ភ្នំពេញ៖លីន សោម៉ា បានអោបរឹតលើឆាកតន្រ្ដីជាមួយសិស្សច្បងលោកសួ វិចិត្រ ដោយបើកចំហនៅលើឆាកតន្រ្ដីមួយចំនួនកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានដំណឹងថាលោកវិចិត្រ មានការអាកអន់ស្រពោនចិត្តយ៉ាងខ្លាំងជាមួយសោម៉ា ព្រោះក្ដៅចិត្តរឿងនាងងាកទៅស្និតជាមួយលោកលីម តិចម៉េង ជាងខ្លួន។បញ្ហានេះធ្វើឲ្យមានការលើកឡើងថាពេលនេះសោម៉ា កាន់តែរារែកចិត្តខ្លាំងព្រោះប្រុស២ ចូលមកសុំស្នេហានាងក្នុងពេលតែមួយបែប នេះ តើឲ្យនាងគួរជ្រើសយកប្រុស១ណាទៅ ?
![](https://norkorthom.com/wp-content/uploads/2025/02/w4-1.jpg)
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣ កុម្ភៈ លីន សោម៉ា និយាយដោយប្រុងប្រយ័ត្នថាតាមពិតនាងស្និត ស្នាលជាមួយសិស្សច្បងទាំងពីរសួ វិចិត្រ និងលីម តិចម៉េង គឺមានតែពេលបំពេញការងារសិល្បៈជាមួយគ្នាប៉ុ ណ្ណោះ ។សោម៉ា វាចាថា«អ! ខ្ញុំនិងបងចិត្រ និងតិចម៉េង ស្និតគ្នាតែពេលច្រៀងសម្ដែងលើឆាកតើ។គ្មានទំនងទំនាក់ទំនងពិសេសអីលើសពីដៃគូធម្មតាផង»។
![](https://norkorthom.com/wp-content/uploads/2025/02/w2-1.jpg)
នៅពេលត្រូវសួរថែមថាគេគ្រប់គ្នាមើលឃើញថាលីន សោម៉ា ត្រូវលោកវិចិត្រ និងតិចម៉េង ប្រជែងគ្នាញ៉ែនាងតើសោម៉ា គិចម៉េច វិញនោះនាងថាមិនដូចគេមើលឃើញទេ ព្រោះនោះគ្រាន់តែជាការច្រៀងសម្ដែងលើឆាកជាមួយគ្នាហើយនាងធ្លាប់ធ្វើជាដៃគូចម្រៀងជាមួយតារាទាំងពីរដូចគ្នា ប៉ុន្ដែនាងស្និតជាមួយលោកវិចិត្រ ច្រើនជាងតិចម៉េង ។
![](https://norkorthom.com/wp-content/uploads/2025/02/w3-1.jpg)
លីន សោម៉ា ក៍បង្ហើបផងដែរថានាងនឹងរីករាយប្រសិនហង្សមាសធ្វើបទចម្រៀងឲ្យនាងច្រៀងឆ្លងឆ្លើយជាមួយលោកសួ វិចិត្រ ឬលីម តិចម៉េង ។ប៉ុន្ដែនាងថាខណៈនេះមិនទាន់មានបទចម្រៀងថ្មីរួមគ្នាទេ គឺមានតែច្រៀងCover បទរៀមច្បងសិនប៉ុណ្ណោះ។
![](https://norkorthom.com/wp-content/uploads/2025/02/w5-1.jpg)
ទោះជាលីន សោម៉ា ថាទំនាក់ទំនងនាងមិនស៊ីជម្រៅជាមួយលោកសួ វិចិត្រ និងតិចម៉េង ក្ដីប៉ុន្ដែកន្លងមកគេធ្លាប់ឃើញលោកវិចិត្រ ឆៀងទៅលេងបន្ទប់នាងជួលនៅពេលរាត្រីហើយហៀបនិងឆុ្មក់ចូលមើលបន្ទប់នាងគេងទៀតផង តែនាងរារាំងព្រោះនៅម្នាក់ឯង និងមិនសូវទុកចិត្តផង ។ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលលោកវិចិត្រ ដែល ទំនងជានឹកនាងខ្លាំងពេកដេកមិនលក់នោះបាននិយាយចំៗថាសុំនាងថើប១ មុនវិលទៅផ្ទះវិញទៀតផង ដូចជាមិនក្វល់អ្នកជិតខាងទេ តែនាងសោម៉ា បដិសេធ ហើយពេលនេះនាងបែជាថាទំនាក់ទំនងនោះគ្រាន់តែរាប់អានគ្នាជាធម្មតា ឬមានតែពេលធ្វើការងារសិល្បៈទៅវិញ ។
![](https://norkorthom.com/wp-content/uploads/2025/02/w6-1.jpg)
ក្រៅពីមិនព្រមសារភាពថាសិស្សច្បងទាំងពីរកំពុងតែដណ្ដើមគ្នារាយអន្ទាក់ស្នេហ៍លើនាងនោះលីន សោម៉ា ថានៅឆ្នាំ២០២៥ នេះនាងកាក់កបគួរសមក្នុងការចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីតាមខេត្ត ។ចំណែកតារាខ្លះថាពេលនេះសោម៉ា ក្លាយទៅជាស្រីស្អាតដាច់គេនៅហង្សមាសទៀតផង ក្រោយសុគន្ធ និសា ,ពេជ្រ សូលីកា និងរ៉េត ស៊ូហ្សាណា ជាដើម ដើរចេញអស់។
![](https://norkorthom.com/wp-content/uploads/2025/02/w8-1.jpg)
ស្រីស្រស់លីន សោម៉ា និយាយលាយឡំសំណើចថានាងមិនហ៊ានទទួលទេ រឿងគេថានាងស្អាតស៊ីដាច់គេនោះ តែនាងសប្បាយចិត្តព្រោះក្រោយកែខ្ទង់ច្រមុះទៅឃើញខ្លួនឯងស្អាតជាងមុន ។
![](https://norkorthom.com/wp-content/uploads/2025/02/w7-1.jpg)
គួរបញ្ជាក់ថាលីន សោម៉ា ជាម្ចាស់ពានBeat The Best រដូវកាលទី២ ហើយជ្រកនៅហង្សមាសជិត៨ខែនេះនាងទើបចេញបទចម្រៀងបាន១បទទេគឺ«មិនចេះតាមដាន » ដែលធ្វើនឲ្យបទចម្រៀងនាងលើទីផ្សារមិនដិតដល់ឡើយ ។សោម៉ា ថាដោយសារតែបទចម្រៀងនាងនៅមានកម្រិត ហេតុនេះពេលឡើងឆាកធំៗនាងច្រៀងបទល្បីៗរបស់រៀមច្បងសិន ដែលធ្វើឲ្យការងារនាងតំណើរការដោយរលូនបើទោះជាពីមុននាងច្រៀងភាគច្រើនបទមរតកដើមក៍ដោយ ប៉ុន្ដែសព្វថ្ងៃនាងត្រូវបត់បែនតាមពេលវេលាពោលគឺច្រៀងបទសម័យច្រើនជាងបទបុរាណ ៕