Saturday, February 22, 2025
Homeព័ត៌មានអន្តរជាតិសេតវិមាន ព្រ.../មានអ៊ុយក្រែន បន្ថយរិះ---/គន់អាមេរិក ស៊ីញ៉េកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

សេតវិមាន ព្រ…/មានអ៊ុយក្រែន បន្ថយរិះ—/គន់អាមេរិក ស៊ីញ៉េកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

សហរដ្ឋអាមេរិក ៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានព្រមានអ៊ុយក្រែន ឲ្យកាត់បន្ថយការរិះគន់សហ រដ្ឋអាមេរិក បន្ទាប់មក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់សហរដ្ឋអាមេរិក ទទួលបានសារធាតុរ៉ែកម្រ ជាថ្នូរនឹងស្ថិរភាពក្នុងប្រទេស និងបញ្ចប់សង្គ្រាម។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា លោកម៉ៃឃើល វ៉ល ស៍ (Michael Waltz) ទីប្រឹក្សាសន្តិសុខជាតិ នៃសេតវិមាន សហរដ្ឋអាមេរិក បានចេញមកព្រមានអ៊ុយក្រែន ឲ្យកាត់បន្ថយការរិះគន់សហរដ្ឋអាមេរិក ខណៈអាមេរិក កំពុងស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម ដោយជាក់ស្តែង អ៊ុយក្រែន ត្រូវបានហាមឃាត់មិនឱ្យចូលរួម។

លោកម៉ៃឃើល វ៉លស៍ បានថ្លែងប្រាប់ Fox News ថា “វាមិនអាចទទួលយកបានទេ ពួកគេត្រូវកាត់បន្ថយសំឡេងរិះគន់ និងពិនិត្យដោយប្រុងប្រយ័ត្ន បន្ទាប់មក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ” ។

កិច្ចព្រមព្រៀងដែលលោក ម៉ៃឃើល វ៉លស៍ កំពុងតែនិយាយនោះ វាគឺជាកិច្ចព្រមព្រៀងដែលលោក ត្រាំ កំពុងជំរុញ ដែលតម្រូវឲ្យទីក្រុងគៀវ (Kyiv) ផ្តល់ឱ្យសហរដ្ឋអាមេរិក នូវលទ្ធភាពទទួលបានរ៉ែកម្រ នៅអ៊ុយក្រែន ជាថ្នូរនឹងជំនួយ ឬអាចជាសំណងសម្រាប់ការគាំទ្រដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យពួកគេពីមុន។

លោក ម៉ៃឃើល វ៉លស៍ បាននិយាយថា “យើងបានបង្ហាញឱកាសជាប្រវត្តិសាស្ត្រ និងមិនគួរឱ្យជឿ ដល់ប្រជា ជនអ៊ុយក្រែន និងបានបន្ថែមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង វានឹងក្លាយជាការធានាដ៏ល្អបំផុតនៃស្ថិរ ភាព និងនិរន្តរភាពដែលពួកគេបានរំពឹងទុក។

ទោះជាយ៉ាងណាក៏ដោយ លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានបដិសេធសំណើរបស់លោកត្រាំ រួចហើយ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក ស្នើសុំរុករករ៉ែរបស់ពួកគេ ដោយគ្មានការធានាពីសន្តិ សុខ ដោយលោកបាននិយាយថា “ខ្ញុំមិនអាចលក់ជាតិយើងបានទេ”។

ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ជាពិសេសលោក ដូណាល់ ត្រាំ (Donald Trump) និងលោកហ្សេឡេនស្គី ហាក់ដូចជាកាន់តែយ៉ាប់យ៉ឺន។ លោក ត្រាំ តែងតែបញ្ជាក់យ៉ាងច្បាស់ថា លោកចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទោះបីជាភាគីអ៊ុយក្រែន បាត់បង់ទឹកដីក៏ដោយ ហើយបានចាប់ផ្តើមចរចាជាមួយរុស្ស៊ី ដោយគ្មានការចូលរួមពីភាគីអ៊ុយក្រែន។

មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានជជែកវែកញែកគ្នាទៅវិញទៅមក។ លោកត្រាំ បានចោទប្រកាន់អ៊ុយក្រែន ថាបានចាប់ផ្តើមសង្រ្គាម ហើយបានចោទប្រកាន់លោកហ្សេឡេនស្គី  ថាជាមេដឹកនាំខុសច្បាប់។ នេះគឺដោយ សារតែអ៊ុយក្រែន មិនបានរៀបចំការបោះឆ្នោត ក្នុងអំឡុងពេលសង្រ្គាម ហើយអះអាងថា ការវាយតម្លៃគាំទ្រលោកហ្សេឡេនស្គី មានត្រឹមតែ ៤% ប៉ុណ្ណោះ ដែលទាំងនេះជាការអះអាងដែលភាគីរុស្ស៊ី ធ្លាប់លើកឡើង ដើម្បីវាយប្រហារមេដឹកនាំអ៊ុយក្រែន៕                                                                   

RELATED ARTICLES