ខេត្តកំពង់ចាម ៖ ជនសង្ស័យជាជនឆបោកម្នាក់ ដែលបានធ្វើសកម្មភាពដើរកុហកបោក ប្រាស់ប្រជាពលរដ្ឋ ឱ្យដាក់ប្រាក់បញ្ញើរតាម រយៈខ្លួន ទៅដាក់នៅក្នុងក្រុមហ៊ុនមួយដោយ ទទួលបានការប្រាក់ខ្ពស់ រួចក៏ស៊ីដាច់លុយកាក់ ប្រជាពលរដ្ឋចំនួន៤០គ្រួសារ និងបានគេចខ្លួនអស់ រយៈពេលជិត២ឆ្នាំ ទីបំផុត ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ។
ជនសង្ស័យជាជនឆបោក ដែលត្រូវសមត្ថ- កិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះភាច ណាន អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិដែលសមត្ថកិច្ច ចុះចាប់ឃាត់ខ្លួនខាងលើ។
លោកវរសេនីយ៍ឯក ចាន់ ហោ អនុប្រធាន ការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យ ដឹងថា ការចុឃ៉ាះត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងតាមបទបញ្ជា របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ពីបទ រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីឆ្នាំ ២០១៥ កន្លងទៅ។
លោកចាន់ ហោ បញ្ជាក់ថា កាលពីអំឡុង ឆ្នាំ២០១៥ កន្លងទៅ ជនសង្ស័យឈ្មោះភាច ណាន បានដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋចំនួន ប្រមាណ៤០គ្រួសារ ឱ្យយកប្រាក់ចំនួន២ពាន់- ដុល្លារក្នុង១គ្រួសារ ទៅដាក់ផ្ញើ ឬដាក់ហ៊ុន ជាមួយនឹងក្រុមហ៊ុនមួយ តាមរយៈខ្លួន (ភាច ណាន) ដោយក្រុមហ៊ុននឹងផ្តល់ការប្រាក់ឱ្យក្នុង មួយគ្រួសារ ឬមួយភាគហ៊ុនចំនួន២០០ដុល្លារ ក្នុង១ខែ។ បន្ទាប់មក ដោយលង់ជឿលើការ ឃោសនារបស់ជនសង្ស័យ ប្រជាពលរដ្ឋប្រមាណ ៤០គ្រួសារ បាននាំគ្នាប្រគល់ប្រាក់ទៅឱ្យជន- សង្ស័យឈ្មោះភាច ណាន ដើម្បីយកទៅដាក់ ផ្ញើនៅក្រុមហ៊ុនមួយ ដែលមិនមានប្រវត្តិច្បាស់ លាស់សោះឡើយ។ លុះដល់ខែកំណត់ទទួល បានការប្រាក់នៅខែដំបូង មានប្រជាពលរដ្ឋខ្លះ បានប្រាក់ តែខ្លះក៏មិនបានប្រាក់ដែរ បន្ទាប់មក នៅខែទី២ ក៏បាត់រហូត ចំណែកជនសង្ស័យ ឈ្មោះភាច ណាន ក៏គេចខ្លួនបាត់ដែរ។
ប្រភពដដែលបន្តថា ក្រោយពីភ្ញាក់ខ្លួន ដឹងថា ចាញ់បោកជនសង្ស័យ ទើបប្រជាពលរដ្ឋ ទាំង៤០គ្រួសារ បានលើកគ្នាទៅដាក់ពាក្យបណ្តឹង ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់- ចាម ដើម្បីឱ្យជួយអន្តរាគមន៍។ បន្ទាប់មក លោក ព្រះរាជអាជ្ញាក៏បានបញ្ជាមកកម្លាំងសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឱ្យចុះ ស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកកាន់សាលាដំបូងខេត្ត ដើម្បីសាកសួរ និងចាត់ការតាមច្បាប់។
ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ បាន សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕ សុភ័ណ្ឌ