០៥-២០២៤) រូបនេះក្រោយចាកចេញពីហង្សមាសនាងក៍ងាកមកផលិតបទចម្រៀងដោយខ្លួនឯង និងច្រៀងCover បទមរតកដើម ដោយថាលេងហ្វេសបុកទាក់ទងតែការងារសិល្បៈប៉ុណ្ណោះ មិនបានតាមដានរឿងលោកសក្កដា មិនចង់រស់នោះទេ ។
មជ្ឈដ្ឋានមហាជនបានលើកឡើងថាពេជ្រ សោភា បើនៅតែពន្យាពេលរៀបការទៀតអាចនឹងយឺតពេល ជាមិនខានដែលរឿងនេះលោកឆឹម សក្កដា ក៍តែងតែដាស់តឿននាងជាញឹកញាប់ដែរថានារីឲ្យតែឈានចូលអាយុក្បាល៣០ឆ្នាំឡើងហើយ កុំខ្មើតខ្លាំងពេក ប្រយ័ត្នអេ ឬសៅកែ ។សោភា ដែលបរាជ័យស្នេហា២លើក តែជោគជ័យអាជីពចម្រៀងនោះអាចដើរតាមផ្លូវមាស សុខសោភា និងសុគន្ធ និសា ជាដើម ពោលគឺព្យាយាមរក្សារលំនឹងទីផ្សារចម្រៀងនិងប្រាក់ចំណូលពីសិល្បៈដូចអំឡុងនាងច្រៀងឲ្យហង្សមាស ។ប៉ុន្ដែគ្មានដំណឹងសោភា គ្រោងបើកផលិតកម្មផ្ទាល់ខ្លួននោះទេ បើទោះជានាងមានStudio និងក្រុមការងារផ្ទាល់ខ្លួន ហើយរូបនាងផ្ទាល់ចេះនិពន្ធបទចម្រៀងខ្លួនឯងក្ដី ។សោភា ធ្លាប់បង្ហាញSchedule ក្រោយនាងចេញពីហង្សមាសគឺការច្រៀងសម្ដែងរបស់នាងនៅមមាញឹកដូចមុន ប៉ុន្ដែនាងគ្មានតម្រុយរៀបការប្ដីជាលើកទី២ ឲ្យប្រាកដទេ ខណៈដែលលោកសក្កដា វិញកំពុងមានជំងឺវិបត្តិផ្លូវចិត្ត តម្រូវឲ្យលេបថ្នាំជាប្រចាំថ្ងៃ។
ក្រៅពីពេជ្រ សោភា អ្នកមេម៉ាយសម្បូមន្ដស្នេហាតែគ្មានដំណឹងរៀបការជាលើកទី២មានដូចជាអ្នកនាងកែវ និសា ,សុខ សោម៉ាវត្តី និងអឿន ស្រីមុំ ជាដើម ៕