Monday, February 3, 2025
Homeព័ត៌មានអន្តរជាតិ សាន់ឆាយ គ្រុនផ្តាសាយឆ.../ក់យកជីវិត

 សាន់ឆាយ គ្រុនផ្តាសាយឆ…/ក់យកជីវិត

តៃវ៉ាន់ ៖ គ្រុនផ្តាសាយ ជាជំងឺដ៏គ្រោះថ្នាក់ដែលចូលបំផ្លាញសួត ឆក់យកជីវិតតារាសម្តែងតៃវ៉ាន់ ស៊ូ ស៊ីយាន ហៅតាអែស ដែលជនជាតិខ្មែរ ស្គាល់និងហៅនាងថា សាន់ឆាយ ជាឈ្មោះតួអង្គដែលនាងសម្តែងក្នុងរឿង «ស្នេហាបួនដួង» (F4) ។

តាមប្រភពប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា តារាសម្តែង ស៊ូ ស៊ីយាន (Xu Xi Yuan) ហៅតាអែស ដែលមានឈ្មោះអង់គ្លេសថា «Barbie Hsu» ដែលជនជាតិខ្មែរ ស្គាល់និងហៅនាងថា សាន់ឆាយ  បានទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំ នៅពេលធ្វើដំណើរវិស្សមកាលជាមួយគ្រួសារ នៅប្រទេសជប៉ុន ដោយសារជំងឺគ្រុនផ្តាសាយ និងរលាកសួតធ្ងន់ធ្ងរ។

អ្នកនាង ឌី ស៊ូ (Dee Hsu) ប្អូនស្រីបង្កើតរបស់សាន់ឆាយ បានប្រាប់ទូរទស្សន៍តៃវ៉ាន់ TVBS News ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (ចូលឆ្នាំចិន) ក្រុមគ្រួសារនាង បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ហើយជាអកុសល បងស្រីជាទីគោរព និងចិត្តល្អរបស់នាង បារប៊ី ស៊ូ (Barbie Hsu) បានទទួលមរណភាព ដោយសារជំងឺគ្រុនផ្តាសាយ និងរលាកសួតធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា អ្នកនាង ស៊ូ ស៊ីយាន  ហៅតាអែស ឬបារប៊ី ស៊ូ ត្រូវបានគេស្គាល់ជាតារាសម្តែងស្រីដ៏ឆ្នើម និងល្បីល្បាញ ក្នុងរឿងភាគតៃវ៉ាន់ «Meteor Garden» ឬ «ស្នេហាបួនដួង» (F4) កាលពីឆ្នាំ២០០១ ដោយសម្តែងជាតួឯកស្រី ឈ្មោះ សាន់ឆាយ ជាមួយតារាប្រុស ៤នាក់ទៀត គឺ ចឺររី យាន (Jerry Yan), វិក ជូ (Vic Chou), ខេន ជូ (Ken Chu) និង វ៉ាន់នេស វូ (Vanness Wu)៕

RELATED ARTICLES