Saturday, April 20, 2024
Homeព័ត៌មានជាតិលោក​ផ្កាយ3​អាជ្ញាធរ​អប្សរា ចុះ​រុះរើ ​ផ្ទះ​ពលរដ្ឋ​អត់​មាន​ដីកា

លោក​ផ្កាយ3​អាជ្ញាធរ​អប្សរា ចុះ​រុះរើ ​ផ្ទះ​ពលរដ្ឋ​អត់​មាន​ដីកា

ខេត្តកំពង់ធំ ៖ បុរសម្នាក់ដែលបានអះអាងថា ខ្លួនជាឧត្តមសេនីយ៍ផ្កាយ3 បានដឹកនាំ មន្ត្រីក្រោមឱវាទ ចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋ ម្នាក់ ដោយពុំមានដីកាពីតុលាការ និងសុំកិច្ចសហការពីអាជ្ញាធរដែនដី បង្កឱ្យមានការភ្ញាក់ ផ្អើលប្រជាពលរដ្ឋ រស់នៅក្នុងភូមិ និងអ្នកសារ- ព័ត៌មានចុះទៅផ្តិតយករូបភាពអំពីសកម្មភាពរុះរើផ្ទះនោះ ស្រាប់តែត្រូវលោកផ្កាយ3 នោះ គំរាមសម្លុតអ្នកសារព័ត៌មាន មិនឱ្យថតរូបនិង ដណ្តើមយកម៉ាស៊ីនថត។ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី 14 ខែកក្កដា ឆ្នាំ2016 វេលាម៉ោង1រសៀល ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

បុរសដែលអះអាងខ្លួនឯងថា ជាផ្កាយ3 នេះ មានឈ្មោះយោក វ៉ាន់លុច បានប្រកាស ប្រាប់អ្នកភូមិថា គាត់ជាប្រធានអាជ្ញាធរអប្សរា។ ចំណែកម្ចាស់ផ្ទះដែលក្រុមលោកយ៉ោក វ៉ានលុច ចុះទៅរុះរើមានឈ្មោះពា ឡា ភេទប្រុស អាយុ 28ឆ្នាំ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកពា ឡា ជាម្ចាស់ផ្ទះបាន ឱ្យដឹងថា ដីមានទទឹង30ម៉ែត្រ បណ្តោយ70ម៉ែត្រ ដែល ផ្ទះរបស់គាត់តាំងនៅសព្វថ្ងៃ លោកបានទិញ តាំងពីឆ្នាំ 2007មកម៉្លេះ ដោយមានលិខិត កាន់កាប់ដីធ្លីស្របច្បាប់ មានការទទួលស្កាល់ពី អាជ្ញាធរភូមិ-ឃុំ ដូច្នេះដីនេះ ពុំជាប់ពាក់ព័ន្ធ នឹងឧទ្យានជាតិនោះទេ ហើយពីមុនមកក៏ពុំដែល មានបញ្ហាអ្វីដែរ ទើបក្នុងឆ្នាំ2016នេះ ស្រាប់ តែលោកយោក វ៉ាន់លុច តែងតែមកគំរាមឱ្យ គាត់រុះរើផ្ទះជាច្រើនដង តែគាត់ពុំព្រម។ លុះ នៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2016 ក៏ត្រូវលោក យោក វ៉ាន់លុច ដឹកនាំកម្លាំងក្រោមឱវាទចុះ រុះរើផ្ទះរបស់គាត់ ជាហេតុបង្កឱ្យមានការភ្ញាក់ ផ្អើលដល់អ្នកភូមិ និងអ្នកកាសែតចុះមកថតរូប ហើយ ក្រុមលោកយោក វ៉ានលុច គំរាមមិន ឱ្យអ្នកកាសែតទាំងនោះថតយកសកម្មភាព ព្រមទាំងប្រតាយដណ្តើមយកទូស័ព្ទ និងបាន បញ្ជាឱ្យកូនចៅក្របួចកអាវអ្នកសារព័ត៌មាន ព្រមទាំងស្រែកគំរាមប្រជាពលរដ្ឋមិនឱ្យថត និងដកទូស័ព្ទមកលុបរូបភាពចេញ។

ប៉ុន្តែសកម្មភាពចុះរុះរើផ្ទះប្រជាពលរដ្ឋ របស់លោកផ្កាយ3រូបនេះ  ពុំបានសម្រេចនោះ ទេ ដោយសារតែម្ចាស់ផ្ទះបានទៅដាក់ពាក្យ បណ្តឹងទៅតុលាការ ទើបសកម្មភាពដែលគេ សង្ស័យថា ការចុះរុះរើនេះ ជាផលប្រយោជន៍ ផ្ទាល់ខ្លួន ត្រូវបានផ្អាកទៅវិញ ព្រោះអាជ្ញាធរ ភូមិឃុំ មិនចុះហត្ថលេខាឯកភាព”៕

ដោយ ៖ អ៊ុង សំអាត

IMG-20160715-WA0016 IMG-20160715-WA0014

 

 

RELATED ARTICLES